លុយចូលកុងមិនទាន់ឆាតខ្ចីគេលាន់! បើប្រាក់ខែចាយមិនគ្រាន់ ត្រូវមើលឡើងវិញថាប្រាក់ខែសមរម្យឬអត់ បើអត់លៃលកដូរកន្លែងទៅ

Share This

ទៅធ្វើការដើម្បីរកលុយមកចិញ្ចឹមជីវិត​​ និង ធ្វើឱ្យជីវិតកាន់តែប្រសើរ តែបើការងារទទួលបានប្រាក់ខែមិនសមរម្យ គួរគិតគូរឡើងវិញ ចៀសវាងពីមួយខែទៅមួយខែ ខ្វះមុខ ខ្វះក្រោយ ជួនខ្ចីគេឯង យូរៗទៅជំពាក់បំណុលគេជុំទិស។ ប្រាក់ខែសមរម្យ មិនមែនជាតួលេខជាក់លាក់មួយនោះទេ ប៉ុន្តែជាប្រាក់ខែដែលឆ្លុះបញ្ចាំងពីតម្លៃខ្លួនរបស់អ្នកនៅក្នុងទីផ្សារការងារ។ វាជាចំនួនទឹកប្រាក់ដែលគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់អ្នក ហើយថែមទាំងផ្តល់លទ្ធភាពក្នុងការសន្សំ និង វិនិយោគសម្រាប់អនាគត។

មានកត្តាសំខាន់ៗចំនួន ៣ ដែលកំណត់ថាប្រាក់ខែមួយសមរម្យឬអត់៖

១. តម្លៃខ្លួននៅក្នុងទីផ្សារ

តម្លៃខ្លួនរបស់អ្នកត្រូវបានកំណត់ដោយកត្តាដូចជា ជំនាញ បទពិសោធ និង តួនាទីការងារ របស់អ្នក។ ដើម្បីដឹងពីតម្លៃទីផ្សាររបស់អ្នក អ្នកអាចស្រាវជ្រាវប្រាក់ខែជាមធ្យមសម្រាប់មុខតំណែងដូចអ្នកដែរ នៅក្នុងក្រុមហ៊ុនផ្សេងៗ។

២. តម្រូវការចំណាយប្រចាំថ្ងៃ

ប្រាក់ខែសមរម្យត្រូវតែអាចទ្រទ្រង់ការចំណាយប្រចាំថ្ងៃរបស់អ្នកបាន។ អ្នកត្រូវពិចារណាលើការចំណាយដូចជា ថ្លៃជួលផ្ទះ ម្ហូបអាហារ ការធ្វើដំណើរ និង ការចំណាយផ្ទាល់ខ្លួន។

* ឧទាហរណ៍៖ ប្រាក់ខែ ៥០០ ដុល្លារអាចសមរម្យសម្រាប់មនុស្ស ដែលរស់នៅតាមខេត្ត ប៉ុន្តែអាចមិនគ្រប់គ្រាន់ទេសម្រាប់អ្នក ដែលរស់នៅភ្នំពេញ ដែលមានការចំណាយខ្ពស់ជាង។

៣. តម្លៃបន្ថែម

ប្រាក់ខែសមរម្យគួរតែផ្តល់ឱកាសឱ្យអ្នកមានជីវិតប្រសើរជាងមុន មិនមែនត្រឹមតែរស់មួយថ្ងៃៗនោះទេ។ ប្រាក់ខែនេះគួរតែផ្តល់លទ្ធភាពសម្រាប់៖

* ការសន្សំប្រាក់

* ការវិនិយោគលើខ្លួនឯង (ដូចជាការបង់ថ្លៃសិក្សាបន្ថែម)

* ការកម្សាន្ត និង ការសម្រាកលម្ហែ

ដើម្បីដឹងថាប្រាក់ខែមួយសមរម្យសម្រាប់អ្នកឬអត់ សូមសួរខ្លួនឯងនូវសំណួរទាំងនេះ៖

* តើប្រាក់ខែនេះឆ្លុះបញ្ចាំងពីជំនាញ និង បទពិសោធរបស់ខ្ញុំបានត្រឹមត្រូវទេ?

* តើប្រាក់ខែនេះគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវភាពខ្ញុំបានស្រួលទេ?

* តើប្រាក់ខែនេះផ្តល់លទ្ធភាពឱ្យខ្ញុំសន្សំ និង វិនិយោគសម្រាប់អនាគតបានទេ?

ប្រសិនបើចម្លើយគឺ «បាទ/ចាស» នោះប្រាក់ខែនោះអាចត្រូវបានចាត់ទុកថាជា ប្រាក់ខែសមរម្យសម្រាប់អ្នកហើយ៕​

ប្រភព៖ ឯកសារច្បាប់ និង រដ្ឋបាល 

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រះអើយ! តារាម៉ូដែលស្រស់សោភាម្នាក់ ត្រូវមិត្តប្រុសសំ-/ឡេះក្នុងស្ថានភាពគួរឱ្យអាសូរបំផុត នៅវ័យ ២៩ ឆ្នាំ

សពសិល្បករបុរាណ ណាឃីម នឹងដឹកបញ្ជូនទៅស្រុកកំណើត​ ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី

សង្រ្គាមស៊ីវិលនៅជាយដែនមីយ៉ាន់ម៉ា បង្កឱ្យមានគ្រា/ប់ខ្ទាតចំផ្ទះប្រជាជនថៃជាច្រើនខ្នង អ្នកភូមិនាំគ្នារត់ភៀសខ្លួនចោលផ្ទះ

សោកស្ដាយ! មុននេះបន្តិច ទទួលដំណឹងថា សិល្បករបុរាណ ណាឃីម បានទទួលមរណភាពហើយ

នារីជនបរទេសម្នាក់ ត្រូវគេល្បួងថាទៅធ្វើជាម៉ូឌែលនៅថៃ បែរជានាំទៅលក់នៅមីយ៉ាន់ម៉ា ចុងក្រោយបានស្លា./ ប់ ដោយគ្រឿងក្នុងត្រូវគេយកទៅលក់អស់

ព័ត៌មានបន្ថែម

ស្រីៗប៉ះឬនៅ? ប្ដី ៣ ធឺធ្វើឱ្យប្រពន្ធឆ្អែតចិត្ត ខ្លះអាចដល់លែងលះ ព្រោះទ្រាំរស់នៅជាមួយទៀតលែងបាន

មានកម្មវិធី តែបុគ្គលិកមិនចង់ចូលរួម ហេតុផលភាគច្រើន មកពីមេមើលរំលង ៦ ចំណុចនេះ!

ការងារ ១០ ជំនាញ ត្រូវប៉ាន់ក្នុងសម័យឌីជីថល អង្គុយក្នុងម៉ាស៊ីនត្រជាក់ខ្លះចេញក្រៅខ្លះ តែបានប្រាក់ខែខ្ពស់មានមុខមាត់ក្នុងសង្គម

ការសិក្សាថ្មី! បុគ្គលិកអាយុលើសពី ៤០ ឆ្នាំ គួរឱ្យធ្វើការត្រឹម ៣ ថ្ងៃក្នុងមួយសប្ដាហ៍ ចៀសវាងពួកគេមានបញ្ហាទាំងនេះ

កុំចេះតែធ្វើវ្ហី! ពេលនេះបច្ចេកវិទ្យា AI បានដណ្តើមការងារបុគ្គលិក ៦ ផ្នែកនេះ បើនៅតែធ្វើព្រងើយ អនាគតស្ពៃហើយ

ឡើងតួនាទីថ្មី ចង់ធ្វើការជោគជ័យ កុំធ្វើចរិតខ្មឺត គួរអនុវត្ត ៣ ជំហាននេះ ចៀសវាងធ្លាក់ទៅកន្លែងដើមវិញ

ធ្លាយការពិត! ៥​ យ៉ាង នៅពីក្រោយស្រីៗចូលចិត្តផាត់មុខទៅធ្វើការ មិនមែនដើម្បីទាញចំណាប់អារម្មណ៍មេ ឬ បុគ្គលិកប្រុសៗទេ

១០ ក្បាច់ ធ្វើមុនចូលគេង ធានាភ្ញាក់ព្រឹកឡើងស្រស់ស្រាយ ទៅធ្វើការទាន់ម៉ោង មេលែងជេរលែងកាត់លុយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ