ដំណើរថ្មើរជើងដ៏វែងឆ្ងាយរបស់បវរកញ្ញា កុយ អេនណា លះបង់ដើម្បីប្រទេសជាតិពីភ្នំពេញ ទៅកាន់ខេត្តសៀបរាមនាព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ នេះ ស្រីស្អាតបេះដូងធំធេងរូបនេះ បានធ្វើដំណើរចេញពីព្រំប្រទល់ខេត្តកំពង់ធំ ឆ្ពោះទៅកាន់ទឹកដីខេត្តសៀមរាបហើយ ហើយបើគិតតាំងពីថ្ងៃចាប់ផ្តើម ពោលគឺថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៥ នេះ គឺរយៈពេល ១៦ ថ្ងៃ ហើយ នៃការតស៊ូដ៏អស្ចារ្យរបស់ស្ត្រីខ្លាំងម្នាក់នេះ។
ជាការពិតណាស់ ការលះបង់ដ៏ធំធេងរបស់កញ្ញា កុយ អេនណា ក្នុងដំណើរថ្មើរជើងនៃកម្មវិធីសប្បុរធម៌ក្រោមប្រធានបទ «ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍» និង ដើរថ្មើរជើងរយៈចម្ងាយជាង ៣០០ គីឡូម៉ែត្រនេះ ត្រូវបានទទួលការសាទរពីបងប្អូនប្រជាពលរដ្ឋតាមស្រុកភូមិ ខេត្ត ក្នុងការលើកទឹកចិត្តតាមរយៈរូបភាពផ្សេងៗជាច្រើន។ លើសពីនោះ ក៏មានប្រជាជនជាច្រើនបានសម្រក់ទឹកភ្នែកកោតសរសើរ និង បង្ហាញមោទកភាពចំពោះ កញ្ញា កុយ អេនណា ថែមទៀតផង។
ងាកទៅកាន់បវរកញ្ញា រ៉េត សារីតា ឯណោះវិញ ក្រោយបានឃើញពីទំហំចិត្តធំធេងរបស់ស្ត្រីខ្លាំង កុយ អេនណា នោះ Miss Universe Cambodia 2020 រូបនេះ បានបង្ហោះសារ ថាអ្នកនាង ធ្វើមិនបាននោះឡើយដូច កញ្ញា កុយ អេនណា ដូច្នេះហើយនាងបានផ្ញើសារយ៉ាងពិសេសជូនដល់កញ្ញា កុយ អេនណា ថា ៖ «Status នេះសូមផ្ញើជូនជាពិសេសដល់អូន Koy Anna ខ្ញុំបានតាមដានដំណើររបស់គាត់តាំងពីថ្ងៃដំបូង ខ្ញុំសូមសរសើរដោយស្មោះអស់ពីចិត្ត។ កុំថាឡើយដើរ ជិះម៉ូតូក៏ខ្ញុំធ្វើមិនរួចដែរ។ ខ្ញុំសូមអបអរ និង ជូនពរពីចម្ងាយ»៕