រំឭកប្រវត្តិលោកតា កែវ សាន់ ជាងគំនូរវត្តភ្នំ អតីតវិចិត្រករគំនូររោងកុនល្បីល្បាញនៅទ.សទី ៦០-៧០ ក្រោយទទួលអនិច្ចកម្ម

Share This

ចាប់កំណើតលើទឹកដីខេត្តកំពត ស្ថិតក្នុងគ្រួសារដែលមានឪពុកប្រកបរបរជាជាងជួសជុលកង់ និង ម្តាយធ្វើនំលក់ កុមារ កែវ សាន់ មាននិស្ស័យចូលចិត្តសិល្បៈគំនូរតាំងតែពីតូច។ ក្នុងវ័យកុមារភាព រាល់ពេលទំនេរកុមាររូបនេះ តែងចូលចិត្តគូរគំនូរ ជាពិសេសគឺគំនូររូបមនុស្ស។ ពីមួយថ្ងៃទៅមួយថ្ងៃទេពកោសល្យខាងគំនូរ ចេះតែវិវឌ្ឍន៍ទៅមុខជាលំដាប់ ហើយថែមទាំងរមែងទទួលបានពិន្ទុខ្ពស់ រាល់ពេលប្រឡងគំនូរក្នុងថ្នាក់រៀនផងដែរ។

មកដល់វ័យជំទង់អាយុប្រមាណ ១៤ ឆ្នាំ ​ដោយមានមហិច្ឆតាផ្នែកសិល្បៈគំនូរ ជារឿយៗយុវជន កែវ សាន់ តែងគេចសាលាទៅរោងកុនមួយក្នុងចំណោមរោងកុនទាំងបួនក្នុងខេត្តកំពត នោះគឺរោងកុនសន្តិភាព ដើម្បីឆ្លៀតលួចមើលជាងគំនូរ គូរលើផ្ទាំងក្រណាត់ដែលនឹងត្រៀមដាក់បង្ហាញផ្សព្វផ្សាយភាពយន្តថ្មីនៅមុខរោង។ ដោយក្តីចង់ចេះចង់ចាប់ជំនាញគំនូរប្រភេទនេះ យុវជន កែវ សាន់ បានយកប្រាក់ដែលឪពុកម្តាយផ្តល់ឱ្យទៅរៀនរាល់ថ្ងៃ មកទិញសម្ភារគូរគំនូររាប់តាំងពី ជក់ ម្សៅពណ៌ និង ក្រណាត់ជាដើម។ វិស័យកុនកាន់តែរីកចម្រើន ការងារវិចិត្រករគំនូររោងកុនក៏កាន់តែមានតម្រូវការខ្ពស់ ​ឆ្លៀតពេលគូរល្បងស្នាដៃខ្លួនឯងបានប្រហែលបានមួយឆ្នាំ យុវជនក្លាហានរូបនេះ  បានទៅសុំការងារជាវិចិត្រករគំនូរនៅរោងកុនរ៉ូយ៉ាល់។ គ្រាន់ថៅកែហៅមកសាកល្បងស្នាដៃភ្លាម គឺទទួលយកភ្លែតតែម្តង។

ចំណេះគ្មានគ្រូបង្រៀន រួមផ្សំនឹងទេពកោសល្យពីធម្មជាតិបានធ្វើឱ្យយុវជន កែវ សាន់ ​ក្លាយជាវិចិត្រករគំនូរហើយក៏ក្លាយជាមេជាងគំនូរប្រចាំរោងកុនទាំងវ័យក្មេង ដែលអាចរកប្រាក់ចំណូលក្រាស់ក្រែលគួរសម។ ក្រោយធ្វើការនៅរោងកុនរ៉ូយ៉ាល់បានបួនឆ្នាំ វិចិត្រករវ័យរូបនេះបានផ្លាស់មកធ្វើការប្រចាំនៅរោងកុនសន្តិភាពវិញ ជាទីដែលខ្លួនធ្លាប់តែមកលួចមើល និង លួចចំណេះកាលពីគ្រាដើម។ គំនូរប្រវែងទទឹង ១ ម៉ែត្រកន្លះ និង បណ្តោយ ២ ម៉ែត្រកន្លះ គូរដោយប្រើម្សៅពណ៌ទឹកលើផ្ទាំងក្រណាត់ស ក្នុងនោះខ្សែភាពយន្តខ្មែរដែលវិចិត្រករ កែវ សាន់ បានគូរ មានដូចរឿងជា៖ «ពស់កេងកង», «វិលវិញណាបង», «ព្រះជិនវង្ស», «ក្រពើឆារ៉ាវាន់», «កងកម្មកងកែវ» និង រឿង «នាងពៅឈូកស»…ជាដើម។

គ្រានោះ អំឡុងឆ្នាំ ១៩៦០ វិស័យភាពយន្តខ្មែររីកចម្រើនខ្លាំង ការគូរគំនូររោងកុនថ្ងៃខ្លះរកតែពេលសម្រាកគ្មាន ត្រូវគូរដាច់យប់ ដាំបាយដាំទឹកហូបចុកដេកនៅនឹងរោងកុន ជួនរោងកុនផ្សេងហៅទៅគូរក្នុងពេលតែមួយទៀតក៏មាន។ កម្រៃគំនូរជំនាន់នោះគឺគិតជាប្រាក់ខែ​​ ដោយក្នុងមួយខែៗទទួលបាន ១២០០ ដុល្លារ ហើយឆ្នាំបន្តបន្ទាប់ចេះតែកើនឡើងរហូតដល់ ២០០០ ដុល្លារទៀតផង។ អាចនិយាយបានថា​ចំណូលផ្នែកគំនូររោងកុន អាចធ្វើឱ្យជីវភាពវិចិត្រករ កែវ សាន់ រស់បានយ៉ាងស្រួល។ ទន្ទឹមគ្នានេះ ការទស្សនាគ្រប់ភាពយន្តដើម្បីចាប់ប្លង់មកគូរម្តងៗគឺមិនឥតប្រយោជន៍នោះទេ​​ យូរៗទៅអាចដឹងពីសង្វាក់នៃការផលិតភាពយន្តទាំងការនិពន្ធ ថត និង ដឹកនាំសម្តែង ដូច្នេះយុវជនស្នាដៃកំពុងមានទីផ្សាររូបនេះ ក៏បានវិវឌ្ឍន៍ខ្លួនបន្ថែមពីវិចិត្រករក្លាយជាផលិតករផងដែរ ដោយបានផលិតរឿងមួយជាស្នាដៃចុងក្រោយ មុនពេលរបបខ្មែរក្រហមមកដល់នៅក្នុងឆ្នាំ ​១៩៧៤ នោះគឺរឿង «ភ្នំសន្ធប់ព្រលឹងម៉ែ»។

ក្រោយគេចពីរបបខ្មែរក្រហមភៀសខ្លួនទៅប្រទេសវៀតណាមបានរយៈពេលប្រាំមួយឆ្នាំ លោក កែវ សាន់ បានត្រលប់មកកម្ពុជាវិញនៅក្នុងឆ្នាំ ១៩៨០ និង បានប្រកបរបរបើកកន្លែងគូរគំនូរ និង ធ្វើស្លាកយីហោមួយនៅម្តុំភោជនីយដ្ឋានថ្មដា រាជធានីភ្នំពេញ។ បើកបានមួយរយៈ ចៃដន់លោកបានជួបមិត្តជិតស្និទ្ធម្នាក់ ដែលបែកគ្នាតាំងពីជំនាន់ពលពត​ គឺ លោក ចៅ វ៉ា ដែលជាស្តេចសៀករហ័សក​ម្មខ្មែរ។ គ្រានោះ លោក ចៅ វ៉ា ក៏បានណែនាំលោកឱ្យចូលធ្វើការជាជាងគំនូរនៅរោងកុនអង្គរ រាជធានីភ្នំពេញ  ស្របពេលដែលវិស័យភាពយន្តខ្មែរបានងើបឡើងវិញជាបណ្តើរៗ។ នៅក្នុងទសវត្សរ៍ទី ៨០ នេះ ទឹកដៃគំនូររបស់ លោក កែវ សាន់ ចាប់ផ្តើមទទួលបានភាពល្បីរន្ទឺជាថ្មីម្តងទៀត ដោយមានរោងកុននានា ទាំងនៅតាមបណ្តាខេត្ត និង ទីក្រុងទំនាក់ទំនងឱ្យគូរសន្ធឹកសន្ធាប់ បើសរុបមិនតិចជាង ៣០ រោងឡើយ។

មកដល់សម័យអ៊ុនតាក់ឆ្នាំ ១៩៩២ រោងកុនទាំងប៉ុន្មានត្រូវបានបិទទ្វារ​ រីឯការងារគំនូរក៏ត្រូវបានផ្អាកទាំងស្រុង។ លោក កែវ សាន់ បានវិលមកបើកកន្លែងគូរគំនូរ ធ្វើបដា និង ស្លាកយីហោវិញ ដែលមានទីតាំងស្ថិតនៅម្តុំរង្វង់មូលនាងគង់ហ៊ីង ហើយបានដាក់ស្លាកយីហោផ្ទាល់ខ្លួនឈ្មោះថា​ «គំនូរវត្តភ្នំ» ។   រហ័សនាមជាងគំនូវត្តភ្នំដែលមានទេពកោសល្យខាងប្រើថ្វីដៃគូបដា និង ធ្វើស្លាកយីហោ ហាក់មានទីផ្សារមិនចាញ់គំនូររោងកុនឡើយ ប៉ុន្តែយ៉ាងណាមិញនៅតែមិនអាចឈ្នះបច្ចេកវិទ្យាទំនើប ដែលចេះតែវិវឌ្ឍន៍ទៅតាមសម័យកាល។ តួយ៉ាងបដា និង ស្លាកយីហោត្រូវបានបោះពុម្ពព្រីនដោយម៉ាស៊ីនទំនើបតាមបច្ចេកវិទ្យាថ្មី និង មានតម្លៃធូរថ្លៃ បណ្តាលឱ្យទីផ្សារគំនូរប្រើដៃមានការធ្លាក់ចុះបន្តិចម្តងៗ រហូតមកដល់ឆ្នាំ ២០០៣ លោកបានសម្រេចចិត្តបិទអាជីវកម្មរបស់ខ្លួន។

មកដល់ឆ្នាំ ២០១៩-២០២០ សារព័ត៌មានជាច្រើន ខ្លះបានចេញផ្សាយជាអត្ថបទ និង ខ្លះទៀតសម្ភាសធ្វើជាវីដេអូ បង្ហាញឡើងវិញពីខ្សែជីវិត និង ស្នាដៃរបស់លោក ដែលគ្រានោះលោកបានឈានដល់វ័យខ្ទង់ ៨០ ប្លាយទៅហើយ។ ថ្វីបើកម្លាំងមិនមាំទាំដូចមុន ប៉ុន្តែលោកបានរីករាយនឹងជីវិតចុងក្រោយ ដោយធ្វើជាជាងគំនូរមានត្រឹមតែ តុមួយ កៅអីមួយ ជក់បីបួនដើម និង ថ្នាំពណ៌កំប៉ុងដាក់លើតុ បញ្ឈរនៅក្បែរកន្លែងលក់ផ្កាស្រស់ខាងកើតផ្សារធំថ្មី។ លោកតាតែងមកអង្គុយធ្វើឱ្យភ្ញៀវនៅទីនេះ ព្រឹកថ្ងៃល្ងាច គូរបដាដាក់លើផ្កាស្រស់ឱ្យអ្នកលក់ផ្កាទាំងនៅផ្សារធំថ្មីផង​ និង ខ្លះទៀតឱ្យអ្នកលក់ផ្កា មកពីកន្លែងផ្សេងៗដូចជាផ្សារអូរឫស្សី ផ្សារអូឡាំពិក និង ​ម្តុំវិមានឯករាជ្យជាដើម។ គូរបដាមួយតម្លៃ ៥០០០ រៀល ចំណាយពេលត្រឹមតែប្រាំនាទី លោកតាអាចគូរឆ្លាក់គ្រប់អក្សរភាសាទាំងអស់មិនថា អង់គ្លេស ចិន បារាំង ជប៉ុន អារ៉ាប់ កូរ៉េ ថៃ ឡាវ ឬវៀតណាមឡើយ។ ហើយបើសម្រាប់ភាសានិយាយ លោកតាចេះ ៣ ភាសា គឺ ខ្មែរ ចិន និង វៀតណាម។

ស្ងប់ស្ងាត់រយៈពេលតែប៉ុន្មានឆ្នាំ ថ្មីៗនេះនៅលើបណ្តាញសង្គម ក៏មានអ្នកបង្ហោះរូបលោកតា កែវ សាន់ ដែលជារូបគំនូរមានតម្កល់ជាមួយកោដ្ឋ និង ប្រាប់ដំណឹងថាលោកតាបានទទួលមរណភាពហើយ។ ជាក់ស្តែង បើតាមសម្គាល់នៅលើគំនូរ លោកតាបានទទួលមរណភាពកាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣៕​

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

មិញភរិយាបង្ហោះសារដឹងកំហុស ឥលូវ ថមមី ជាប្តីបង្ហោះសារទទួលខុសដែរ តែបែរជាឆ្លៀតសួរថាហេតុអ្វីមានហាងសៀមលក់នៅលើព្រលានថ្មី

តាមឱ្យទាន់ត្រេន! សួស វីសារ បង្ហោះសារដឹងកំហុសពីប្រទេសបារាំង ក្រោយផ្ទុះវែកញែករិះគន់ខ្លាំងជុំវិញរឿងចូលញ៉ាំ Pizza

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

ព័ត៌មានបន្ថែម

ទើបតែផុសចង់បានខេត្តសៀមរាបវិញ ឥឡូវដល់ថ្ងៃប្រកួតជាមួយអ្នកប្រដាល់សៅលីងនៅចិន បួរខាវ ស្រាប់តែធ្លាក់ខ្លួនឈឺយ៉ាងទា-ន់ហ/ន់

កុំអែអង់! សល់ជាង ១ ខែទៀតទេ ផុតថ្ងៃកំណត់បង់ពន្ធយានយន្ត ២០២៥ ហើយ កុំភ្លេចរួសរាន់ទៅបង់ឱ្យបានទាន់ពេល

ភ្ញាក់ផ្អើល! អក្សរ R I P ​ដាក់លើរូបភាពគំនូរស-ខ្មៅរបស់នាយកសាលាដូង កំពុងផ្ទុះការវែកញែក និង ធ្វើឱ្យមហាជនបារម្ភខ្លាំង

សុខទុក្ខយ៉ាងណាហើយ? គិតត្រឹមថ្ងៃ ៧ តុលានេះ រយៈពេល ៧០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ថ្ងៃរៀបការ កូនកំលោះលោតទឹកបញ្ចប់ជីវិត ក្រោយខ្ចីលុយគេមករៀបចំពិធីអស់ពីខ្លួនហើយ ត្រូវគ្រួសារខាងស្រីដាក់សម្ពាធទារលុយថែមមិនឈប់

ក្ដៅៗ! នាយករដ្ឋមន្ត្រីប្រទេសអាល់បានី ត្រូវសមាជិកសភាផ្ទុះកំហឹងខ្លាំង បន្ទាប់ពីលើកតួអង្គ AI ធ្វើជារដ្ឋមន្ត្រីកាន់តំណែងផ្លូវការ

ឮតែឆេះអត់ស្វាង! ផាប់ល្បីមួយកន្លែងនៅក្រុងបាងកក ត្រូវភ្លើងលេបត្របាក់សន្ធោសន្ធៅខូចខាតស្ទើរទាំងស្រុង

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

ស្វែងរកព័ត៌មាន​ ឬវីដេអូ