បើគិតត្រឹមដើមឆ្នាំ ២០២៥ នេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា បានរៀបចំជាលើកទី ១៤ ហើយ កាលពីអំឡុងពាក់កណ្ដាលខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។
យ៉ាងណាមិញ ក្រឡេកទៅកាន់រយៈពេលប្រមាណ ៣៥ ឆ្នាំ មុនឯណោះវិញ បើរំឭកពី មហោស្រពភាពយន្តជាតិ គឺត្រូវបានចាប់ផ្តើមជាលើកទី ១ នៅក្នុងឆ្នាំ ១៩៩០។ កាលនោះ មហោស្រពខាងលើ បានផ្តល់ជូននូវពានរង្វាន់តារាភាពយន្តឯកប្រចាំប្រទេស ដល់តារាភាពយន្តផ្នែកនារីចំនួន ៤ រូប រួមមាន លោកស្រី ចាន់ តារាទី, លោកស្រី អ៊ុំ សុវណ្ណនី, លោកស្រី សុខ ស្រីមុំ និង លោកស្រី ពិសិដ្ឋ ពីលីកា។
១. ចំណាត់ថ្នាក់លេខ ១ លោកស្រី ចាន់ តារាទី
២. ចំណាត់ថ្នាក់លេខ ២ លោកស្រី អ៊ុំ សុវណ្ណនី
៣. ចំណាត់ថ្នាក់លេខ ៣ លោកស្រី សុខ ស្រីមុំ
៤. ចំណាត់ថ្នាក់លេខ ៣ ស្ទួន លោកស្រី ពិសិដ្ឋ ពីលីកា