រំភើបណាស់! CEO រូបសង្ហាក្រុមហ៊ុនល្បី ធ្វើ Proposal សុំគូស្នេហ៍រៀបការ សំខាន់គូស្នេហ៍ជាបុត្រីក្នុងសែរាជវង្ស

Share This

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក និង TikTok បានកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងជាមួយរូបភាព និង វីដេអូ ដ៏រំភើបចិត្ត ដែល CEO វ័យក្មេងរូបសង្ហា លោក អ៊ឹង ស៊ីវឈន់ ​បានធ្វើ Proposal សុំគូស្នេហ៍រៀបការយ៉ាងរ៉ូមែនទិក។ កម្មវិធីនេះ ឃើញធ្វើឡើងជាលក្ខណៈឯកជន ជាពិសេស មានការចូលរួមច្រៀងអបអរបង្កភាពភ្ញាក់ផ្អើល ពីព្រះនាងតូច​នរោត្តម ចេនណា ផងដែរ។​

គួរឱ្យកត់សម្គាល់ទៀតនោះ គូស្នេហ៍ដែល លោក អ៊ឹង ស៊ីវឈន់ សុំរៀបការ ជាបុត្រីក្នុងសែរាជវង្ស គឺ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា។ ទ្រង់ជាព្រះបុត្រីរបស់សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ និង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ​ និង ព្រះមាតាព្រះនាម មែន កែវមុនីរ៉ែន ។

បើតាមគណនីហ្វេសប៊ុក និង Instagram របស់ លោក អ៊ឹង ស៊ីវឈន់ ជារឿយៗលោកតែងបង្ហោះរូបភាពផ្អែមល្ហែម តាមរយៈដំណើរកម្សាន្តជាមួយគ្នា និង មានកាដូជូននៅក្នុងឱកាសពិសេសៗផងដែរ។ ហេតុដូច្នេះ អាចសបញ្ជាក់ថា លោក និង ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្សសូរិយា បានសិក្សាមើលចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

គួរឱ្យដឹងដែរថា លោក អ៊ឹង ស៊ីវឈន់ ជាអគ្គនាយកប្រតិបត្តិនៃទឹកស្ព្រីងប្រូវីដា។ លោកត្រូវបានគេស្គាល់ជាកូនប្រុសរបស់ ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និង លោកជំទាវ ហេង សុខា។ ថ្វីដ្បិតក្មេងវ័យ តែអគ្គនាយកប្រតិបត្តិសមត្ថភាពខ្ពស់រូបនេះ អាចដឹកនាំក្រុមហ៊ុនរីកចម្រើនក្នុងរយៈពេលដ៏ខ្លី។​​​ ជារឿយៗ លោកតែងសកម្មនៅក្នុងសកម្មភាពជួយសង្គមផងដែរ។ កាលពីឆ្នាំមុន លោកក៏បានបើកសម្ពោធភោជនីយដ្ឋាន Omakase ប្រណីតមួយកន្លែង ឈ្មោះថា Hangetsu Phnom Penh ស្ថិតនៅក្នុងតំបន់បឹងកក់ រាជធានីភ្នំពេញ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ