រំជួលចិត្ត! ស្រ្តីដែលរងគ្រោះនៅផ្លូវ ៦០ ម៉ែត្រថ្ងៃមុន គ្រាន់តែដឹងខ្លួនក្នុងបន្ទប់ ICU ភ្លាម ក៏សួររកប្ដី និង កូនៗ ចំថ្ងៃធ្វើបុណ្យ ៧ ថ្ងៃពួកគេ

Share This

ជារឿងដ៏គួរឱ្យសោកសង្រេង និង រំជួលចិត្តបំផុត នៅល្ងាចថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ជើងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ បង្កឡើងដោយបុរសម្នាក់ស្រវឹងជោកជាំ បើករថយន្ដបុកម៉ូតូបើកបរក្នុងទិសដៅផ្សេងគ្នា បណ្ដាលឱ្យអ្នកជិះម៉ូតូ ៣ នាក់ស្លាប់ រួមមានឪពុក និង កូនតូច ២ នាក់ ព្រមទាំងម្ដាយរងរបួសធ្ងន់ដាច់ជើង ដែលបច្ចុប្បន្ន ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯប្រទេសវៀតណាម។

ទន្ទឹមទៅនឹងស្ថានភាពកំពុងសង្គ្រោះបន្ទាន់នេះដែរ នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ នេះ តាមរយៈគណនីដែលមានឈ្មោះ Yu Na ត្រូវជាបងស្រីជីដូនមួយរបស់ជនរងគ្រោះ បានបញ្ជាក់ពីស្ថានភាពរបស់ជនរងគ្រោះ នៅប្រទេសវៀតណាមឱ្យបានដឹងថា ប្អូនស្រីនាងបានដឹងខ្លួនក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅក្នុងពេទ្យវៀតណាមហើយ ដែលពេទ្យគេមានម៉ោងសម្រាប់អនុញ្ញាតឱ្យសាច់ញាតិចូលសួរសុខទុក្ខ ខណៈគ្រាន់តែស្រ្តីរងគ្រោះបានឃើញម្ដាយភ្លាម ក៏បានសួរសំណួរ និង សន្ទនាដូចតទៅ ៖

កូន: ម៉ាក់ខ្ញុំកើតអី? គ្រោះថ្នាក់នៅណា?

ម៉ាក់: កូនគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ ៦០ ម៉ែត្រឡានបុក

កូន : ខ្ញុំនៅណា?

ម៉ាក់ : កូននៅពេទ្យវៀតណាម

កូន : ម៉េចខ្ញុំនៅនេះ? ម៉េចអត់មានអ្នកមកមើលខ្ញុំអីម្នាក់ចឹង? ខ្ញុំនិយាយជាមួយពេទ្យសុំពេទ្យចេញ តែគេមិននិយាយមួយខ្ញុំទេ

ម៉ាក់ : គ្រួសារយើងនាំមកនេះឆាប់ជា ដោយសារកូននៅបន្ទប់រាងធ្ងន់ ចឹងពេទ្យគេអត់ឱ្យអ្នកសួរសុខទុកមកច្រើនទេ ហើយកូននិយាយខ្មែរគេស្តាប់ម៉េចបាន

កូន : ម៉ាក់ប្រាប់ខ្ញុំឱ្យត្រង់មើលថា អូនតាន់ និង អូនយូរ៉ា ស្លាប់មែន? ហើយបងទីន ម៉េចហើយ ម៉េចអត់មកមើលខ្ញុំចឹង ? ហើយគាត់និយាយតទៀតថា ព្រោះខ្ញុំយល់សពឃើញកូនស្លាប់។

យ៉ាងណាមិញ តាមប្រភពបានឱ្យដឹងទៀតថាស្ត្រីជាម្ដាយ បានកុហកជនរងគ្រោះរហូត មិនហ៊ានប្រាប់តាមត្រង់ពីដំណឹងមរណភាពរបស់ប្ដី និង កូនៗទេ ទាំងដែលថ្ងៃទី ១៥-១៦ នេះ គឺជាថ្ងៃបុណ្យ ៧ ថ្ងៃសពប្តី និង កូនៗរបស់នាង៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

អបអរ! តារាប្រុស ប៉ាន់ ខែមម៉ានូ បានឃើញមុខកូនប្រុសដំបូងហើយ មុខមាត់ក៏សង្ហា ឯឈ្មោះក៏ពីរោះ

រងការវែកញែកចង់ផ្ទុះហ្វេសប៊ុកប៉ុន្មានថ្ងៃ តាប៊ុយ ផុសសារវែងដូចកន្ទុយខ្លែង បង្ហាញពីសុខភាពផ្លូវចិត្តពេលនេះ ទទួលបានគ្រប់មតិរបស់មហាជន

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

(វីដេអូ) ក្ដីស្រមៃមនុស្សស្រីចង់បាន! ពេជ្រ ពិសី ត្រូវគូដណ្ដឹងរៀបចំកម្មពិធី Surprise មួយនៅមាត់សមុទ្រ មុនកាន់ដៃគ្នាចូលរោងការ

ព័ត៌មានបន្ថែម

នៅប៉ោយប៉ែតយប់មិញ! មានជនជាតិវៀតណាមបាញ់កាំជ្រួចថ្ងៃសែនព្រះខែ បង្កការ​ភ្ញាក់ផ្អើលដល់ពលរដ្ឋ ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួន

Influencer វ័យក្មេងជនជាតិប្រេស៊ីលម្នាក់ ត្រូវគេលួចប្រ-ហា-រពេលទៅដើរលេង ក្រោយបង្ហោះប្រាប់ទីតាំងនៅតាមបណ្តាញសង្គម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

ស្វែងរកព័ត៌មាន​ ឬវីដេអូ