មានបុរសជនជាតិកូរ៉េខាងត្បូងម្នាក់ បានចេញមុខមកទម្លាយពីបទពិសោធរបស់ខ្លួន ដែលរើសគូស្រករចំស្រ្តីជនជាតិវៀតណាម ដែលព្យាយាមបិទបាំងការពិតពីអាជីពរបស់ខ្លួនជាអ្នករកស៊ីផ្លូវភេទ។
តាមព័ត៌មានបានឱ្យដឹងថា បុរសរូបនេះមានវ័យ ៤២ ឆ្នាំ ហើយកាលពីឆ្នាំ ២០២២ កន្លងទៅ គេបានស្វែងរកភរិយាបរទេសតាមរយៈក្រុមហ៊ុនមួយ រួចក៏បានត្រូវចិត្តនឹងនារីជនជាតិវៀតណាមម្នាក់ដែលមានវ័យ ២០ ឆ្នាំ។ ទាំងគូបានរៀបការ និង មករួមរស់ជាមួយក្នុងឆ្នាំ ២០២៣ ហើយក៏បាននាំគ្នាទៅក្រេបទឹកឃ្មុំនៅឯប្រទេសវៀតណាម លុះត្រឡប់មកវិញ ខាងស្រីស្រាប់តែពិនិត្យឃើញមានឆ្លងជំងឺកាមរោគរហូតដល់ទៅ ៤ ប្រភេទឯណោះ។
បុរសជាប្តីបានកើតការសង្ស័យ ហើយក៏បានតាមដានដឹងថា តាមពិតប្រពន្ធ គឺជាអ្នករកស៊ីផ្លូវភេទតាំងពីមុនរៀបការមកម្ល៉េះ នាងទទួលភ្ញៀវ ៦ ថ្ងៃក្នុងមួយសប្តាហ៍ និងទទួលពី ៣ ទៅ ៥ នាក់ក្នុងមួយថ្ងៃ សរុបមិនក្រោម ៦០០ នាក់នោះទេ ហើយដែលនាងសុំទៅដើរលេងជាមួយមិត្តភក្តិ គឺតាមពិតនាងលួចទៅទទួលភ្ញៀវនោះឯង។ ចុងក្រោយបុរសជាប្តីបានប្តឹងសុំលែងលះ និង ទារសំណងមកវិញ តែខាងស្រីចេះតែគេចខ្លួនបាត់ ទើបខាងប្រុសក៏សម្រេចចិត្តយករឿងនេះមកចែកចាយតែម្តង៕
ប្រភព៖ Sanook