រៀនបានត្រឹមថ្នាក់ឌីប្លូម តែរៀនជំនាញថតរូបខ្លួនឯងតាម YouTube រហូតប្រកួតឈ្នះលេខ ១ ដល់ទៅបីដង

Share This

ក្នុងវ័យ ២៥ ឆ្នាំ សព្វថ្ងៃ លោក ម៉ៅ ដាលីន មានអាជីពជាអ្នកថត ឬហៅថា Cameraman។ លោកអាចថតរូបភាព និង វីដេអូគ្រប់ប្រភេទ ជាពិសេស កំពុងមមាញឹកខ្លាំងនឹងការថតកម្មវិធីផ្សេងៗ។ បើនិយាយពីទំនោរឬស្ទីលថតរបស់លោក លោកចូលចិត្តថតបែប Documentary ឬឯកសារ ដែលបង្ហាញពីព្រឹត្តិការណ៍ និង ការរស់នៅជាក់ស្តែង។ ខណៈមានទេពកោសល្យ និង សមត្ថភាព មិនចាញ់រៀមច្បងជើងខ្លាំង ពិតមែនទៅចំណេះជំនាញលើការថតរូបនេះ លោករៀនសូត្របានតិចតួចបំផុត។

មានស្រុកកំណើតនៅខេត្តកំពង់ចាម យុវជន ម៉ៅ ដាលីន សិក្សាបានត្រឹមថ្នាក់ទី ៩។ លោកចាប់ផ្តើមរៀនថតរូបនៅក្នុងឆ្នាំ ២០២១ ដោយរៀនតាមរយៈ YouTube មើល និង ស្រាវជ្រាវដោយខ្លួនឯង។ ក្រោយមកនៅឆ្នាំ ២០២២ លោកទទួលបានការងារខាងប្រព័ន្ធផ្សព្វផ្សាយ(Media) នៅក្នុងក្រុមហ៊ុនមួយ ដែលនេះជាឱកាស ដែលលោកបានរៀនសូត្របច្ចេកទេសថតពេញទី ពីអ្នកជំនាញនៅក្នុងក្រុមហ៊ុននោះ។

ប្រឡូកអាជីពថតរូបរយៈពេលខ្លី អ្នកថតរូបពោរពេញដោយគំនិតសិល្បៈ ម៉ៅ ដាលីន តែងឆ្លៀតឱកាសបង្ហាញសមត្ថភាពតាមរយៈកម្មវិធីប្រកួតថតរូបផ្សេងៗ។ ជាលទ្ធផលជាក់ស្តែង នៅក្នុងឆ្នាំ ២០២២ លោកឈ្នះជ័យលាភីលេខ ១ នៅក្នុងកម្មវិធីប្រកួតថតរូប ផ្តោតលើប្រធានបទ «Light and Contrast» ដែលបង្កើតឡើងដោយសាលាថតរូប Imagery Skills Academy។ មកដល់ឆ្នាំ ២០២៤ លោកឈ្នះជ័យលាភីលេខ ១ ក្នុងការប្រកួតថតរូប ដែលរៀបចំឡើងដោយរដ្ឋបាលស្រុកសំបូរ ខេត្តក្រចេះ ធ្វើឡើងក្នុងគោលបំណងជួយលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងស្រុកសំបូរ ខេត្តក្រចេះតែម្តង។ ហើយថ្មីៗនេះ នៅដើមឆ្នាំ ២០២៥ លោកប្រកួតឈ្នះជ័យលាភីលេខ ១ ការប្រកួតថតរូប Eyes on Cambodia ដែលមានអ្នកដាក់ពាក្យចូលរួមដល់ទៅជាង ៣០០ នាក់ សុទ្ធសឹងជើងខ្លាំង មានទាំងជនជាតិខ្មែរ និង បរទេស។

រូបភាពស្នាដៃឈ្នះលេខ ១ ក្នុងការប្រកួតថតរូប Eyes on Cambodia

សម្រាប់គោលដៅជាមួយអាជីពថតទៅថ្ងៃមុខ លោកចង់ក្លាយជា Fine Art Photographer ឬ អ្នកថតរូបបែបវិចិត្រសិល្បៈ។ លោកចង់មានភាពល្បីល្បាញដូចទៅនឹង លោក ម៉ក់ រ៉េមីស្សា ដែលជាអ្នកថតអាជីពដ៏ល្បីល្បាញដំបូងរបស់កម្ពុជា មានស្នាដៃទទួលស្គាល់ជាលក្ខណៈអន្តរជាតិ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

អត្ថន័យព្រឺសម្បុរ! ចម្រៀងថ្មី ម៉ានិត រៀបរាប់ចេញពីការតស៊ូ និង ការតតាំងពិតរបស់វីរៈកងទ័ពជួរមុខនៅក្នុងសង្រ្គាមមិនចុះចាញ់

ប្លែកទៀតហើយ! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់ប្លាស្ទិកគេយួរតាមផ្សារ តែតម្លៃវិញមិនធម្មតា ឮហើយញ័រជើង

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

ព័ត៌មានបន្ថែម

Streamer ម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លា./ ប់នៅក្នុងផ្ទះ ក្រោយពីឡាយវីដេអូជាប់គ្នា ១២ ថ្ងៃមិនឈប់សោះ

រឿងកំប្លែងថ្មីទៀតហើយ! ថៃ បង្កើតស្បែកជើងពិសេសទុកឱ្យទាហានពាក់ ការពារកុំឱ្យដើរជាន់មីននៅតំបន់ព្រំដែនទៀត

ច្បាស់ហើយ! មុននេះ ក្រសួងប្រកាសពីពេលវេលាកំណត់ ថ្ងៃកែកិច្ចការប្រឡង និង ថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុប ២០២៥

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ស្វែងរកព័ត៌មាន​ ឬវីដេអូ