រឿងរ៉ាវដ៏សោកសៅ នៅពីក្រោយប្រ៊េនសម្លៀកបំពាក់កូនខ្មែរ ដែលកំពុងផ្ទុះការចាប់អារម្មណ៍លើឆាកអន្តរជាតិ​

Share This

មួយរយៈក្រោយនេះ ម៉ាក Almée ដែលគេស្គាល់ថា ជាប្រ៊េនសម្លៀកបំពាក់កូនខ្មែរ បែប Couture ឬ ប្រណីតលំដាប់ខ្ពស់ បានកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើឆាកអន្តរជាតិ។ នេះក៏ព្រោះតែស្ថាបនិកម៉ាកយីហោ គឺ កញ្ញា Taing Sokhang បាននាំយកឈុតខូឡិកហ្សិនទៅបង្ហាញក្នុងកម្មវិធីធំៗនៅឯក្រៅប្រទេស ដូចជាកម្មវិធី New York Fashion Week 2025 នៅឯសហរដ្ឋអាមេរិក និង កម្មវិធី Sanya Bridal Fashion Week 2025 នៅឯប្រទេសចិន។

សម្លៀកបំពាក់របស់ Almée ជាខូឡិកហ្សិនមានលក្ខណៈអេឡេហ្គង់ប្រណីត ដោយច្របាច់បញ្ចូលស្ទីលមិនចេះហួសសម័យ ជាមួយទំនើបភាព។ ម៉ាកនេះបានបើកទំព័រខូឡិកហ្សិនដំបូង ឈ្មោះថា Spirit of the Forgotten ហើយក៏ជាលើកទីមួយ ដែលបានបង្ហាញវត្តមាននៅលើឆាក New York Fashion Week ផងដែរ។

Spirit of the Forgotten ជាខូឡិកហ្សិននិទាឃរដូវ និង រដូវក្តៅឆ្នាំ ២០២៦ ឬ Almée Couture Spring/Summer 2026 ។ វាបាននាំនូវរឿងរ៉ាវ ដែលស្ទើរតែបាត់បង់ទៅតាមពេលវេលាឱ្យត្រលប់មកវិញ ដោយបានដកស្រង់ពីប្រាសាទអង្គរដ៏ពិសិដ្ឋ លំហូរទន្លេកម្ពុជា និង សម្រស់នៃផ្កាព្រៃ។ ការរចនាម៉ូដលើឈុតនីមួយៗ ត្រូវបានធ្វើឡើងដោយដៃ អមនឹងការប៉ាក់ឌិនយ៉ាងឥតខ្ចោះ ផ្កាផុសត្រដែតបែប 3D បូករួមនឹងការដេរយ៉ាងយកចិត្តទុកដាក់ ដោយលាយបញ្ចូលនូវលំនាំបុរាណជាមួយរាងបែបសហសម័យ។

បើតាមម្ចាស់ប្រ៊េន Almée រូបនេះ បង្ហោះវីដេអូនៅលើគណនី TikTok ខូឡិកហ្សិន Spirit of the Forgotten ក៏បានភ្ជាប់នឹងអត្ថន័យជ្រាលជ្រៅផ្ទាល់ខ្លួនរបស់នាងផងដែរ។ ជាក់ស្តែង នៅក្នុងដំណើរយកខូឡិកហ្សិនទៅបង្ហាញនៅអាមេរិក ក្នុងថ្ងៃទី ២ ពេលកំពុងស្ថិតនៅទីនោះ Taing Sokhang ​​នាងទទួលបានដំណឹងដ៏សោកសៅ ដែលឪពុករបស់នាងបានទទួលអនិច្ចកម្ម។ ភ្លាមនោះ នាងសឹងតែបោះបង់ទៅហើយ តែដោយបានបងស្រីជាអ្នកលើកទឹកចិត្ត នាងក៏សម្រេចបន្តធ្វើរហូតបានជោគជ័យ។ នាងអាចធ្វើវាបាន! នេះជាអ្វីដែលឪពុករបស់នាងចង់ឃើញបំផុត។ ដូច្នេះហើយខូឡិកហ្សិននេះ ក៏ជាការគោរព និង ឧទ្ទិសទៅដល់ឪពុកនាងផងដែរ។

បច្បុបន្ន ម៉ាក Almée ទទួលបានការចាប់អារម្មណ៍ខ្លាំង ទាំងក្នុង និង ក្រៅប្រទេស។ សម្លៀកបំពាក់ម៉ាកនេះ ពេញនិយមពាក់ពីតារាល្បីៗ បុគ្គលលំដាប់ខ្ពស់ កំពូល Influencer និង អ្នកនិយមហ្វេហ្សិនបែប Haute Couture៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ឃើញសិស្សប្អូនកំពុងប្រកួតលើឆាកអន្តរជាតិ អ៊ិន លក្ខិណា រសាប់រសល់ បង្ហើបចង់វិលឡើងឆាកប្រកួតដណ្ដើមមកុដជាថ្មី

អាយុ ៣០ ប្លាយ មាន សូនីតា ត្រូវគេសួរដេញដោល ២ សំណួរដដែល ជាពិសេសពីទំនាក់ទំនងបេះដូងនឹងតារាប្រុសសង្ហាម្នាក់នេះ

(វីដេអូ) ទៅដល់ទឹកដីវៀតណាមប៉ុន្មានថ្ងៃ! ផន ស្រីពី ឆក់បានក្ដីស្រឡាញ់ និង ពាក្យជូនពរជាច្រើនពីប្រជាជនវៀតណាម

កម្មវិធីមង្គលផ្ទួនៗ! ឈិន មុន្នីនាថ និង បងស្រីបង្កើត រើសពេលាល្អចូលរោងការ រំលងគ្នាតែ ៥ ថ្ងៃ

សុខៗ ទៅផ្លោះរបង ៦ ម៉ែត្រចូលទ្រុងតោនៅសួនសត្វ ត្រូវតោខាំស្លា.//ប់ភ្លាមៗ ប៉ូលិសសង្ស័យមកពីមូលហេតុនេះ

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

៥ ឈុតពី លោកជំទាវ យឹម ឆៃលីន បែបប្រពៃណីលាយសម័យទំនើប ស្រស់ស្អាតគ្មានកន្លែងទាស់

ឃើញអ៊ីចឹងតិចថាថោក! Balenciaga ចេញកាបូបម៉ូដថ្មីដូចថង់គេដាក់អីវ៉ាន់យួរតាមផ្សារ តែតម្លៃវិញដឹងហើយញ័រជើងទ្រើតៗ

លេចធ្លោណាស់! សម្លៀកបំពាក់ប្រ៊េនកូនខ្មែរ ត្រូវបានបវរកញ្ញា ២ ប្រទេស ពាក់បង្ហាញក្នុងកម្មវិធី Miss Universe នៅថៃ

មិនសរសើរ មិនបាន! កាបូបដកស្រង់ពីប្រាសាទបាយ័ន ម៉ូដបែបសហសម័យ ច្នៃដោយនិស្សិតច្នៃម៉ូដវ័យក្មេង សៃយ័ន្ដ រតនៈ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្វែងរកព័ត៌មាន​ ឬវីដេអូ