រឿងបំណុលអូសបន្លាយ ៤ ឆ្នាំ! ខ្ញុង ថាប្រឹងត្រដាបត្រដួសខំរស់ទាំងអាម៉ាស់ តែពេលនេះហត់នឿយលែងចង់ទៅមុខបន្ត តែនឹកអាណិតដល់កូនក្នុងផ្ទៃ

Share This

ដូចមហាជនបានជ្រាបមកហើយ នូវរឿងរ៉ាវបំណុលរបស់តារាកំប្លែង ស្រីខ្ញុង កាលពីពេលកន្លងមក ដែលនាងបានលង់ជំពាក់បុលគេវ័ណ្ឌក មិនទាន់ដោះស្រាយបានរហូតមកដល់ពេលនេះ។ ក្នុងនោះ រឿងបំណុលរបស់អ្នកនាង ខ្ញុង ដែលតែងតែផ្ទុះលើកមកជជែកលើបណ្តាញសង្គមជាញឹកញាប់នោះ ខណៈលោក ម៉ាដូណា ដែលជាម្ចាស់បំណុល បានបង្ហោះទារលុយនាង ព្រោះតែនាងមិនទាន់បានសងនៅឡើយ។

ជាក់ស្តែង ថ្មីៗនេះ លោក ម៉ាដូណា ក៏បានចេញមកទម្លាយរឿងបំណុលរបស់ ខ្ញុង ជាថ្មី រហូតអ្នកនាង ខ្ញុង បានចេញមកបង្ហោះវីដេអូសុំទោសដល់ម្ចាស់បំណុលជាថ្មី។ លើសពីនោះ វីដេអូនោះ អ្នកនាង ខ្ញុង ក៏បានអមនូវសារថា៖ «សូមអរគុណ និង សុំទោសដល់ម្ចាស់បំណុលគ្រប់គ្នា ដែលខ្ញុំមិនទាន់មានលទ្ធភាព។ តាមកំហឹងដែលបងប្អូនខឹង ចង់ជេរដៀលថាផុសម៉េចក៏បាន! ហើយក៏អរគុណបងប្អូន អ្នកខមមិនទាំងដែលអ្នកខ្លះមិនដឹងរឿង មិនស្គាល់ខ្ញុំ ខំប្រឹងជេរដៀលប្រមាថដែរ»។

យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទុះការភ្ញាក់ផ្អើលនោះ ក្រោយពីឃើញខមមិនមួយរបស់អ្នកនាង ខ្ញុង បានសរសេរក្រោមវីដេអូនោះថា នាងសឹងតែបញ្ចប់បុណ្យខ្លួនឯង តែដោយសារកូនក្នុងពោះ ដូចចង់បញ្ជាក់ថា ពេលនេះអ្នកនាងកំពុងពពោះកូនទី ៣។

ខមមិននោះ អ្នកនាង ខ្ញុង បានសរសេរថា៖ «រយៈពេល ៤ ឆ្នាំហើយ ដែលខ្ញុំត្រូវរងសម្ពាធផ្លូវចិត្ត ប្រឹងត្រដាបត្រដួស​ខំរស់ទាំងអាម៉ាស់ តែទោះក្នុងកាលៈទេសៈណាខ្ញុំមិនដែលគិតថា ចង់ចាកចេញពីពិភពលោកនេះទេ ព្រោះតែទំនួលខុសត្រូវចំពោះមនុស្សដែលខ្ញុំបានបង្កើតមក និង បំណុលដែលខ្ញុំបានសាងឡើង តែហេតុអីថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថាហត់ លែងចង់ទៅមុខលែងចង់បន្ត ឬក៏ខ្ញុំត្រូវអស់បុណ្យហើយ។ តើកូន ដែលនៅក្នុងពោះខ្ញុំ គ្នានឹងទៅជាយ៉ាងណា?»៕

សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

ស្រណោះណាស់! ឪរបស់ ឆលី បង្ហោះសារក្ដុកក្ដួលប្រាប់មហាជន ពេលនេះ ឆលី ទៅបានសុខហើយ!

របៀបបង្រៀនកូនឱ្យចេះស្រលាញ់គ្នា ពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អានហើយបានប្រយោជន៍ បង្កើតសុភមង្គលក្នុងគ្រួសារ

នៅខ្មែរមានអត់ហ្ន៎! ក្រុមហ៊ុនមួយនៅចិន ឱ្យរង្វាន់ជាលុយរាប់ម៉ឺនដុល្លារដល់បុគ្គលិកណាសម្រកគីឡូបានសម្រេច

(វីដេអូ) បើកបង់រុំច្រមុះ និង ភ្នែកចេញ ឈិន ម៉ានិច្ច កាន់តែជឿជាក់ជាមួយសម្រស់ថ្មី ស្រស់ស្អាតប្លែក

ព័ត៌មានបន្ថែម

(វីដេអូ) បើកបង់រុំច្រមុះ និង ភ្នែកចេញ ឈិន ម៉ានិច្ច កាន់តែជឿជាក់ជាមួយសម្រស់ថ្មី ស្រស់ស្អាតប្លែក

ផឹកទឹកមិនភ្លេចប្រភព! ឌីជេ ក្តិប នៅតែបង្ហាញការដឹងគុណដល់រៀមច្បងម្នាក់ ធ្លាប់ជួយត្រួសត្រាយផ្លូវ ទោះបីរំលងផុតច្រើនឆ្នាំ

លីនដា និង ណារ៉ូ ធ្វើ vlog ជីវិតគូចែករំលែកបទពិសោធគ្រួសារបែបកម្សាន្ត ផ្ទុះការចាប់អារម្មណ៍

(វីដេអូ) ចាយពេលលើវិថីសិល្បៈជាង ២០ ឆ្នាំ ឈិត សុវណ្ណបញ្ញា មិនបោះបង់ចោលក្ដីស្រមៃងាយៗទេ ទោះបីខកខានអស់ ៦ ឆ្នាំ

បវរកញ្ញាភេទទីបីកម្ពុជា ៣ រូប បង្ហាញចំណងស្នេហ៍នឹងបុរសសុទ្ធតែសង្ហាៗ មួយគូៗសមគ្នាគ្មានទាស់

បរទេសមែន តែអ្នកផលិតមាតិកា ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងវប្បធម៌ខ្មែរ និង ភាសា

តារាកំពូល Sad ៥ រូប និពន្ធចម្រៀងឱ្យហ្វេនទឹកភ្នែក តែជីវិតខ្លួនឯងឡើងភីង អ្នកខ្លះការ អ្នកខ្លះភ្ជាប់ពាក្យចោលអ្នកគាំទ្រ

ផ្អើលហ្វេន! ស្អែកឡើងយន្តហោះហើយ តែក្រុមហ៊ុនគ្រប់គ្រង MUC 2025 ប្រកាសមិ​នទទួលខុសត្រូវលើដំណើរទៅប្រកួតរបស់ ហ្វីយ៉ាតា នៅថៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ