ថ្មីៗនេះ លើបណ្ដាញសង្គមកំពុងមានការចែករំលែក និង ជជែកវែកញែកជុំវិញរឿងរ៉ាវថ្មីមួយទៀតហើយ ក្រោយពីបានឃើញផេកហ្វេសប៊ុកមួយបានបង្ហាញពីសំណេររបស់នារីម្នាក់ ដោយបានរៀបរាប់ទាក់ទងនឹងម្ចាស់ប្រ៊េនមួយរូប ដែលគេអះអាងជាតារាសម្ដែងស្រីម្នាក់ធ្លាប់មានឈ្មោះល្បី បានបន្តលក់ផលិតផលហួសដឺឡេតាំងពីឆ្នាំ ២០២១ មកដល់បច្ចុប្បន្ន។
តាមរយៈសំណេរនោះ មានការលើកឡើងពីនារីម្នាក់បានអះអាងថានាងជាអតីតបុគ្គលិក Brand ផលិតផលរបស់តារាសម្ដែងស្រីមួយរូប ដែលជាប្រ៊េនមួយធ្លាប់មានទីផ្សារខ្លាំងមុនកូវីដ និង បានទម្លាយឱ្យមហាជនជុំវិញរឿងរបស់ម្ចាស់ប្រ៊េនជាតារារូបនោះ យកផលិតផលរបស់ខ្លួនដែលហួសដឺឡេហើយ គឺតាំងពីឆ្នាំ ២០២១ តែនៅតែបន្តលក់ ដោយយកផលិតផលនោះហែកប្រអប់មានកាលបរិច្ឆេទហួសកំណត់ចេញ រួចដាក់លក់បញ្ចុះតម្លៃឱ្យអថិតិជនធម្មតា។ លើសពីនេះ ម្ចាស់ប្រ៊េននោះបានយកផលិតផលដែលផលិតនៅប្រទេសថៃ ប្ដូរដាក់ថាផលិតនៅជប៉ុន រីឯផលិតផលរបស់ចិន ប្ដូរដាក់ថាផលិតនៅអ៊ីតាលីទៀតផង។

នេះជាសំណេរទាំងស្រុកដែលមានបង្ហោះលើផេកហ្វេសប៊ុកមួយ ៖ «សារពីនារីម្នាក់ : សួស្តីអ្នកទាំងអស់គ្នា ខ្ញុំជាអតីតបុគ្គលិក Brand ផលិតផលរបស់តារាសម្តែងស្រីម្នាក់ ដែលពីមុន Brand នោះមានទីផ្សារខ្លាំង (មុនកូវីដ) តែឥលូវមិនល្បីទេ។ កាលខ្ញុំនៅជាបុគ្គលិក គឺថាចុះតែ ២ ទៅ ៣ មុខទេ ផលិតផលចង់ ១០០ មុខ មួយវិញទៀត រឿងដែលថោកទាបបំផុត ផលិតផលហួសដឺឡេ ហែកប្រអប់ចេញលក់បញ្ចុះតម្លៃ ថែម ថែម (ហែកប្រអប់ចេញ ព្រោះនៅលើប្រអប់មានថ្ងៃផុតកំណត់ ផលិតផលហួសដឺឡេ) ហែកប្រអប់ចេញលក់ធម្មតា។
ផលិតផលភាគច្រើនហួសដឺឡេ អាចនិយាយបានថា ៧០-៨០% គឺហួសដឺឡេ ពេលភ្ញៀវសួរថាម៉េចអត់មានប្រអប់ខុសពីមុន? បង្រៀនឱ្យបុគ្គលិកឆ្លើយថា ខូចប្រអប់ ផលិតផល Pmt ខាងយើងដកប្រអប់ចេញ។ ផលិតផលរបស់ប្រទេសថៃ តែដាក់ Make in Japan ហើយមួយចំនួនរបស់ចិន តែដាក់ថា Make in Italy។ គាត់លក់មកច្រើនឆ្នាំមកហើយ មកដល់ពេលនេះ ផលិតផលខ្លះហួសដឺឡេតាំងពីឆ្នាំ ២០២១ ក៏នៅតែមានលក់ ធ្វើ Pmt ដល់ពេលឥឡូវ ក៏គេនៅតែនិយាយថារបស់គេសុទ្ធតែរបស់ជប៉ុន ជប៉ុនស្អី របស់ Thaì ទាំងអស់។ ដើម្បីលុយហ៊ានលក់របស់ហួសដឺឡេ និង កុហកប្រជាជនខ្លួនឯង ទាំងខ្លួនឯងជាតារាសម្តែងស្រីល្បីមួយរូបដែរ។ ប្រភពពី អ្នកភូមិខ្ញុំ – The Woman»៕

 
				 
															 
															 
															 
															 
															 
															 
															 
															