រឿងកំពុងបញ្ចាំង ចាងហ្វាងផលិតកម្មសាស្ត្រាហ្វៀមបានចែករំលែកការពិតមួយ នៅពីក្រោយការថតរឿង «បូជាសពពោះធំ» យ៉ាងភ្ញាក់ផ្អើល

Share This

មហាជននិយមតាមដានភាពយន្តរន្ធត់តាមបណ្តារោងកុន ច្បាស់ជាបានជ្រាបមកហើយពីការដាក់បញ្ចាំងរឿង «បូជាសពពោះធំ» ជារឿងពិត និង ផលិតដោយផលិតកម្មសាស្ត្រាភាពយន្ត ដែលរឿងនេះកំពុងផ្ទុះល្បីខ្លាំង។

តាមការឱ្យដឹង រឿង «បូជាសពពោះធំ» ត្រូវបានផលិតចេញឡើងពីសាច់រឿងពិត ផ្អែកទៅលើហេតុការណ៍ពិតពីអាចារ្យភ្លុក ដោយមានការចូលរួមសម្តែងពីតារាប្រុសស្រីល្បីៗជាច្រើន ក្នុងនោះតួឯកស្រីសម្តែងដោយបវរកញ្ញា រី ស្រីនេត និង តួអង្គប្រុសសម្តែងដោយលោក វ៉ាន់ ដេវីត។

យ៉ាងណាមិញ ក្រោយពីការបញ្ចាំងអស់រយៈពេលប្រមាណជាង ១ សប្តាហ៍មកហើយនោះ កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ អ្នកស្រី ប៊ុន ចាន់និមល ម្ចាស់ផលិតកម្មសាស្រ្តាហ្វៀម បានចេញមកបង្ហោះសំណេរមួយបង្ហាញរឿងរ៉ាវមួយចំនួននៅពីក្រោយនៃការផលិតរឿង «បូជាសពពោះធំ» បន្ទាប់ពីមានមតិមួយចំនួនបានលើកឡើងទាក់ទងនឹងស្តង់ដារភាពយន្តនេះ។

ជាការពិត អ្នកស្រី ប៊ុន ចាន់និមល រៀបរាប់ថា ៖ «តើមានមនុស្សប៉ុន្មាននាក់នៅខាងក្រោយភាពយន្ត «បូជាសពពោះធំ»? បងប្អូនដឹងទេថា ទម្រាំផលិតបានភាពយន្តខ្នាតធំរឿង «បូជាសពពោះធំ» មកបញ្ចាំងនៅគ្រប់រោងភាពយន្តដូចពេលនេះ តើមានការរួមចំណែកពីមនុស្សប៉ុន្មាននាក់? ហើយពួកគាត់ជានរណាខ្លះ? ទម្រាំផលិតបានភាពយន្តខ្នាតធំរឿង «បូជាសពពោះធំ» នេះ មានមនុស្សច្រើនណាស់ ដែលបានប្រឹងប្រែងយ៉ាងហត់នឿយ ទាំងថ្ងៃទាំងយប់។

រាប់ដំបូងពី ប្អូនអាចារ្យភ្លុក ដែលជាអ្នកចែករំលែកសាច់រឿង និង ជាអ្នកប្រឹក្សាយោបល់ក្នុងការផលិត។ បន្ទាប់មកមានអ្នកនិពន្ធ អ្នកដឹកនាំរឿង តួសម្ដែង អ្នកដឹកនាំផ្នែកសិល្បៈ (Art Director) ជំនួយការដឹកនាំរឿង អ្នកស្វែងរកទីតាំង អ្នកគ្រប់គ្រងប្លង់ថត អ្នកថត អ្នកបច្ចេកទេសសំឡេង អ្នកបច្ចេកទេសភ្លើង អ្នករៀបចំឆាក អ្នកផាត់មុខ អ្នករៀបចំសម្លៀកបំពាក់ អ្នករត់ការទូទៅ អ្នកបើកបរ អ្នកគ្រប់គ្រង Files អ្នកកាត់ត អ្នករចនាក្រាហ្វិច វិស្វករសំឡេង អ្នកនិពន្ធតន្ត្រី អ្នកនិពន្ធចម្រៀង អ្នកចម្រៀង អ្នកបច្ចេកទេស3D អ្នករចនា Poster អ្នកធ្វើទីផ្សារ និង អ្នកចែកចាយ។

បើនិយាយជារួមទៅ ទាំងក្រុមការងារគ្រប់ផ្នែក និង តួសម្ដែង មានមនុស្សយ៉ាងហោចណាស់ ១៤០ នាក់ បានរួមចំណែកក្នុងការផលិតរឿង «បូជាសពពោះធំ» នេះឡើង។ គ្រប់គ្នាសុទ្ធតែបានប្រឹងប្រឹងដោយមិនខ្លាចហត់នឿយ ទាំងយប់ទាំងថ្ងៃ និង បានឆ្លងកាត់ឧសគ្គជាច្រើនរាប់មិនអស់។ ទម្រាំផលិតបានភាពយន្តមួយមកចាក់បញ្ចាំង មិនមែនជារឿងងាយស្រួលនោះទេ។ ដូចនេះហើយទើបគ្រប់គ្នាចាត់ទុកស្នាដៃនេះជាមោទនភាពដ៏ធំ ដែលពួកគាត់សម្រេចបាន»។

ជាចុងក្រោយ ចាងហ្វាផលិតកម្មសាស្ត្រាហ្វៀម ក៏បានបន្ថែមថា ៖ «នាងខ្ញុំមានតែអរគុណ ចំពោះការប្រឹងប្រែងនេះ។ សូមអរគុណប្អូន អាចារ្យភ្លុក និង ក្រុមការងារគ្រប់ផ្នែក រួមតួសម្ដែងទាំងអស់ ដែលបានប្រឹងប្រែងបង្កើតស្នាដៃនេះឲ្យលេចចេញជារូបរាងឡើង។ ខ្ញុំមានមោទកភាពចំពោះអ្នករាល់គ្នា»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

ស្រណោះណាស់! ឪរបស់ ឆលី បង្ហោះសារក្ដុកក្ដួលប្រាប់មហាជន ពេលនេះ ឆលី ទៅបានសុខហើយ!

របៀបបង្រៀនកូនឱ្យចេះស្រលាញ់គ្នា ពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អានហើយបានប្រយោជន៍ បង្កើតសុភមង្គលក្នុងគ្រួសារ

នៅខ្មែរមានអត់ហ្ន៎! ក្រុមហ៊ុនមួយនៅចិន ឱ្យរង្វាន់ជាលុយរាប់ម៉ឺនដុល្លារដល់បុគ្គលិកណាសម្រកគីឡូបានសម្រេច

(វីដេអូ) បើកបង់រុំច្រមុះ និង ភ្នែកចេញ ឈិន ម៉ានិច្ច កាន់តែជឿជាក់ជាមួយសម្រស់ថ្មី ស្រស់ស្អាតប្លែក

ព័ត៌មានបន្ថែម

(វីដេអូ) បើកបង់រុំច្រមុះ និង ភ្នែកចេញ ឈិន ម៉ានិច្ច កាន់តែជឿជាក់ជាមួយសម្រស់ថ្មី ស្រស់ស្អាតប្លែក

ផឹកទឹកមិនភ្លេចប្រភព! ឌីជេ ក្តិប នៅតែបង្ហាញការដឹងគុណដល់រៀមច្បងម្នាក់ ធ្លាប់ជួយត្រួសត្រាយផ្លូវ ទោះបីរំលងផុតច្រើនឆ្នាំ

លីនដា និង ណារ៉ូ ធ្វើ vlog ជីវិតគូចែករំលែកបទពិសោធគ្រួសារបែបកម្សាន្ត ផ្ទុះការចាប់អារម្មណ៍

(វីដេអូ) ចាយពេលលើវិថីសិល្បៈជាង ២០ ឆ្នាំ ឈិត សុវណ្ណបញ្ញា មិនបោះបង់ចោលក្ដីស្រមៃងាយៗទេ ទោះបីខកខានអស់ ៦ ឆ្នាំ

បវរកញ្ញាភេទទីបីកម្ពុជា ៣ រូប បង្ហាញចំណងស្នេហ៍នឹងបុរសសុទ្ធតែសង្ហាៗ មួយគូៗសមគ្នាគ្មានទាស់

បរទេសមែន តែអ្នកផលិតមាតិកា ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងវប្បធម៌ខ្មែរ និង ភាសា

តារាកំពូល Sad ៥ រូប និពន្ធចម្រៀងឱ្យហ្វេនទឹកភ្នែក តែជីវិតខ្លួនឯងឡើងភីង អ្នកខ្លះការ អ្នកខ្លះភ្ជាប់ពាក្យចោលអ្នកគាំទ្រ

ផ្អើលហ្វេន! ស្អែកឡើងយន្តហោះហើយ តែក្រុមហ៊ុនគ្រប់គ្រង MUC 2025 ប្រកាសមិ​នទទួលខុសត្រូវលើដំណើរទៅប្រកួតរបស់ ហ្វីយ៉ាតា នៅថៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ