កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ លោកឧត្តមសេនីយ៍ Natthapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបោះសម្តីថា ដាច់ខាតនឹងមិនរើបន្លាលួស ដែលភាគីថៃបានដាក់នាពេលកន្លងមកនោះចេញឡើយ។
លោក Natthapol Nakphanit បាននិយាយបែបនេះ មុននឹងចូលប្រជុំជាមួយនឹងក្រុមប្រឹក្សាសន្តិសុខជាតិ ទាក់ទងនឹងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនតំបន់កម្ពុជា-ថៃ (RBC)។ លោកបានឱ្យដឹងថា ការដាក់របងបន្លាលួសនៅក្នុងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យនោះ គឺជាយន្តការរបស់គណៈកម្មការព្រំដែនចម្រុះថៃ-កម្ពុជា (JBC) ដែលទាមទារឱ្យមានការបោះបង្គោលច្បាស់លាស់។
ដោយឡែក បើទោះជាមានមហាជននៅតាមបណ្តាញសង្គម នាំគ្នានិយាយថាការប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខជាតិលើកនេះ អាចនឹងនាំឱ្យដករបងបន្លាលួសនោះចេញ តែលោក Natthapol បានឱ្យដឹងថា បើសិនជាមានលោកនៅក្នុងកិច្ចប្រជុំនោះ ដាច់ខាតគឺគ្មានការឱ្យដកបន្លាលួសចេញនោះទេ៕
ប្រភព៖ Khaosod