ថ្មីៗនេះ ក្រសួងអប់រំយុវជន និង កីឡា បានជូនដំណឹងឱ្យបានដឹងថា បវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ជិតចាប់ផ្តើមហើយក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះ ក្រសួងក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ កុំភ្លេចនាំកុមារដែលមានអាយុចាប់ពី ៣ ឆ្នាំ ទៅចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យឱ្យបានគ្រប់ៗគ្នា។

ក្រសួងបានបញ្ជាក់ឱ្យដឹងថា ការអប់រំចាប់ពីកុមារភាពនេះ អាចជួយឱ្យកុមារសម្របខ្លួនបានកាន់តែលឿន អាចអភិវឌ្ឍខ្លួនបានល្អប្រសើរ និង ត្រៀមខ្លួនបានយ៉ាងពេញលេញមុនចូលថ្នាក់ទី១៕

