នាពេលថ្មីៗនេះ ក្រសួងអប់រំយុវជន និង កីឡា បានជូនដំណឹងឱ្យបានដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនអាហារូបករណ៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៥៧០ កន្លែង សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស បរិញ្ញាបត្ររង និង បរិញ្ញាបត្រ ឆ្នាំសិក្សា ២០២៥-២០២៦ ដោយឆ្លងកាត់ការប្រឡង និង មិនឆ្លងកាត់ការប្រឡង។
ចំពោះកាលបរិច្ឆេទទទួលពាក្យ គឺគិតចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥ តទៅ ខណៈព័ត៌មានលម្អិតបន្ថែមអំពីគ្រឹះស្ថានសិក្សា និង លក្ខខណ្ឌផ្សេងៗ បងប្អូនអាចទៅសាកសួរព័ត៌មាននៅទីតាំងការិយាល័យអាហារូបករណ៍ ដែលមានអាស័យដ្ឋានស្ថិតនៅផ្ទះលេខ៤ ផ្លូវ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕