រួមគ្នាកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន «សុខភាពកុមារ និង ជាតិដែក» រដូវកាលទី២

Share This

ដើម្បីបន្តភាពជោគជ័យនៃយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនដែលបានចាប់ផ្តើមក្នុងខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន Danone កម្ពុជា បានបន្តកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀន ក្រោមប្រធានបទ «សុខភាពកុមារ និងជាតិដែក» រដូវកាលទី ២ នៅសាលាបឋមសិក្សា រាយប៉ាយ ខេត្តកំពង់ចាម ក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក Maarten VAN LEEUWEN នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងគោលបំណង រួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ និងផ្សព្វផ្សាយអំពីការអនុវត្ត សុវត្ថិភាពចំណីអាហារតាមសាលារៀន នៅប្រទេសកម្ពុជា។

ក្នុងរដូវកាលទី ១ ក្រុមហ៊ុនបានសហការជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា ផលិតស្ពតពាណិជ្ជកម្ម និង សម្ភារៈអប់រំពីសុវត្ថិភាពចំណីអាហារ ដែលបានផ្សព្វផ្សាយដល់ម្តាយប្រមាណ ៤ លាននាក់ តាមរយៈបណ្តាញសង្គមផ្សេងៗ និងសិស្សានុសិស្សប្រមាណ ២៥០០ នាក់ តាមរយៈការអប់រំនៅសាលា។ ទោះជាយ៉ាងណាក៏ដោយ ភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ នៅតែជាកង្វល់សុខភាពដ៏ធំមួយនៅកម្ពុជា។ តាមរយៈយុទ្ធនាការនេះ យើងសង្កេតឃើញថា សិស្សានុសិស្សប្រមាណ ២៤% កំពុងប្រឈមនូវភាពស្លេកស្លាំងដោយសារកង្វះជាតិដែក ដែលអាចបង្កផលប៉ះពាល់មួយចំនួនដូចជា ឧស្សាហ៍ឈឺ ខ្សោយបញ្ញា ការអភិវឌ្ឍខួរក្បាលយឺតយ៉ាវ ។ល។ នេះបង្ហាញឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀននេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ៖ «កុមារគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អនាគតប្រទេសជាតិ។ ក្រសួងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា កិច្ចបន្តសហប្រតិបត្តិការនេះ នឹងចូលរួមចំណែកផ្សព្វផ្សាយកាន់តែទូលំទូលាយបន្ថែមទៀត អំពីចំណេះដឹង និងព័ត៌មានពាក់ព័ន្ធនឹងសុវតិ្ថភាពចំណីអាហារតាមរយៈការបង្កើតទម្លាប់បរិភោគអាហារដែលមានតុល្យភាពអាហារូបត្ថម្ភសមស្រប និងចៀសវាងភេសជ្ជៈផ្អែម ជាពិសេសនៅពេលដែលកុមារត្រូវបានផ្តល់ជូននូវអាហារូបត្ថម្ភល្អៗ នោះធ្វើឱ្យហានិភ័យក្នុងការប្រឈមនូវភាពស្លេកស្លាំងដោយសារកង្វះជាតិដែកត្រូវបានកាត់បន្ថយ»

លោក Maarten VAN LEEUWEN បានលើកឡើងថា ៖ «ក្រុមហ៊ុន Danone ពិតជាមានមោទនភាពចំពោះ កិច្ចបន្កសហប្រតិបត្តិការលើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀជាមួយក្រសួងអប់រំ យុវជន និងកីឡា។ យើងនឹងបន្តប្តេជ្ញា ចូលរួមកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក តាមរយៈការបង្កើនចំណេះដឹង ការត្រួតពិនិត្យភាពស្លេកស្លាំង និង ការផ្តល់អាហារូបត្ថម្ភដ៏ត្រឹមត្រូវដែលមានជាតិដែក និងវីតាមីនស៊ីខ្ពស់ ដើម្បីជួយឱ្យកុមារលូតលាស់បានពេញលេញ និងទទួលបានលទ្ធផលរំពឹងទុកដែលល្អប្រសើរ»

សម្រាប់រដូវកាលទី ២ ក្រុមហ៊ុន និងក្រសួង នឹងបន្តពង្រីកបន្ថែមនូវចំនួនសាលាគោលដៅ ដើម្បីផ្តល់នូវទឹកដោះគោទឹក Dugro ដែលជាផលិតផលទឹកដោះគោដំបូងគេ និងតែមួយគត់ ដែលត្រូវបានទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ឱ្យប្រើប្រាស់នៅក្នុងសាលារៀនទូទាំងប្រទេស ព្រមទាំងបន្តពង្រឹងការអប់រំអាហារូបត្ថម្ភដល់គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សនុសិស្ស និងសាធារណជនអំពី៖

១. ការបង្កើតទម្លាប់បរិភោគអាហារប្រចាំថ្ងៃ ៣ក្រុម អាហារថាមពល អាហារសាងសង់ និងអាហារការពារ (តិចខ្លាញ់ តិចអំបិល តិចស្ករ)
២. អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី
៣. ការចៀសវៀងភេសជ្ជៈផ្អែម ។

សូមចូលរួមយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនទាំងអស់គ្នា!

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មួយឈុតៗចេញមកមិនឱ្យខកចិត្ត! ឱក សុគន្ធកញ្ញា បង្ហាញខ្លួនក្នុងឈុត ២ នេះ ច្នៃដោយជាងល្បីក្នុងស្រុក កំពុងផ្ទុះសរសើរខ្លាំង

ឪពុកទុយ៌ស! ខឹងប្រពន្ធ បែរជារៀបគម្រោងជាមួយសាច់ញាតិសំ-ឡេះកូនប្រុសបង្កើត ដើម្បីយកលុយធានារ៉ាប់រង

អាយុចូល ៣០ ជាងហើយ តារាប្រុសស្រី ២ រូបនេះអត់ខ្វល់រកគូសាងគ្រួសារ តែសំងំៗធ្វើរឿងមួយបានសម្រេចជូនអ្នកមានគុណ

បុគ្គលិកធ្លាក់ចុះការប្តេជ្ញាចិត្ត ជាបញ្ហាធំដល់ក្រុមហ៊ុន បើមិនចង់ឃើញពួកគេចាកចេញ ប្រញាប់កែខៃតាមវិធីទាំងនេះ!

ប្លែកជាងឆ្នាំមុនៗ! មហោស្រពសិល្បៈបុណ្យភូមិមានជើង និង យូនីសេហ្វ រៀបចំការរត់ជុំវិញប្រាសាទកោះកេរ ដើម្បីសន្តិភាព និងសិទ្ធិកុមារ

ព័ត៌មានបន្ថែម

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គាំទ្រក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងការអភិវឌ្ឍកម្លាំងពលកម្ម បរិយាបន្នហិរញ្ញវត្ថុ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

ធនាគារ វីង ទទួលពានរង្វាន់ជាប្រតិបត្តិករឆ្នើមចំពោះការផ្តល់សេវារក្សាសុវត្ថិភាព

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

ស្វែងរកព័ត៌មាន​ ឬវីដេអូ