រួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែក តាមរយៈ យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន «សុខភាពកុមារ និង ជាតិដែក»

Share This

ភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ នៅតែជាកង្វល់សុខភាពដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍អង្កេតប្រជាសាស្រ្ត និង សុខភាពកម្ពុជាឆ្នាំ ២០១៤ ភាពស្លេកស្លាំងដោយសារកង្វះជាតិដែកធ្វើឱ្យកុមារអាយុក្រោម ៥ ឆ្នាំ ប្រឈមនូវផលប៉ះពាល់មួយចំនួនដូចជា ៖ ឧស្សាហ៍ឈឺ ខ្សោយបញ្ញា ការអភិវឌ្ឍខួរក្បាលយឺតយ៉ាវ ។ល។ កង្វះអាហារូបត្ថម្ភ ក៏នៅតែជាដើមហេតុមួយផ្សេងទៀត ដែលអាចធ្វើឲ្យអាត្រាកុមារដែលប្រឈមជំងឺទឹកនោមផ្អែម មានការកើនឡើងគួរឲ្យបារម្ភ [1]

ក្រសួងអប់រំ យុវជន និង កីឡា សហការជាមួយ ក្រុមហ៊ុន Danone កម្ពុជា បានរៀបចំយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារតាមសាលារៀន ក្រោមប្រធានបទ «សុខភាពកុមារ និង ជាតិដែក» ដែលបានប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និង កីឡា និង លោក Danish Rahman នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Danone ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលបំណងរួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ និង ផ្សព្វផ្សាយអំពីការអនុវត្តសុវត្ថិភាពចំណីអាហារតាមសាលារៀននៅប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ៖ «កុមារជាធនធានមនុស្សដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ចំណីអាហារល្អនាំមកនូវសុខភាពល្អ ដើម្បីសម្រេចបានលទ្ធផលសិក្សាល្អរបស់កុមារ។ ភាពជាដៃគូជាមួយ ក្រុមហ៊ុន Danone នឹងអាចធានាបាននូវសុវតិ្ថភាពចំណីអាហារ តាមរយៈការបង្កើតទម្លាប់បរិភោគអាហារដែលមានតុល្យភាព អាហារូបត្ថម្ភសមស្រប និង ចៀសវាងភេសជ្ជៈផ្អែម ដើម្បីឱ្យពួកគេលូតលាស់ធំធាត់ និង ក្លាយជាទំពាំងស្នងឬស្សីរបស់សង្គមជាតិ»

លោក Danish Rahman បានលើកឡើងថា ៖ «បេសកកម្មរបស់យើង គឺផ្តល់សុខភាពតាមរយៈអាហារទៅកាន់មនុស្សកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ ដូចនេះហើយ ក្រុមហ៊ុន Danone កម្ពុជា គាំទ្រ និង បន្តកិច្ចសហការជាមួយ ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការចូលរួមកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែក ដើម្បីធានាបានថា កុមារទទួលបានអ្វីដែលល្អបំផុត តាមរយៈការបង្កើនចំណេះដឹង ការត្រួតពិនិត្យភាពស្លេកស្លាំង និង ការផ្តល់អាហារូបត្ថម្ភមានជាតិដែក និង វីតាមីនស៊ី ជាដំណោះស្រាយសុខភាព ដែលអាចជួយឲ្យកុមារលូតលាស់បានយ៉ាងពេញលេញ»

យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន នឹងផ្តល់ការអប់រំដល់គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សនុសិស្ស និង សាធារណជនអំពី៖

១. ការបង្កើតទម្លាប់បរិភោគអាហារប្រចាំថ្ងៃ ៣ ក្រុម អាហារថាមពល អាហារសាងសង់ និង អាហារការពារ (តិចខ្លាញ់ តិចអំបិល តិចស្ករ)
២. អាហារូបត្ថម្ភមានជាតិដែក និង វីតាមីនស៊ី
៣. ការចៀសវៀងភេសជ្ជៈផ្អែម

យុទ្ធនាការអប់រំនេះនឹងត្រូវបានផ្សព្វផ្សាយ តាមរយៈសម្ភារៈអប់រំនៅតាមសាលារៀន វីដេអូអប់រំ សាធារណៈ និង ការពង្រីកវិសាលភាពផ្សព្វផ្សាយ តាមរយៈអ្នកបង្កើតមាតិកាផ្សេងៗ។

សូមចូលរួមយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនទាំងអស់គ្នា!

[1] Dilek.S et al. Determination of malnutrition status of children with diabetes during diagnosis. Human Nutrition & Metabolism. https://doi.org/10.1016/j.hnm.2021.200123

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

គួរចៀសម៉ោងស្ទះ! ការស្ទះចរាចរណ៍អាចប៉ះពាល់ដល់ផ្លូវចិត្ត រួមទាំងវិស័យសេដ្ឋកិច្ច សុខភាព និង សង្គម

រកជឿមិនបាន! ដំបូងថា ៥ ថ្ងៃទៀត ដោះលែងទាហានខ្មែរទាំង ១៨ នាក់ ឥលូវភាគីថៃ ក្រឡាស់ពាក្យថាកំពុងពិចារណា និង រៀបចំនៅឡើយ

ព្យុះកំណា-ច Kalmaegi ទៅមិនទាន់ផុតស្រួលបួលផង ឥលូវ ហ្វីលីពីន មកជួបព្យុះថ្មីដ៏ខ្លាំងក្លាមួយទៀត គួរឱ្យបារម្ភខ្លាំង

សារព័ត៌មានថៃ ចុះផ្សាយថា ថៃ ត្រៀមដោះលែងទាហានកម្ពុជាទាំង ១៨ នាក់ នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខ

ត្រៀមអាវភ្លៀង! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ៩ កម្ពុជា ទទួលឥទ្ធិពលព្យុះ ២ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ