រាស្ត្រថៃកំពុងក្ដៅក្រហាយចិត្ត ពេលឃើញ ផន ស្រីពី គ្រងឈុតស្បៃខ្មែរដ៏ប្រណីតដើរបង្ហាញអន្តរជាតិ ក្នុងកម្មវិធី Miss Cosmo នៅវៀតណាម

Share This

បន្ទាប់ពីដំណើរប្រកួតជាង ១ សប្ដាហ៍ មកដល់ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅនេះ កម្មវិធីប្រកួតអន្តជាតិ Miss Cosmo 2025 ក៏បានរៀបចំវគ្គប្រកួតបង្ហាញឈុតប្រពៃណីជាតិ Traditional Costume Show ដែលជាវគ្គដ៏សំខាន់សម្រាប់ការបង្អួតសម្រស់របស់បេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗ ជាពិសេសឈុតប្រពៃណីជាតិដ៏ប្រណីតប្រចាំប្រទេសរបស់ខ្លួនលើឆាកអន្តរជាតិដ៏អស្ចារ្យនេះ។

ក្នុងវគ្គបង្ហាញឈុតប្រពៃណីជាតិលើឆាកប្រកួតអន្តរជាតិ Miss Cosmo 2025 នេះ ឃើញថាបវរកញ្ញាកម្ពុជា ផន ស្រីពី បានធ្វើឱ្យមហាជនអ្នកគាំទ្រផ្ទុះចែករំលែកសរសើរ និង មានការរំភើបពេញដោយក្ដីមោទកភាពខ្លាំងចំពោះរូបនាង ដែលបវរកញ្ញារូបនេះ បានលើកយកឈុតប្រពៃណីជាតិបែបខត្តិយវង្ស ជាស្បៃខ្មែរដ៏ប្រណីតល្អឯក ដើរបង្ហាញយ៉ាងស្រស់ស្អាតទន់ភ្លន់ទាំងលើឆាកប្រកួត និង តាមដងផ្លូវលើទឹកដីប្រទេសវៀតណាម​មានភាពលេចធ្លោខ្លាំងផងដែរ។

ចំពោះវីដេអូដើរបង្ហាញក្នុងឈុតប្រពៃណីជាតិដ៏ប្រណីតរបស់ខ្មែរនេះដែរ ក្រៅពីត្រូវបានមហាជនកម្ពុជាលើបណ្ដាញសង្គមចែករំលែកសរសើរពេញចិត្តខ្លាំង ក៏ឃើញមានបណ្ដាអ្នកលេងបណ្ដាញសង្គមជនជាតិថៃជាច្រើនបានយកទៅចែករំលែកកាត់តជាវីដេអូ និង រូបភាពពីឈុតប្រពៃណីខ្មែរដោយវែកញែកមិនសុខចិត្តផងដែរ។

យ៉ាងណាមិញ ងាកមើលពីអត្ថន័យនៃឈុតប្រពៃណីជាតិរបស់ខ្មែរដ៏ប្រណីតនេះ មានប្រវត្តិ និង អត្ថន័យយ៉ាងជ្រាលជ្រៅថា ៖ «សម្លៀកបំពាក់ប្រពៃណីជាតិខ្មែរបែបខត្តិយវង្ស នៅក្នុងអំឡុងទសវត្សទី៦០ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឫទ័យទ្រង់សម្លៀកបំពាក់ប្រពៃណីជាតិខ្មែរយោងតាមលំនាំសម្លៀកបំពាក់ខត្តិយត្រកូល ដើម្បីបំពេញព្រះរាជកិច្ចដង្ហែព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅក្នុងព្រះរាជពិធីទ្វារទសមាសច្រត់ព្រះនង្គ័លជាព្រះរាជបវេណី ដ៏ថ្កើងថ្កានរបស់ខ្មែរតាំងពីសម័យបុរាណមក។

ក្នុងទស្សវត្សជាមួយគ្នានេះផងដែរ ព្រះអង្គទាំងទ្វេក៏សព្វព្រះរាជហឫទ័យប្រើប្រាស់ ប្រើប្រាស់សម្លៀកបំពាក់បែបខត្តិយវង្សពេញព្រះយសនេះថតជាខ្សែភាពយន្តឯកសារនិងថតជាព្រះឆាយាល័ក្ខណ៍អនុស្សាវរីយ៍ក្នុងលំនាំជាគូស្នេហ៍គូអាពាហ៍ពិពាហ៍ផងដែរ។ តាមប្រពៃណីព្រះមហាក្សត្រីព្រះរាជវង្សក្សត្រីខ្មែរតាំងពីបុរាណកាលមក សម្លៀកបំពាក់ពេញព្រះយសសម្រាប់ក្សត្រីទ្រង់ក្នុង ព្រះរាជពិធីប្រពៃណីសំខាន់ៗ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ព្រះរាជពិធីទទួលបដិសណ្ឋារកិច្ចភ្ញៀវអន្តរជាតិ និង ព្រះរាជពិធីវិវាហអាវាហមង្គល ជាដើមនោះ ជាទូទៅតាមការកំណត់ត្រូវប្រើប្រាស់សំពត់សារបាប់សំពត់ប្រណីតផ្សេងៗស្លៀកទ្រង់ជាបែបសំពត់សម្លុយ ត្រូវដណ្តប់ស្បៃទ្រនាប់ជាស្បៃអង្កាញ់ និងត្រូវពានាស្បៃប៉ាក់ប្រណីតពីលើដោយយកតាមលំអានពីបុរាណមក រួចហើយទើបទ្រង់ប្រដាប់គ្រឿងអលង្ការកែវកងសង្វារនានាតិចឬច្រើនទៅតាមសម័យនិយម។

ប្រពៃណីទ្រង់គ្រឿងសម្លៀកបំពាក់ពេញព្រះយសនេះ ឃើញមានបន្តជាទំនៀមទម្លាប់ហូរហែពីបុរាណហូតមក ឯនៅសម័យសង្គមរាស្ត្រយើងឃើញមានក្សត្រីជាច្រើនព្រះអង្គ រួមទាំងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរផងនោះ ទ្រង់នៅរក្សាប្រើប្រាស់ សំពត់សម្លុយ ស្បៃទ្រនាប់អង្កាញ់ និង ស្បៃប៉ាក់ពានា ក្នុងព្រះរាជពិធីនៅក្នុងពិធីសំខាន់ៗរបស់ខ្លួន ហើយរហូតមកដល់សម័យបច្ចុប្បន្ននេះ ព្រះរាជវង្សានុវង្សក៏នៅតែបន្តរក្សាការប្រើប្រាស់សម្លៀកបំពាក់ដ៏ប្រណីតនេះជាប់ជានិច្ចផងដែរ រីឯប្រជានុរាស្ត្រសាមញ្ញជនវិញក៏បន្តរក្សាគំរូសម្លៀកបំពាក់នេះយកមកប្រើប្រាស់ក្នុងពិធីមង្គលរបស់ខ្លួនមិនដែលដាច់ឡើយ។

គប្បីស្វែងយល់ថា ការពានាស្បៃ និង ការស្លៀកសំពត់សម្លុយនេះលេចឡើងនៅក្នុងអរិយធម៌ខ្មែរយើងតាំងពីសម័យមុនអង្គរ និងសម័យអង្គរមកម៉្លេះ ប៉ុន្តែការពានាស្បៃឃើញមានការរីកចម្រើនរុងរឿងជាខ្លាំងនៅសម័យលង្វែកនាកំឡុងសតវត្សទី១៦ រួចបន្តជាមរតកមកដល់សម័យឧត្តុង្គ សម័យអាណានិគម និងសម័យសង្គមរាស្ត្រនិយម ដែលជាកូនចៅជំនាន់ក្រោយ។ ការពានាស្បៃប្រណីតពេញព្រះយស ជាបុព្វសិទ្ធិរបស់ព្រះរាជវង្សខ្មែរតាំងពីសម័យបុរាណមក រហូតដល់សម័យឧត្តុង្គទើបព្រះមហាក្សត្រខ្មែរទ្រង់ប្រោសប្រទានបុព្វសិទ្ធិក្នុងការប្រើប្រាស់សម្លៀកបំពាក់ប្រណីតសំពត់សម្លុយនិងស្បៃនេះជាសម្លៀកបំពាក់ប្រពៃណីដល់ប្រជានុរាស្ត្រខ្មែរទូទៅប្រើប្រាស់ក្នុងពិធីមង្គលការរបស់ខ្លួនតាមរយៈក្រមទម្រង់ការព្រះជ័យចេស្ដា ដោយរាជានុញ្ញាតឱ្យប្រជានុរាស្ត្រស្លៀកពាក់យកគំរូតាម ព្រះរាជវង្សានុវង្សបាន។

សម្លៀកបំពាក់សំពត់សម្លុយនិងស្បៃពានាបានបន្តវិវត្តន៍រហូតក្លាយជាសម្លៀកបំពាក់ ប្រពៃណីជាតិខ្មែរនាសម័យបច្ចុប្បន្ននេះ ហើយខ្មែរគ្រប់រូបគ្រប់ស្រទាប់វណ្ណៈនៅតែបន្តប្រើប្រាស់ជាទំនៀម ក្នុងពិធីមង្គលសំខាន់ៗនានា ដូចជា ពិធីអាពាហ៍ពិពាហ៍ ពិធីចូលម្លប់ ពិធីកោរជុក ពិធីឡើងគេហដ្ឋានថ្មីជាដើម សម្លៀកបំពាក់នេះក៏ត្រូវបានប្រើប្រាស់ផងដែរជាសម្លៀកបុរាណក្នុងការថតរូបអនុស្សាវរីយ៍ ការថតរូបជាមួយស្ថាបត្យកម្មប្រាង្គប្រាសាទបុរាណបេតិកភ័ណ្ឌជាតិនានារបស់ខ្មែរ ប្រើប្រាស់ជាសម្លៀកបំពាក់តំណាងជាតិក្នុងកម្មវិធីអន្តរជាតិ និងកម្មវិធីបង្ហាញសម្លៀកបំពាក់នានា ជាដើម។

គំរូសម្លៀកបំពាក់ដែលបន្សល់ទុកមកពីសម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាមរតកយ៉ាងវិសេសវិសាលសម្រាប់ប្រជាជាតិខ្មែរយើងទាំងមូល ក្នុងការយកលំនាំយកគំរូតាម ជាពិសេសនោះគឺក្បួនខ្នាតសម្លៀកបំពាក់ដែលជា បេះដូងសំខាន់ក្នុងរចនាសម្ព័ន្ធសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ ដែលកាលគ្រានោះសម្តេចព្រះមហាក្សត្រី ព្រះអង្គទ្រង់គ្រងនូវសំពត់សម្លុយសារបាប់ពណ៌ខៀវ ទ្រង់គ្រងស្បៃទ្រនាប់អង្កាញ់ ទ្រង់គ្រងស្បៃប៉ាក់ប្រណិតពណ៌មាសមានខ័ណ្ឌជរជាយនិងរំយោល ព្រះអង្គទ្រង់គ្រឿងអលង្ការមានដូចជា ខ្សែសង្វារ ខ្សែកមានជី កន្លាស់បក្សីបើកកន្ទុយប្រដាប់លើស្បៃ ខ្សែក្រវាត់ និងកងដៃកងជើងគ្រប់គ្រឿងប្រដាប់តាមទំនៀមបុរាណគ្រប់ប្រការ សមសក្តិសមយសជាទីកោតសរសើរក្រៃលែង។

នាសម័យបច្ចុប្បន្ននេះ ប្រជាជនខ្មែរនៅតែបន្តរក្សាបុព្វសិទ្ធិរបស់ខ្លួន ក្នុងការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ សំពត់សម្លុយ និង ស្បៃពានា ដែលជាបុព្វសិទ្ធិដែលព្រះមហាក្សត្ររបស់ខ្លួនប្រោសព្រះរាជទានមកកាលពីច្រើនរយឆ្នាំមុនមកហើយ ហើយនៅបន្តខិតខំអភិវឌ្ឍន៍ អភិរក្ស ផ្សព្វផ្សាយ សម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ ពិសេសនោះគឺការសិក្សាស្វែងយល់ យកគំរូលំនាំតាមបែបសម្លៀកបំពាក់ពេញព្រះយសទ្រង់គ្រឿងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរយើង ដើម្បីសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរមួយនេះ មានភាពថ្កើងថ្កានរុងរឿងឡើងវិញក្នុងនាមជាមរតកវប្បធម៌ដ៏មានតម្លៃឥតកាត់ថ្លៃបានរបស់ប្រជាជាតិខ្មែរនិងដើម្បីបន្សល់ទុកជាកេរ្តិ៍ដល់កូនចៅជំនាន់ក្រោយយើងជារៀងរហូតតទៅ»៕

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ចែកគ្នាដឹង! ឯកឧត្តម នេត្រ ភក្ត្រា ថាថៃកំពុងបន្លំបង្កើតគណនីដាក់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ ផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃ បំផ្លើស ញុះញង់ឱ្យយើងតបត

អាណិតណាស់! ​ទិដ្ឋភាពក្មេងៗសិស្សសាលារត់ភ័យតក់ស្លុត ខណៈយោធាថៃបានបើកការបា//ញ់ប្រហារមកលើកងកម្លាំងកម្ពុជាព្រឹកមិញ

បា/ញ់គេមុន តែនាំពលរដ្ឋខ្លួនឯងរត់! ទាហានថៃ ឱ្យអភិបាលខេត្តត្រាតរៀបចំជម្លៀសប្រជាជនចេញបន្ទាន់ ដើម្បីត្រៀមវាយប្រហារកម្ពុជា

បង្ហាញសកម្មភាពយោធាថៃវាយប្រហារលើកម្ពុជា ដោយយន្តហោះ F-16 ផ្សែងពុល កាំ/ភ្លើងយន្ត កាំ/ភ្លើងត្បាល់ និង រថក្រោះ ចាប់ផ្តើមពីម៉ោង ៤ ទៀបភ្លឺថ្ងៃនេះ

ប្រជាជនខ្ញុំអើយ! គិតត្រឹមថ្ងៃត្រង់នេះ ពលរដ្ឋខ្មែរស្លូតត្រង់នៅឧត្តរមានជ័យ ៣ រូប បានរងរបួសដោយការវា.យប្រ./ហាររបស់យោធាថៃ

ព័ត៌មានបន្ថែម

ទិដ្ឋភាពមង្គលការ នាយ ព្រែក និង ឈិន មុន្នីនាថ ល្ងាចមិញវត្តមានតារាល្បីៗចូលរួមច្រើនកុះករ

(វីដេអូ) មិនសូវរ៉េបមែន តែ មុត ភារិន ជាចំណែកធំមួយបំបុកឱ្យ La Cima Cartel និង សិល្បករជាច្រើនទៀតល្បីល្បាញនៅកម្ពុជា

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ