រាសីក្នុងខែមេសា របស់ឆ្នាំទាំង ១២ មានខ្លះឡើង មានខ្លះស្រុតចុះ តែកុំទាន់ភ័យអ្នករាសីមិនសូវល្អ អាចមើលវិធីកែតាមនេះបាន

Share This

នៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៥ លោកគ្រូចិនសែ ម៉ុង ដែលកំពុងមានប្រជាប្រិយភាពតាមរយៈការចែករំលែកចំណេះដឹងហុងស៊ុយ បានចែករំលែកនូវរឿងរ៉ាវឆ្នាំទាំង ១២ ដែលបានកើតឡើង និង របៀបកែកុនក្នុងខែ «មេសា» នេះ ដែលតាមក្បួនហុងស៊ុយគិតចាប់ពីថ្ងៃទី ០៥ ខែមេសា ដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២៥។

ជាក់ស្ដែង រឿងរ៉ាវឆ្នាំទាំង ១២ ដែលកើតឡើង ក្នុងខែមេសា ឆ្នាំ ២០២៥ មានដូចតទៅ ៖

១. ឆ្នាំជូត

ក្នុងខែនេះ ជាខែដែលមិនឆុងនោះទេ នេះបង្ហាញថារាសីរបស់អ្នកនៅកម្រិតល្អនៅឡើយទេ តែខែនេះអាចអ្នកប្រឈមជាមួយការខ្វះវីតាមីន ឬជាតិទឹកខ្លាំងក្នុងខ្លួនរបស់អ្នកខុសធម្មតា ដូចនេះ ពិសារទឹកឱ្យបានច្រើន។ ការងាររកស៊ីផ្សេងៗ ខែនេះហត់ខ្លាំង គេប្រើច្រើនបន្តិចហើយ ហើយអាចមានគ្រោះថ្នាក់ដោយសារទឹកថែមទៀតផង ប្រយ័ត្នប៉ុណ្ណឹងសិនបានហើយ។

ដំណោះស្រាយ ៖ បើអាចសូមពាក់អាវពីធាតុមាស ឬ ពណ៌ស ឱ្យច្រើនក្នុងខែនេះ។

២. ឆ្នាំឆ្លូវ

ខែមេសានេះ ឆ្នាំឆ្លូវមិនសូវល្អនោះទេ គឺឆុងខាតបង់ ខែនេះអ្នកត្រូវប្រយ័ត្នចំពោះការសម្រេចចិត្តនានាដែលជាប់ពាក់ព័ន្ធជាមួយរឿងលុយកាក់ គឺត្រូវប្រយ័ត្នអាចគិតខុសនាំឱ្យខាតបង់កម្រិតធ្ងន់ធ្ងរ។ ក្នុងខែនេះ អ្នកអាចមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារការចាញ់បោក ព្រោះអ្នកទុកចិត្តគេពេក យល់ល្អពុំគួរបញ្ចេញលុយច្រើនពេកនោះទេ ក្នុងខែនេះ។ គ្រោះថ្នាក់ប្រយ័ត្នបន្តិច ការពុលអាហារ ការគាំងបេះដូង។

ដំណោះស្រាយ ៖ សូមអ្នកព្យាយាមងូតទឹកក្ដៅឧណ្ហៗឱ្យបានច្រើន ពិសារម្ហូបក្ដៅៗឱ្យបានច្រើនគឺអាចកាត់បន្ថយបានច្រើនគួរសមក្នុងបញ្ហាខាងលើនេះ។។

៣. ឆ្នាំខាល

ក្នុងខែនេះ រាសីរបស់អ្នកក៏ស្ថិតក្នុងរូបភាពមិនសូវល្អនោះទេ អាចងាយមានជម្លោះកើតឡើងក្នុងគ្រួសារ រវាងប្ដីប្រពន្ធ បងប្អូនបង្កើតជាដើម ការជម្លោះនេះគឺជាប្រភេទជម្លោះកម្រិតធំដុំផងដែរ។ ក្នុងខែនេះ​ការរកស៊ី គឺមិនសូវជាមានបញ្ហាអ្វីនោះទេ តែសម្រាប់អ្នកធ្វើការវិញ ក្នុងខែអាចមានការទាស់សំដីជាមួយថ្នាក់ដឹកនាំ ឬមិត្តរួមការងារ នាំឱ្យពិបាកមើលមុខគ្នាណាស់ សម្រាប់ថ្ងៃអនាគត។

ដំណោះស្រាយ ៖ គួរឧស្សាហ៍ទៅលេងទឹកសមុទ្រ ឬ ត្រាំទឹកត្រជាក់ ហូបទឹកឱ្យច្រើន ងូតទឹកឱ្យបានយូរបន្តិច អាចកែសម្រួលរាសីឱ្យល្អឡើងវិញបានច្រើនគួរសម។

៤. ឆ្នាំថោះ

​​រាសីខែនេះ ជាខែដែលនាំហេងមកឱ្យអ្នក តែហេងដែលចូលមកនេះ គឺជាហេងដែលកើតចេញពីការកំហុសរបស់អ្នក មានន័យថាអ្នកសាងកំហុសមួយសិន ហើយដោះស្រាយកំហុសនោះចប់ ទើបមានលាភចេញពីកំហុសនោះមកវិញ។ មានតែប៉ុណ្នឹង រឿងផ្សេងៗ ប្រឹងធ្វើទៅ គឺបានសម្រេចហើយ។

ដំណោះស្រាយ ៖ ក្នុងខែនេះ ហូបអាហារបួសឱ្យយ៉ាងតិច ៣ ដងក្នុងខែនេះ គ្រប់យ៉ាងគឺល្អប្រសើរឡើងវិញបានច្រើនកម្រិតផងដែរ។

៥. ឆ្នាំរោង

ខែនេះ គឺជាខែឆុង បញ្ហាអំនួតហួសប្រមាណ នាំទុក្ខដាក់ខ្លួន ងាយចាញ់បោកសំដីផ្អែមរបស់អ្នកដទៃ អ្នកអាចមានបញ្ហាដាច់សាច់ដុំ ឬបញ្ហាពាក់ព័ន្ធជាមួយសាច់ដុំ ប្រយ័ត្នគ្រោះថ្នាក់របើកក្រចកដៃ ក្រចកជើង ហើយរឿងលុយកាក់មិនសូវល្អទេ កុំងាយដាក់ទុនលឿននរហ័សៗពេកអី ស្នេហាមិនល្អទេ អាចបែកបាក់ដោយសារគេក្បត់។

ដំណោះស្រាយ ៖ សូមព្យាយាមហូបអាហារក្ដៅៗឱ្យបានញឹកញាប់ ហើយអាចឧស្សាហ៍ទៅអុជធូបជាមួយកន្លែងជំនាងផ្ទះ ឬ កន្លែងកុងម៉ារបស់អ្នក គឺល្អខ្លាំង។

៦. ឆ្នាំម្សាញ់

រាសីក្នុងខែនេះ គឺរាសីរបស់អ្នកមានភាពល្អប្រសើរគួរសម ដូចនេះអ្នកត្រូវចេះគ្រប់គ្រងការងាររបស់អ្នកឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន កុំលោភលន់ ធ្វើមួយៗ បានផលលឿនជាងធ្វើការប្រញាប់ៗ។ ប្រយ័ត្នគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសបើសិនជាអ្នកកំពុងប្រើប្រាស់យានយន្តពណ៌ខ្មៅ។

ដំណោះស្រាយ ៖ សូមធ្វើបុណ្យចែកអាហារយ៉ាងតិច ៨ ឈុតអាហារដល់អ្នកក្រីក្រ អាចធ្វើឱ្យអ្នកកាន់តែមានរាសីល្អបន្ថែមទៀត។

៧. ឆ្នាំមមី

ខែនេះ បញ្ហាដែលធ្លាប់កើតមានកន្លងមកក្នុងគ្រួសារខ្លួនឯង គឺអាចដោះស្រាយបានល្អខ្លាំង សម្រាប់ការរកស៊ីវិញ គឺមានភាពល្អធម្មតា តាមជាក់ស្ដែង មិនមានអ្វីដែលគួរបារម្ហដោយសាររាសីរបស់អ្នកនោះទេ។ សម្រាប់សុខភាពវិញ អាចងាយឈឺបន្តិច ភាគច្រើនចុកឆ្អឹង ចុកស្មា ចុកជើងជាដើម អាចប្រើប្រាស់ប្រេងរឹតតាមទម្លាប់បាន។

ដំណោះស្រាយ ៖ សូមព្យាយាមធ្វើបុណ្យថ្វាយផ្កាក្រអូបដល់ព្រះឱ្យបានច្រើន អ្នកកាន់តែប្រសើរជាងពេលនេះទៅទៀត។

៨. ឆ្នាំមមែ

រាសីអ្នកក្នុងខែនេះ មិនសូវល្អទេ បញ្ហាគ្រោះថ្នាក់នៅតំបន់ភ្នំ តំបន់សមុទ្រ សូមប្រុងប្រយ័ត្នគ្រោះថ្នាក់កើតចេញពីម៉ាស៊ីនធំៗ ឬ ប្រភេទម៉ូទ័រផ្សេងៗ សម្រាប់អ្នកមានស្នេហា អាចមានបញ្ហាបែកបាក់ដោយសាររឿងតិចតួចបំផុត។

ដំណោះស្រាយ ៖ សូមអ្នកព្យាយាមលែងត្រីទឹកសាបចំនួន ៨ ក្បាល ចូលក្នុងទឹកទន្លេនោះគ្រប់យ៉ាងអាចល្អប្រសើរបានច្រើនគួរសម។

៩. ឆ្នាំវក

រាសីខែនេះ រាសីល្អគួរសម សម្រាប់អ្នកកំពុងមានបញ្ហាឈ្លោះគ្នាក្នុងរឿងស្នេហា គឺអាចត្រូវគ្នាវិញក៏ថាបានដែរ សម្រាប់អ្នកឆ្នាំវក ដែលកំពុងមានជំងឺប្រចាំកាយ សូមប្រុងប្រយ័ត្នព្រោះខែនេះផ្កាយជំងឺអាចមានថាមពលខ្លាំងបន្តិច អាចធ្វើឱ្យជំងឺធ្វើទុក្ខខ្លាំង ដូចនេះសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយប្រើប្រាស់ថ្នាំតាមពេទ្យឱ្យបានដិតដល់។

ដំណោះស្រាយ ៖ សូមព្យាយាមធ្វើបុណ្យចែកទឹក ដល់អ្នកត្រូវការឱ្យបានច្រើនបំផុតគឺល្អខ្លាំង ហើយអាចធ្វើឱ្យរាសីអ្នកកាន់តែល្អប្រសើរជាងនេះមួយកម្រិតទៀត។

១០. ឆ្នាំរកា

រាសីអ្នកឆ្នាំរកា គឺមានភាពល្អប្រសើរខ្លាំង សូមប្រយ័ត្នតែរឿងមួយទេ បើអាចកុំជិះយន្តហោះ វាមិនអាចបង្ករគ្រោះថ្នាក់អ្វីទេ គ្រាន់តែពេលអ្នកហោះហើរ គឺអាចប៉ះរាសីរបស់អ្នក អាចធ្វើឱ្យរាសីល្អរបស់អ្នកនាពេលនេះ ប្រែជាធ្លាក់ចូលក្នុងរាសីមិនល្អរបស់អ្នកវិញជាមិនខាន។

ដំណោះស្រាយ ៖ ក្នុងករណីអ្នកជិះយន្តហោះនានា សូមអ្នករកមើលខ្សែដៃដែលមានពណ៌ចំរុះ ៥ ពណ៌ ខុសគ្នា ( ក្រហម ទឹកប៊ិច បៃតង ស លឿង) ដើម្បីទប់រាសីរបស់អ្នកឱ្យបាននឹងនរល្អ។

១១. ឆ្នាំច

រាសីក្នុងខែនេះ មានបញ្ហាជាមួយដៃគូប្រកួតប្រជែង ឬ ដៃគូដែលមិនសូវពេញចិត្តជាមួយអ្នក រក្សាចិត្តឱ្យបានល្អ គឺគ្រប់យ៉ាងបានល្អបំផុត ការងារព្យាយាមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនឯងឱ្យបានល្អ គួរផ្ដល់ពេលវេលាឱ្យខ្លួនឯង ប្រយ័ត្នបញ្ហារអិលដួលជាមួយទឹក ឬកន្លែងសន្សើមៗ ប្រយ័ត្នការខាតបង់ប្រាក់កាក់លើការជឿទុកចិត្តអ្នកដទៃ ប្រយ័ត្នការឈឺចាប់កណ្ដាលខ្នង ឬស្មាទាំងសងខាង។

ដំណោះស្រាយ ៖ សូមព្យាយាមធ្វើបុណ្យសំពះព្រះ ថ្វាយពន្លឺភ្លើងទៀនដល់ទេវតា ឬទីវត្តអារាមឱ្យបានច្រើនកាន់តែល្អ សូមប្រុងប្រយ័ត្នគ្រប់ពេលវេលាទាំងអស់។

១២. ឆ្នាំកុរ

ជាទូទៅ ឆ្នាំកុរ ខែនេះនៅតែបន្តមានលាភដូចខែមុនៗដែរ តែក្នុងខែនេះអ្នកត្រូវប្រឹងបន្តិច គឺប្រឹងខ្លាំងយកតែម្ដង មេជេរកាន់តែច្រើន ការងារអ្នកកាន់តែបានផល រឿងត្រូវប្រយ័ត្ន គឺប្រយ័ត្នអ្នកខ្ជិលខ្លាំង នាំឱ្យអ្នកខាតពេលវេលាដ៏ល្អមួយនេះ។

ដំណោះស្រាយ ៖ សូមព្យាយាមដោះស្រាយត្រាំទឹកក្ដៅ ងូតទឹកក្ដៅឱ្យបានច្រើន គឺជីវិតអ្នកប្រាកដជាល្អប្រសើរជាងនេះ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឃើញខំមិនអវិជ្ជមានលើ ពេជ្រ ថៃ ដដែលៗពេក! ហ៊ាទី ទ្រាំមិនបាន បញ្ចេញអារម្មណ៍ហួសចិត្ត ខណៈនៅក្រៅ ពេជ្រថៃ ជាក្មេងល្អ មានចរិតរមទមណាស់

ផ្ទុះប្រតិកម្មខ្លាំង ក្រោយឃើញវីដេអូតារាភាពយន្តជើងចាស់ សុខ ស្រីមុំ ថ្លើមធំ ហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

ត្រៀមផ្ទេរមកុដអន្តរជាតិ! លី មួយលាង បង្ហាញខ្លួនយ៉ាងលេចធ្លោ និង មានកិត្តិយសខ្លាំងក្នុងនាមជា Queen នៃកម្មវិធីប្រកួតនៅឥណ្ឌា

ទាន់ហេតុការណ៍! ភាគីថៃ សន្យាចេញប័ណ្ណកម្មសិទ្ធិឱ្យពលរដ្ឋថៃ នៅភូមិ Nong Chan ខេត្តស្រះកែវ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា

កាន់តែគឃ្លើន! មេទ័ពភូមិភាគ ២ ថៃ បោះសម្តីប្រាប់ទាហានខ្លួនថា បើឃើញទាហានខ្មែរមកដាក់គ្រាប់មី.នទៀត ឱ្យចាត់ការភ្លាមៗ

ព័ត៌មានបន្ថែម

ទាន់ហេតុការណ៍! ភាគីថៃ សន្យាចេញប័ណ្ណកម្មសិទ្ធិឱ្យពលរដ្ឋថៃ នៅភូមិ Nong Chan ខេត្តស្រះកែវ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យរបស់កម្ពុជា

កាន់តែគឃ្លើន! មេទ័ពភូមិភាគ ២ ថៃ បោះសម្តីប្រាប់ទាហានខ្លួនថា បើឃើញទាហានខ្មែរមកដាក់គ្រាប់មី.នទៀត ឱ្យចាត់ការភ្លាមៗ

រំជួលចិត្ត! អូស TikTok លេងសុខៗ ឃើញមនុស្សម្នាក់មុខដូចខ្លួន ពឹងឱ្យប៉ូលិសជួយស្រាវជ្រាវ តាមពិតគឺជាម្តាយដែលបែកគ្នាជាង ៣០ ឆ្នាំ

ធ្វើចិត្តមិនទាន់បានទេ! លោក ទ្រី ស៊ីថេង ចង់ធ្វើចេតិយ និង រូបសំណាកឱ្យ «ឡាក់គី» នៅកន្លែងផ្នូរ ទុកជាការចងចាំ

ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងពីការផុសថា ដំរីឡាក់គី ស្លា/ប់ដោយសារ «ឈឺចំសៅរ៍-អាទិត្យ ពេទ្យមិន​ធ្វើការ» ជារឿងអយុត្តិធម៌សម្រាប់ក្រុមពេទ្យ

ឆ្នាំងណាគ្របនឹងមែន! ប្រពន្ធអ្នកល្បួងក្មេងប្រុសអាយុក្រោម ១៨ ឆ្នាំថតវីដេអូរកលុយតាម Onlyfans ឯប្ដីជាអ្នកយកផុស មួយខែៗចាំតែដេកកើបលុយ

ចង់សាកអត់? កប៉ាល់កម្សាន្តមួយ តម្រូវឱ្យភ្ញៀវពាក់ស៊ីវិល ចំណាយម្នាក់តែជាង ១ ម៉ឺនដល់ ៥ ម៉ឺនដុល្លារ បានស្រាលខ្លួន រំសាយកង្វល់ ស្រឡាញ់ខ្លួនឯងជាងមុន

កៀកថ្ងៃសែនក្បាលទឹក! មកដឹងត្រណម ១៨ យ៉ាង ត្រូវប្រុងប្រយ័ត្ន ក្នុងរដូវកាលសែនក្បាលទឹក ២០២៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ