សម្គាល់មើល៍រាល់ថ្ងៃមានមិត្តពិត ឬមិត្តពស់? រាប់អានគ្នាយូរឆ្នាំ មិត្តពិតប្រាកដនឹងស្តែងតាមរយៈទង្វើទាំងនេះ

Share This

ការមានមិត្តច្រើនមិនប្រាកដថា អ្នកជាមនុស្សអស្ចារ្យនោះទេ តែការមានមិត្តពិតប្រាកដ ឬមិត្តគុណភាព ទើបជាអំណោយដ៏មានតម្លៃបំផុតនៅក្នុងជីវិត។ តួយ៉ាង តាមរយៈការចែករំលែករបស់ទំព័រហ្វេសប៊ុក ផ្នត់គំនិតសហគ្រិន បានលើកឡើងអំពីមិត្តពិត ដោយសម្រាយយ៉ាងសមហេតុផលដូចខាងក្រោម ៖

«មិត្តពិតក្នុងជីវិត»

ក្នុងមួយជីវិតមនុស្សយើងនេះ ៖

មិត្តភក្តិមិនមែនមានច្រើនទើបល្អនោះទេ! អ្វីដែលសំខាន់គឺត្រូវមើលថា នរណាអាចទាញយើងឱ្យងើបឈរវិញបាន នៅពេលយើងដួល ហើយ នរណាអាចនៅក្បែរយើងមិនឃ្លាត នៅពេលយើងជួបទុក្ខលំបាក។ ចាំ! ចំនួនមិត្តមិនសំខាន់ប៉ុនគុណភាពនៃមិត្តភាពឡើយ។

កុំរាប់មិត្តតាមចំនួន តែរាប់មិត្តតាមតម្លៃ! ពិតណាស់ ក្នុងជីវិតយើងបានស្គាល់មនុស្សរាប់រយ រាប់ពាន់នាក់ ប៉ុន្តែមិនមែន “ញាតិ” ទាំងអស់សុទ្ធតែសមនឹងឱ្យយើងទុកចិត្ត ឬរាប់អានយ៉ាងជិតស្និទ្ធនោះទេ! ដូចគ្នានេះដែរ ក៏មិនមែន “មិត្តភក្តិ” គ្រប់រូបសុទ្ធតែស័ក្តិសមនឹងឱ្យយើងបញ្ចូលមកក្នុងរង្វង់ជីវិតរបស់យើងដែរ។ ទំនាក់ទំនងខ្លះ ត្រឹមតែស្គាល់គ្នាប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ មិនចាំបាច់ទៅលូកជ្រៅឡើយ។ អារម្មណ៍ខ្លះ ទុកនៅក្នុងចិត្តទៅបានហើយ មិនបាច់បង្ហាញ ឬប្រាថ្នាច្រើនពេកទេ។

មិត្តពិតប្រាកដ មិនមែននៅជុំគ្នានៅតុផឹកស៊ីសប្បាយរីករាយជាមួយយើងតែនៅពេលយើងមានបាននោះទេ! ប៉ុន្តែពួកគេស្ថិតនៅក្បែរអ្នក នៅពេលដែលអ្នកជួបការលំបាកបំផុត នៅពេលអ្នកអស់សង្ឃឹម គ្មានអ្នកណាមើលឃើញតម្លៃរបស់អ្នក។ ពួកគេសុខចិត្ត លះបង់ដើម្បីជួយអ្នកទាំងត្រដាបត្រដួស ប្រៀបដូចជា “ឱ្យធ្យូងនៅពេលមានព្រិលធ្លាក់” ដែលសំដៅលើការជួយសង្គ្រោះនៅពេលចាំបាច់បំផុត។ ពួកគេមិនមែនជាមនុស្សដែលឈរមើលអ្នកដោយព្រងើយកន្តើយនោះទេ! តែជាអ្នកដែលលូកដៃជួយ ដោយគ្មានលក្ខខណ្ឌ។

ដូច្នេះ យើងត្រូវចេះពិចារណា និង វាយតម្លៃមិត្តភក្តិ ដោយផ្អែកលើទង្វើរបស់ពួកគេ មិនមែនគ្រាន់តែពាក្យសម្ដីផ្អែមល្ហែម ឬការសន្យាទទេឡើយ! មិត្តពិតនឹងនៅក្បែរអ្នកពេលអ្នកជួបទុក្ខលំបាក មិនមែនគ្រាន់តែមកលេចមុខពេលអ្នកមានក្ដីសុខនោះទេ!៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជីវិតឃ្លេងឃ្លោងដូចជិះលើទូក! យឿន ពិសី ចេញមុខលាតត្រដាងរឿងពិត ចូលសិល្បៈ ១០ ឆ្នាំហើយ នៅតែគ្មានលុយឡានហ៊ឺហានឹងគេ

សម្ភាសការងារកន្លែងថ្មី គេប្រាកដជាសួរពីប្រវត្តិការងារកន្លែងចាស់ បើចង់ជាប់រហ័ស នេះជាចម្លើយត្រៀមទុកដ៏ល្អ អាចទាក់ចិត្តអ្នកសួរឱ្យសម្រេចចិត្តភ្លាមៗ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

(វីដេអូ) ស្រឡាញ់កម្ពុជាទុកដូចផ្ទះទី ២! ប្រុសស្អាតជនជាតិចិន សុភ័ក្រ្ត យកវេទិកាកម្មវិធីរបស់ចិន បកស្រាយចម្រៀងខ្មែរគួរឱ្យសរសើរ

រន្ធ./ ត់! រថយន្តក្រុងប៉ះគ្នាជាមួយឡានដឹកប្រេង ផ្ទុះឆេះសន្ធោសន្ធៅ ឆ.ក់យកជី/វិតមនុស្ស ៧៦ នាក់

ព័ត៌មានបន្ថែម

សម្ភាសការងារកន្លែងថ្មី គេប្រាកដជាសួរពីប្រវត្តិការងារកន្លែងចាស់ បើចង់ជាប់រហ័ស នេះជាចម្លើយត្រៀមទុកដ៏ល្អ អាចទាក់ចិត្តអ្នកសួរឱ្យសម្រេចចិត្តភ្លាមៗ

ងាយៗកុំតឹងតែង! បើចង់ឱ្យកូន Team ចូលរួមកម្មវិធីចំចុងសប្តាហ៍ ប្រើតែយុទ្ធសាស្ត្រនេះដឹងតែបានផល កូន Team ត្រជាក់ចិត្តនឹងទៅ

រឹងក្បាលខុសពីរឹងមាំ! មកដឹងនិស្ស័យពិតអ្នកកើតចំថ្ងៃអង្គារ ដែលចាស់ៗតែងថាអ្នកកើតចំថ្ងៃហ្នឹងក្បាលរឹង

បើធ្វើការមិនទៅមុខ សាកដាក់ប្រទាល ៧ មុខនេះលើតុ ការងារជោគជ័យ លុយហូរចូល ឈ្នះអស់មារជ្រែក

ចង់លាឈប់ពីកន្លែងការងារ តែអារម្មណ៍នៅទាក់ទើរ មើលតែប៉ុន្មានចំណុចនេះ ដឹងតែសម្រេចចិត្តបានលឿន

ធ្វើការយូរមិនឡើងតំណែង កុំដាក់បន្ទុកតែលើក្រុមហ៊ុន ត្រូវសួរខ្លួនឯងសិនតើមាន ៨ ចំណុចនេះឱ្យគេពិចារណាឬនៅ?

ជួបឬនៅ? មនុស្សធ្វើខុសតែមិនទទួលស្គាល់កំហុស ធាតុពិតគឺកំសាកធ្វើអីបានតែល្អមើល គ្មានថ្ងៃរីកចម្រើន គ្មានញាតិរាប់ទៀត

មន្តស្នេហ៍បងទាហាន! ចំណុចពិសេស ៥ យ៉ាងរបស់ទាហាន បើបានធ្វើប្តី ដឹងតែសំណាងមួយជីវិត

ស្វែងរកព័ត៌មាន​ ឬវីដេអូ