គិតត្រឹមថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៥ នេះ គឺសល់ពេលត្រឹម ៤ ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលដល់ព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេម ឆ្នាំ ២០២៥ ដែលឆ្នាំនេះប្រទេសថៃគឺជាម្ចាស់ផ្ទះរៀបចំកម្មវិធី ហើយពិធីបើកនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ។

មុនថ្ងៃបើកព្រឹត្តិការណ៍ឈានចូលមកដល់ តាមប្រភពសារព័ត៌មានក្នុងប្រទេសថៃ Thai Enquirer បានលើកឡើងពីចំណុចខ្វះខាតមួយចំនួន នៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទាល់ ដោយម្ចាស់ផ្ទះថៃត្រូវបានគេរិះគន់ផ្ទួនៗទៅលើរឿង ៥ យ៉ាងដែលបានកើតឡើងបន្តកន្ទុយគ្នាមានដូចជា ៖
១. មុនពេលការប្រកួតកីឡាបាល់ទាត់នារី រូបក្រាហ្វិកត្រូវបានបង្ហាញមកទាំងខុសតែម្ដង ដោយបង្ហាញទង់ជាតិឡាវសម្រាប់ឥណ្ឌូនេស៊ី និង ទង់ជាតិវៀតណាមសម្រាប់ប្រទេសថៃ។

២. ក្នុងការប្រកួតបាល់ទាត់បុរសបើកឆាករវាង វៀតណាម និង ឡាវ នៅថ្ងៃទី ៣ ខែធ្នូ មិនមានការរៀបចំចាក់សំឡេងអមភ្លេងជាតិនោះឡើយ ដោយស្ថានការណ៍បង្ខំឱ្យកីឡាករ និង គ្រូបង្វឹកច្រៀងផ្ទាល់តែម្ដង ដែលបញ្ហានេះកើតឡើងដោយសារតែបុគ្គលិកទទួលបន្ទុកផ្នែកអូឌីយ៉ូពហុកីឡដ្ឋាន បានផ្លាស់ប្តូរវេនរបស់ពួកគេ ហើយក្រុមដែលបំពេញកាតព្វកិច្ចជំនួសមិនមានបច្ចេកទេសគ្រប់គ្រាន់។

៣. ការប្រកួតបុរស ទីម័រខាងកើត និង ថៃ វេលាម៉ោង ៧:០០ យប់ ថ្ងៃទី ៣ ខែធ្នូ ប្រឈមមុខនឹងបញ្ហាភ្លើង ដោយមានតែភ្លើងផ្នែកនៃកីឡដ្ឋានមួយចំនួនដំណើរការ ខណៈអំពូលដែលខូចត្រូវបានជំនួសជាបណ្តោះអាសន្នដោយការខ្ចីគ្រឿងបន្លាស់ពីកីឡដ្ឋានផ្សេងទៀត។
៤. អ្នកគាំទ្រស្រី បានផ្សព្វផ្សាយគេហទំព័រលេងល្បែងអនឡាញមួយ កំឡុងពេលផ្សាយផ្ទាល់នៅថ្ងៃដំបូងនៃការប្រកួតបាល់ទាត់បុរសឡាវ និង វៀតណាម។

៥. ផ្ទាំងរូបភាពផ្សព្វផ្សាយសម្រាប់ SEA Games Virtual Run លើកទី ៣៣ បានរងការរិះគន់យ៉ាងចាស់ដៃ រហូតត្រូវសម្រេចចិត្តលុបចោលវិញ បន្ទាប់ពីត្រូវបានបង្ហាញថា រូបភាពនោះត្រូវបានបង្កើតឡើងដោយ AI និង លួចចម្លងពី Poster ក្លឹបបាល់ទាត់ល្បីនៅអាល្លឺម៉ង់។

៦. ដំបូងឡើយ ខេត្ត Songkhla ត្រូវបានកំណត់ឱ្យក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំងបី នៃស៊ីហ្គេម លុះមានគ្រោះមហន្តរាយក៏បង្ខំឱ្យព្រឹត្តិការណ៍ទាំងអស់ ត្រូវផ្លាស់ប្ដូរទៅធ្វើនៅទីក្រុងបាងកក ប៉ុន្តែគេហទំព័រផ្លូវការ SEA Games នៅតែរាយឈ្មោះវាជាកន្លែងសម្រាប់កីឡាមួយចំនួនទៅវិញ។
៧. ស្ថានភាពនៃបង្គន់ នៅពហុកីឡដ្ឋានជាតិ Rajamangala បានរងការរិះគន់ បន្ទាប់ពីឯកសារបង្ហាញថា បរិក្ខារដ៏សាមញ្ញនោះបានឆ្លងកាត់ការជួសជុលតម្លៃ ៤០ លានបាត បូករួមទាំងការចំណាយលើការត្រួតពិនិត្យចំនួន ២.៦ លានបាត ដែលជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងចំនួន ១២៥ លានបាត នៅមុនការប្រកួតកីឡា។
៨. ផ្លាកសញ្ញាផ្សព្វផ្សាយខ្លះ ត្រូវបានគេចំអកថាមើលទៅគ្មានវិជ្ជាជីវៈ ដោយមនុស្សជាច្រើននិយាយថាផ្លាកសញ្ញារបស់ម្ចាស់ផ្ទះថៃ កាលពីស៊ីហ្គេមឆ្នាំ ១៩៩៨ មើលទៅល្អជាង។
៩. ផ្លាកសញ្ញាព្រឹត្តិការណ៍សំខាន់នៅ Rajamangala ក៏បានទាក់ទាញការរិះគន់ និង ត្អូញត្អែរផងដែរ បន្ទាប់ពីស្លាកសញ្ញាអ្នកឧបត្ថម្ភ មានទំហំធំជាងនិមិត្តសញ្ញា SEA Games 2025 ដែលរួមបញ្ចូលពាក្យថា "ប្រទេសថៃ" ។ ក្រោយមកត្រូវបានដកចេញ៕
ប្រភព ៖ Thai Enquirer