រាជិនីសំឡេង ម៉េង កែវពេជ្ជតា ទទួលយកមិនបាន ក្រោយ សុខ ស្រីមុំ បែកឆ្វេងព្រហើនហ៊ានប្រមាថអង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

Share This

អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ច្បាស់ជាបានឃើញហើយ នូវវីដេអូមួយរបស់អតីតតារាភាពយន្តជើងចាស់ អ្នកនាង សុខ ស្រីមុំ ត្រូវបានចែករំលែក ដោយអតីតតារាភាពយន្តរូបនេះ បានប្រើពាក្យធ្ងន់ៗប្រមាថដល់អង្គព្រះមហាក្សត្រខ្មែរ និង សម្ដេចព្រះមហាក្សត្រីយានី ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់នៃប្រជានុរាស្ត្រខ្មែរ។

ក្នុងវីដេអូនោះ អ្នកនាង សុខ ស្រីមុំ បានប្រើពាក្យមិនគប្បីក្នុងន័យប្រមាថយ៉ាងធ្ងន់ធ្ងរដល់ អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ ថាមិនបានយាងទៅសួរសុខទុក្ខប្រជានុរាស្ត្រនៅជំរំភៀសសឹក និង កងកម្លាំងទាហានកំពុងឈរជើងការពារបន្ទាត់ព្រំដែន ដែលជាហេតុធ្វើប្រជានុរាស្ត្រខ្មែរមិនអាចទទួលយកបាន ដោយមានអ្នកចូលបញ្ចេញមតិប្រតិកម្មជាបន្តបន្ទាប់។

ក្នុងនោះដែរ អ្នកនាង ម៉េង កែវពេជ្ជតា ជាអ្នកសិល្បៈមួយរូបដ៏ល្បីស្ថិតក្នុងជំនាន់ក្រោយអតីតតារាភាពយន្ត សុខ ស្រីមុំ បន្តិច ក៏បានចេញមកបង្ហោះសារហួសចិត្ត មិននឹកស្មានថាអ្នកនាង សុខ ស្រីមុំ ប្រែប្រួលយ៉ាងខ្លាំង រហូតដល់ថ្នាក់ហ៊ានប្រើពាក្យព្រហើនបែបនេះ។

អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់ថា ៖ «ហេតុអីក៏ បងមុំ ប្រែប្រួលដល់ម្លឹង? ធ្លាប់តែឃេីញបងថតវីដេអូ និយាយឡិកឡក់ ហេីយឃេីញមហាជនជាច្រេីនគេចូលទៅដៀលបងថាដូចមនុស្សមិនគ្រប់ ក៏ប្អូនមិនដែលចូលទៅទេីសបងដូចគេដែរ មានតែអាណិត ព្រោះគិតថានោះសិទ្ធិជាសេរីភាពបង ប៉ុន្តែរឿងថ្មីមួយនេះ បងមុំ លេីសហេីយ លេីសខ្លាំង ដែលប្អូនមិនអាចស្ងៀមបាន។ បងដឹងមកពីណាថា ព្រះអង្គ មិនរវល់កូនចៅលោក? បេីបងមិនដឹងអីទេ ឈប់ទៅបង បាបណាស់ ។ នេះស្តេចខ្មែរទេបង ដែលលោកស្លូតបូត តែបេីស្តេចសៀមវិញ បេីបងប្រមាថជាសាធារណៈដល់ម្លឹងហេីយ គឺគុកអត់ថ្ងៃចេញទេបងមុំ។ បងត្រូវចាំ កូនណាដែលជេរ ឪពុកម្តាយខ្លួនឯង កូននោះគ្មានកំណេីត និង គ្មាននរណាហ៊ានយកខ្លួនបៀតទេ»

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

មកដឹងហេតុផលសំខាន់ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ (Live) នៅតំបន់យោធាថៃរាយបន្លាលួស

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

ពលរដ្ឋថៃ នៅស្រះកែវ ប្រមូលគ្នាមកតវ៉ាទាំងទន្ទឹងទិស ស្រែកដេញពលរដ្ឋខ្មែរជាម្ចាស់ស្រុក ចេញដោយមិនរអៀសមាត់

ចេញមកបាតផ្សារម្នាក់ទៀតហើយ! Influencer ថៃម្នាក់ ណែនាំឱ្យទាហានថៃបាញ់ទឹកលូបង្គន់ដាក់ប្រជាពលរដ្ឋខ្មែរ ដែលតវ៉ារើបន្លាលួសចេញ

ព័ត៌មានបន្ថែម

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

អ៊ឹម ជីវ៉ា និង ឌួង ហ្សូរីដា ប្រតិកម្មខ្លាំង ឆ្លើយតបទៅអតីតតារាភាពយន្ត សុខ ស្រីមុំ ដែលហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) ទូកទៅ កំពង់នៅ! សិល្បករចូលរួមកុះករ និង បំពាក់កម្រងផ្កាលើរូបថតលោក កៅ សីហា ក្នុងឱកាសសម្ពោធរឿង «ភូមិគ្រឹះអាគម»

ឃើញខំមិនអវិជ្ជមានលើ ពេជ្រ ថៃ ដដែលៗពេក! ហ៊ាទី ទ្រាំមិនបាន បញ្ចេញអារម្មណ៍ហួសចិត្ត ខណៈនៅក្រៅ ពេជ្រថៃ ជាក្មេងល្អ មានចរិតរមទមណាស់

ផ្ទុះប្រតិកម្មខ្លាំង ក្រោយឃើញវីដេអូតារាភាពយន្តជើងចាស់ សុខ ស្រីមុំ ថ្លើមធំ ហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

ត្រៀមផ្ទេរមកុដអន្តរជាតិ! លី មួយលាង បង្ហាញខ្លួនយ៉ាងលេចធ្លោ និង មានកិត្តិយសខ្លាំងក្នុងនាមជា Queen នៃកម្មវិធីប្រកួតនៅឥណ្ឌា

ស្វែងរកព័ត៌មាន​ ឬវីដេអូ