នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៥ មហាជនលើបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាបានផ្ទុះចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញវត្តមានរបស់រាជិនីកំពូលសម្រស់ម្ចាស់មកុដ Miss Universe 2015 នាង Pia Wurtzbach បានមកដល់ទឹកដីកម្ពុជា។
បើតាមរយៈរូបភាពលើហ្វេសប៊ុករបស់បវរកញ្ញាលំដាប់ពិភពលោក Miss Universe 2015 រូបនេះ បានបង្ហោះពីសកម្មភាពក្នុងសណ្ឋាគារ Raffles Grand Hotel ខេត្តសៀមរាប ដែលត្រូវបានគេដឹងថានាងត្រៀមចូលរួមកម្មវិធីរបស់ប្រ៊េន Bulgari រៀបចំឡើងនៅមុខប្រាសាទបាយ័ន នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ។
ចំពោះដំណើរមកដល់ទឹកដីកម្ពុជារបស់បវរកញ្ញាម្ចាស់មកុដលំដាប់ពិភពលោក Pia Wurtzbach ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាមានក្ដីរំភើបចិត្តខ្លាំង និង បានចែករំលែកភ្ជាប់ជាមួយសារទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុត ដោយនេះជាប្រវត្តិសាស្រ្តលើកទី ៣ ហើយ ដែលរាជិនីមកុដ MU មកកាន់ទឹកដីកម្ពុជាបន្ទាប់ពី MU 2002 និង MU 2024។
ក្រោយពីបង្ហាញសកម្មភាពមកដល់ទឹកដីកម្ពុជា និង ស្នាក់នៅឯសណ្ឋាគារ Raffles Grand Hotel ខេត្តសៀមរាបនេះដែរ ក៏បានឃើញ រាជិនីមកុដ Miss Universe 2015 រូបនេះ បង្ហោះរូបភាពជាច្រើនសន្លឹកទៀត ដែលបានដើរទស្សនាប្រាសាទខ្មែរ និង ផ្ដិតរូបភាពបង្ហាញសម្រស់មុខផ្ទាំងប្រាសាទបុរាណខ្មែរយើងមុនពេលថ្ងៃលិចយ៉ាងស្រស់ស្អាត នេះជាក៏ផ្នែកមួយដ៏សំខាន់ដែលជួយដល់ការផ្សព្វផ្សាយវិស័យទេសចរណ៍របស់យើងឱ្យពិភពលោកបានស្គាល់កាន់តែទូលំទូលាយផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖







