របៀបបង្រៀនកូនឱ្យចេះស្រលាញ់គ្នា ពីលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន អានហើយបានប្រយោជន៍ បង្កើតសុភមង្គលក្នុងគ្រួសារ

Share This

ក្រៅពីមមាញឹកការងារនៅក្រុមហ៊ុន និង ជាប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏ជាឧត្តមភរិយា និង ជាអ្នកម្តាយឆ្លាតវៃមួយរូប ដែលតែងបង្កើតសុភមង្គលដល់គ្រួសារ។ តាមរយៈបទពិសោធផ្ទាល់ខ្លួន ថ្មីៗនេះ លោកជំទាវ ក៏បានចែករំលែកអំពីគន្លឹះក្នុងការចិញ្ចឹមកូនឱ្យចេះស្រលាញ់គ្នាផងដែរ។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «មានគេធ្លាប់សួរនាងខ្ញុំថា «តើនាងខ្ញុំធ្វើដូចម្ដេចទើបចិញ្ចឹមកូនៗឱ្យចេះស្រលាញ់គ្នា?»

ប្រហែលជាបងប្អូនមួយចំនួនក៏ធ្លាប់ឆ្ងល់ដែរថា ភាពជាបងប្អូនបានបង្រៀនកូនៗរបស់នាងខ្ញុំឱ្យចេះស្រលាញ់ ចេះជួយគ្នាបែបណានោះ បើទោះបីជាពេលខ្លះពួកគេមានការខ្វែងគំនិតគ្នាខ្លះក៏ដោយ។

នាងខ្ញុំតែងរម្លឹកថា ជាធម្មតាបងប្អូន គឺជាទំនាក់ទំនងមួយដ៏ជ្រាលជ្រៅបំផុតដែលយើងទទួលបានក្នុងជីវិត។ វាជាអ្វីដែលកូនៗត្រូវរៀនចេះចែករំលែក ចេះអត់ឱន បើទោះជាឈ្លោះទាស់ទែងគ្នាក៏ដោយ ក៏ត្រូវតែបន្តយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។

ពិតណាស់ កូនៗរបស់នាងខ្ញុំ ក៏មិនខុសពីកូនៗរបស់បងប្អូនប៉ុន្មានដែរ។ ពួកគេញ៉េះញ៉ោះគ្នា ពេលខ្លះក៏ឈ្លោះគ្នា ហើយពេលខ្លះទៀតមានសម្ដីធំតូចដាក់គ្នាផងដែរ។ ប៉ុន្តែត្រូវចាំថានៅក្រោមភាពមិនចុះសម្រុងគ្នានោះ គឺមានចំណងនៃក្ដីស្រលាញ់មួយដែលយើងខំប្រឹងការពារជានិច្ច។

គ្រួសារនីមួយៗមិនដូចគ្នាទេ ប៉ុន្តែសម្រាប់គ្រួសារនាងខ្ញុំ យើងតែងតែរម្លឹកពួកគេជានិច្ចថា ក្នុងនាមជាបងប្អូន មានន័យត្រូវតែចេះស្រលាញ់គ្នាទៅវិញទៅមក ប្រៀបដូចជាមិត្តភក្ដិដំបូង ជាដៃគូដំបូង និង ជាកន្លែងដំបូងដែលផ្ដល់នូវសុវត្ថិភាព។

យើងតែងតែនិយាយប្រាប់ពីអារម្មណ៍រៀងៗខ្លួនដោយបើកចំហ។

យើងតែងធ្វើជាគំរូឱ្យពួកគេចេះសុំទោស ហើយយើងរីករាយសាទរនៅពេលដែលពួកគេចេះត្រូវគ្នាវិញ។

យើងក៏បង្រៀនពួកគេថា ក្នុងនាមជាបងប្អូនគឺមានន័យថាត្រូវតែចេះយឹតយោងគ្នាទៅវិញទៅមកនៅពេលដែលជួបលំបាក ហើយយ៉ាងណាត្រូវតែចេះការពារគ្នា លើកមុខមាត់គ្នា អភ័យទោសឱ្យគ្នា និង ធ្វើល្អដាក់គ្នា ទោះបីវាមិនមែនជារឿងងាយស្រួលក៏ដោយ។

ទាំងនេះមិនត្រឹមតែជាមេរៀនក្នុងការប្រៀនប្រដៅកូននោះទេ ប៉ុន្តែគឺជាមេរៀនជីវិត ពីព្រោះនៅពេលដែលក្មេងៗធំឡើងបានរៀនចេះប្ដូរពីជម្លោះទៅជាការផ្ដល់ក្ដីស្រលាញ់ នោះពួកគេនឹងក្លាយជាមនុស្សដែលចេះរក្សាទំនាក់ទំនង ទោះបីជាជីវិតជួបការលំបាកយ៉ាងណាក៏ដោយ។

នេះគឺជារបៀបដែលយើងបង្រៀនឱ្យក្នុងចិត្តចេះផ្ដល់ស្រលាញ់ ដោយមិនត្រឹមតែក្នុងគ្រួសារនោះទេ ពោលគឺសម្រាប់ជាទូទៅ»៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

(វីដេអូ) ប្រឹងទាល់តែចេញផ្លែផ្កា! ហុក សារីតុលា គ្រងតំណែង Miss Intercontinental Cambodia 2025 ត្រៀមតំណាងកម្ពុជាលើឆាកអន្តរជាតិ

កុំអែអង់! ករណីបងប្អូនបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រញាប់ដោះស្រាយតាមវិធីទាំងនេះ

(វីដេអូ) ទៅកែកុនច្រមុះលើកទី៣ នៅកូរ៉េ ! ស្រីស្អាត ដាដាវ មើលទៅកាន់តែប្លែក ក្រឡេកមួយឆាច់ ដូចម៉ានីកាំង

បែកបាក់ផ្ទៃក្នុង បុគ្គលិកបង្កើតបក្សពួក! តាមពិត ដើមហេតុចម្បងមកពីអ្នកគ្រប់គ្រងមើលរំលងចំណុចទាំងនេះ

ស្រណោះណាស់! ឪរបស់ ឆលី បង្ហោះសារក្ដុកក្ដួលប្រាប់មហាជន ពេលនេះ ឆលី ទៅបានសុខហើយ!

ព័ត៌មានបន្ថែម

កុំអែអង់! ករណីបងប្អូនបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រញាប់ដោះស្រាយតាមវិធីទាំងនេះ

ស្រណោះណាស់! ឪរបស់ ឆលី បង្ហោះសារក្ដុកក្ដួលប្រាប់មហាជន ពេលនេះ ឆលី ទៅបានសុខហើយ!

ឡូយបាត់! ប៊ូថក់មួយប្រភេទ ចាក់ហើយបន្តឹងបាតក្រោមឱ្យតឹងណែនដូចក្រមុំ ត្រូវម៉ាច់សម្រាប់បុរសដើរតួប្រពន្ធ

នារីម្នាក់ត្រូវក្រុមហ៊ុនដកចោល ព្រោះយកម៉ោងធ្វើការទៅទិញអីវ៉ាន់អនឡាញ ចុងក្រោយនាងប្ដឹងទារជំងឺចិត្តបានជាង ២ ម៉ឺនដុល្លារ

ការសិក្សាថ្មី៖ អ្នកមានប្តីជា CEO គ្រូពេទ្យ គ្រូពេទ្យវះកាត់ និង អ្នកដេកផ្ទះចាយលុយប្រពន្ធ សុទ្ធតែលួចលាក់ស៊ីនំក្រៅផ្ទះ

ត្រៀមខ្លួនឱ្យស្រេច! តាមជើងលេខហុងស៊ុយ ឆ្នាំ ២០២៦ ជាឆ្នាំធាតុភ្លើង គួរត្រៀមខ្លួនលើរឿងធំៗ ៣ នេះ

អ្នកទប់ផោមប្រយ័ត្ន! ពេលចង់ផោមគឺត្រូវផោមភ្លាម មិនថាខ្សឹប ឬ ឮសំឡេងទេ បើទប់យូរៗអាចតាយស្មិងដោយសារផោម

បង្ហាញមុខអ្នករចនាអត្តសញ្ញាណម៉ាកយីហោល្បីៗ អាយុទើប ២៧ ឆ្នាំ ស្នាដៃផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ