របៀបដឹកនាំសាមញ្ញ តែធ្វើឱ្យលោកជំទាវ ចម និម្មល ក្លាយជាស្ត្រីខ្លាំង អាចដឹកនាំក្រុមការងារបង្កើតសមិទ្ធផលជោគជ័យធំៗមកដល់សព្វថ្ងៃ

Share This

រយៈពេលជាងម្ភៃឆ្នាំបម្រើការងារនៅក្នុងជួររដ្ឋាភិបាល លោកជំទាវ ចម និម្មល បានផ្តើមពីមនុស្សស្រីវ័យក្មេងទទួលបន្ទុកការងារខ្ពស់ រហូតអភិវឌ្ឍន៍ខ្លួនឡើងតំណែងជាបន្តបន្ទាប់ ក្លាយជាស្ត្រីដឹកនាំ ស្ត្រីគំរូ និង ជាស្ត្រីដ៏មានឥទ្ធិពលនៅក្នុងសង្គម។ ជាក់ស្តែង បច្ចុប្បន្នលោកជំទាវកំពុងកាន់តំណែងធំ ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៅកម្ពុជា។

Photo: Prestige

តាមរយៈបទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិ Prestige លោកជំទាវ ចម និម្មល បានចែករំលែកអំពីភាពជាអ្នកដឹកនាំរបស់ខ្លួន ដោយចង្អុលបង្ហាញទៅពាក្យសាមញ្ញមួយគឺ Nurturing ឬ ជំរុញឱ្យរីកចម្រើន។ លោកជំទាវនិយាយថា៖ «ភាពជាអ្នកដឹកនាំគឺជាអ្វីទាំងអស់ដែលជំរុញឱ្យរីកចម្រើន ជាពិសេសក្នុងនាមជាស្ត្រី។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា អ្នកមិនត្រឹមតែដឹកនាំប៉ុណ្ណោះទេ តែក៏វិវឌ្ឍន៍ក្រុមការងាររបស់អ្នកផងដែរ។ អ្នកកសាងទំនុកចិត្តរបស់ពួកគេ និង ជឿជាក់ពួកគេជាក្រុម»។  លោកជំទាវបន្តទៀតថា៖ «ភាពមានវិជ្ជាជីវៈ គឺជាសមត្ថភាពក្នុងការយល់ពីតួនាទី និង ទំនួលខុសត្រូវ។ តួនាទីរបស់ខ្ញុំ គឺយល់ពីអ្វីដែលខ្ញុំត្រូវការ ដើម្បីដឹកនាំគម្រោងការងារប្រកបដោយប្រសិទ្ធភាព»។

ចំពោះលក្ខណៈគ្រប់គ្រងដើម្បីជោគជ័យ លោកជំទាវលើកឡើងថា៖ «ខ្ញុំជឿជាក់លើភាពជាអ្នកដឹកនាំស្វយ័ត (autonomous leadership) មានន័យថា ប្រសិនបើកិច្ចការណាមួយដែលខ្ញុំដាក់ឱ្យនរណាម្នាក់ធ្វើ គឺសម្រាប់អ្នកដែលអាចដឹងពីរបៀបធ្វើវាឱ្យជោគជ័យ។ ហើយភាពជាអ្នកដឹកនាំគឺជាការគាំទ្រពួកគេ ដូច្នេះពួកគេអាចយល់ដឹងពីវាដើម្បីបង្កើតគំនិតដោយខ្លួនឯង និង នាំយកនូវលទ្ធផល»។

ជាស្ត្រីធ្វើការកាន់តួនាទីធំមិនចាញ់បុរស លោកជំទាវថា ភាពបត់បែន ឬ flexibility គឺជាស្នូលដ៏សំខាន់ចម្បង ដែលធ្វើឱ្យលោកជំទាវអភិវឌ្ឍន៍ខ្លួនមកដល់សព្វថ្ងៃ។ ភាពបត់បែនមិនមែនជាអ្វីដែលចេះតែធ្វើទៅដោយមិនដឹងពីស្ថានភាពនៃអ្វីដែលកំពុងកើតឡើងនោះទេ វាជាការដឹងអំពីកាលៈទេសៈ និង ធ្វើការជ្រើសរើសដ៏ឆ្លាតវៃដើម្បីសម្របតាមពួកគេ។ ទន្ទឹមគ្នានេះ លោកជំទាវក៏លើកឡើងពីភាពឆ្លាតវៃរបស់មនុស្សស្រីដែរថា៖ «ចំណុចពិសេសមួយរបស់មនុស្សស្រីនៅក្នុងតួនាទី គឺភាពបត់បែន។ សេចក្តីមេត្តា និង សមត្ថភាព រួមទាំងការមើលឃើញភាពខុសគ្នាយ៉ាងលម្អិតរបស់យើង គឺជាអ្វីដែលពិសេសបំផុតរបស់មនុស្សស្រី។ យើងផ្តោតការយកចិត្តទុកដាក់លម្អិតជាង និង មើលឃើញអ្វីៗតាមរបៀបមានរចនាសម្ព័ន្ធខ្លាំង»

Photo: Prestige

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ក្រុមរាំនារី ២ ក្រុម ល្បីពូកែ Dance Cover បទ K-pop សមាជិកម្នាក់ៗពហុជំនាញ ឯសម្រស់វិញមិនធម្មតា​

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ស្វាមីចែកឋានមួយរយៈហើយ តារារៀមច្បង សួន ចន្ថា នៅត្អូញត្អែរនឹកដល់ស្វាមីធ្លាប់រស់នៅមើលថែគ្នាច្រើនឆ្នាំ

ដាច់ចង្កេះបាត់! តាមពិតអ្នកតែងខ្លួនម៉ូដ Lolita ដ៏គួរឱ្យស្រឡាញ់ម្នាក់នៅជប៉ុន គឺជាបុរសមានកូន ២

លោក អ៊ិន សុភិន ត្រូវគេចាត់ទុកជា ND មានផ្លូវចិត្តរឹងមាំ ទោះធ្លាប់រងការរិះគន់ នៅតែក្រាញលើកវិស័យបវរកញ្ញាមិនថយ

ព័ត៌មានបន្ថែម

ប្ដីចិត្តធម៌! ដឹងប្រពន្ធលួចស-ហាយស្មន់ជាមួយអ្នកជិតខាង អត់ខឹងហើយនៅដឹកដៃប្រពន្ធឱ្យទៅរៀបការទៀត

ខំរក្សាព្រហ្មចារីយូរខែយូរឆ្នាំ ចុងក្រោយកំលោះក្រមុំ ៤ នាក់នេះ ជួបរឿងខកចិត្ត ចង់បកក្រោយតែហួសពេល

កូនខ្មែរគួរស្គាល់! «ព្រះមហាមាលា» គ្រឿងប្រដាប់ព្រះសិរដ៏សំខាន់របស់ព្រះមហាក្សត្រកម្ពុជា ក្នុងសម័យបុរាណ

អាយុគ្រាន់ជាតួលេខ! លោកតាម្នាក់បានប្រពន្ធក្មេងវ័យខុសគ្នាជាង ៥០ ឆ្នាំ សម្រេចក្ដីស្រមៃបានកូនពូជក្នុងវ័យ ៩៣ ឆ្នាំ

ឃ្យូតណាស់! នេះហើយជារូបរាងសត្វអំពិតអំពែកឈ្មោល អត់ចេះហោះភ្លឹបភ្លែតដូចអំពិលអំពែកញីទេ ចេះតែវារដូចដង្កូវ

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យរឿងមួយនេះ តែបើអ្នកពូកែតែទ្រឹស្ដីអាចមានភ័យ

កើតមកលើគំនរទ្រព្យ! ទើបអាយុ ៥ ឆ្នាំ ត្រូវឪពុកម្ដាយឱ្យកាដូឡាន Mercedes តម្លៃ ៤១ ម៉ឺនដុល្លារ ជាថ្នូរនឹងការព្រមទៅរៀន

អត់ពិបាកទេ! បណ្ណបើកបរផុតកំណត់ចង់បន្តវិញ កាន់តែឯកសារ ៤ មុខ ទៅធ្វើនៅទីតាំងទាំងនេះ មានគ្រប់ខេត្តក្រុង

ស្វែងរកព័ត៌មាន​ ឬវីដេអូ