របូតពាន Cambodian Idol បានទៅលើ គី សាវីន ស្រាប់តែ អ៊ុំ សិរីគុត្តា ផុសសារផ្ដាំផ្ញើអ្នកគាំទ្ររឿងមួយ

Share This

កាលពីរាត្រីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៥ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ និង ជារាត្រីដ៏រំភើបចិត្តសម្រាប់អ្នកគាំទ្រវិស័យចម្រៀង ដែលកម្មវិធីបានរកឃើញនូវម្ចាស់ជ័យលាភីប្រចាំរដូវកាលថ្មីនេះហើយ គឺបានទៅលើលោក គី សាវីន។

ដោយឡែក បើក្រឡេកទៅចាប់អារម្មណ៍ចំពោះបេក្ខនារីជើងខ្លាំង Top 3 អ៊ុំ សិរីគុត្តា វិញ ត្បិតតែនាងពុំបានក្លាយជាម្ចាស់ជ័យលាភីក៏ពិតមែន ប៉ុន្តែបេក្ខនារីរូបនេះ បានឈ្នះចិត្តមហាជនស្ទើរទូទាំងប្រទេសដែលរាល់ការបង្ហាញសមត្ថភាពរបស់នាង តែងឆក់បេះដូងឱ្យស្រឡាញ់គាំទ្រ និង សរសើររូបនាងយ៉ាងខ្លាំងក្លាជាមួយសមត្ថភាពដ៏ពូកែលេចធ្លោរបស់នាង។

ពិតណាស់ សឹងតែគ្រប់សប្ដាហ៍កន្លងមកបេក្ខនារីដ៏ឆ្នើមរូបនេះ មិនដែលធ្វើឱ្យមហាជនខកបំណងឡើយ ដោយនាងតែងបង្ហាញនូវសមត្ថភាពបានល្អទាក់ទាញត្រូវបានអ្នកគាំទ្ររំពឹងខ្ពស់ថានាងអាចនឹងមានឱកាសលើកពានទៀតផង ជាពិសេសក្នុងរាត្រីផ្ដាច់ព្រ័ត្រកាលពីថ្ងៃ ១០ ខែវិច្ឆិកា កន្លងទៅ កញ្ញាក៏ជាបេក្ខភាពមួយរូបដែលលេចធ្លោ និង អស្ចារ្យខ្លាំងបន្ទាប់​ពី​ម្ចាស់​ជ័យលាភីផងដែរ។

ក្រោយពីបញ្ចប់ការប្រកួតកម្មវិធី Cambodian Idol រដូវកាលទី ៥ នេះដែរ ងាកទៅមើលហ្វេសប៊ុកផេករបស់បេក្ខនារីរូបនេះ ក៏បានបង្ហោះសារបង្ហាញការអរគុណចំពោះកម្មវិធីទាំងមូល និង ការគាំទ្រលើកទឹកចិត្តរបស់មហាជនអ្នកគាំទ្រជាច្រើន ដ្បិតតែនាងមិនបានសម្រេចក្ដីប្រាថ្នា តែនាងក៏ពេញចិត្ត និង សន្យាដើរលើវិស័យនេះនាំយកអ្វីថ្មីៗសម្រាប់អ្នកគាំទ្ររបស់នាងផងដែរ។

ក្នុងនោះ អ៊ុំ សិរីគុត្តា បានរៀបរាប់ថា ៖ «ការចាប់ផ្តើម និង បញ្ចប់ដ៏សែនមានន័យក្នុងការប្រកួតប្រជែង ក្នុងកម្មវិធី CAMBODIAN IDOL SEASON 5 នេះ ទោះជានាងខ្ញុំមិនអាចសម្រេចក្តីប្រាថ្នាខ្លួនឯងបាន ក៏ក្មេងស្រីម្នាក់នេះសន្យា​ និង បម្រើអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នា ជាមួយសំឡេង​ដែលខ្ញុំមានជារៀងរហូតតទៅ​ ហើយថានឹងមានអ្វីដែលថ្មីប្លែកដើម្បីឱ្យពុកម៉ែបងប្អូន​ ចងចាំក្មេងស្រីម្នាក់នេះទុកជាប់ក្នុងចិត្តរហូត។​ ខ្ញុំលើកម្រាមដៃ ១០ អរគុណ ទៅថ្នាក់ដឹកនាំបងៗក្រុមការងារ ទាំងលោកគ្រូភ្លេង និង ជាពិសេសគឺ Judge ទាំង 4 រូបដែលបាន ផ្តល់ជាដំបូន្មានល្អៗ ផ្តល់ការស្រឡាញ់ ផ្តល់ទាំងទំនុកចិត្ត យកចិត្តទុកដាក់លើបេក្ខភាពទាំងអស់​ ដោយចេញពីបេះដូង​។ ជាចុងក្រោយ ក៏អរគុណដល់អ្នកគាំទ្រ អ៊ុំ​ សិរីគុត្តា ទាំងអស់ផង ដែលស្រលាញ់ចូលចិត្តក្មេងស្រីម្នាក់នេះតាំងពីដើមរហូតមកដល់ពេលនេះ»។

លើសពីនេះ អ៊ុំ សិរីគុត្តា ក៏បានចែករំលែកសូមឱ្យអ្នកគាំទ្របង្ហាញការអបអរលើកទឹកចិត្តដល់ម្ចាស់ជ័យលាភី Cambodian Idol រដូវកាលទី ៥ លោក គី សាវីន ដែលពិតជាស័ក្តិសមបំផុតផងដែរថា ៖ «ការប្រឡងបាន​បញ្ចប់ហើយ ​យើងគួរតែ​លើកទឹកចិត្តគាត់​ គាត់ពិតជាស័ក្តិសម ជាការស្របតាមការសម្រេចចិត្តរបស់ពុកម៉ែបងប្អូនទូទាំងប្រទេស អបអរសាទរ សាវីន»៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ព្យុះព្រិលដ៏ខ្លាំងក្លា កកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យភ្ញៀវទេសចរជិត ១ ពាន់នាក់ ត្រូវជាប់គាំងរង់ចាំក្រុមសង្រ្គោះ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

ព័ត៌មានបន្ថែម

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

(វីដេអូ) កាន់តែជោគជ័យ! ឈិន ម៉ានិច្ច មានជីវិតឯកជនកាន់តែហាយសូរ ឆ្លៀតទៅកែកុនសម្រស់បន្ថែមភាពជឿជាក់

មើលសឹងមិនស្គាល់! Justin Bieber ប្ដូរស្ទីលថ្មីទុកពុកមាត់ឡើងស្រមូម ស្វាគមន៍ការចេញអាល់ប៊ុមចម្រៀងថ្មី

(វីដេអូ) សំងំចាយជីវិតសាមញ្ញ ៥ ឆ្នាំ! ឈិត សុវណ្ណបញ្ញា comeback លើកនេះ មិនធ្វើឱ្យអ្នករង់ចាំនាងខកចិត្តទេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ