រថយន្ត MG GT កំពុងផ្តល់ជូនប្រម៉ូសិនពិសេសថែមជូនទូរស័ព្ទ iPhone 16 និងកាតសាំង $100 ហើយរថយន្តមានក្នុងស្តុកស្រាប់ ទិញភ្លាមបានភ្លាម

Share This

ក្រុមហ៊ុន MG កំពុងមានព្រឹត្តិការណ៍ពិសេសផ្តល់ជូនប្រម៉ូសិនដ៏អស្ចារ្យដែលជាពេលវេលាល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួនក្នុងការជាវរថយន្ត MG GT។ អតិថិជនដែលកក់ទិញរថយន្ត MG GT នៅពេលនេះដែលជាពេលវេលាមួយដ៏ល្អសម្រាប់ក្រុមហ៊ុនដែលមានខ្សែសង្វាក់ផ្គត់ផ្គង់មានស្ថេរភាព ដូចនេះក្រុមហ៊ុនក៏មានការផ្តល់ជូនប្រម៉ូសិនថែមទូរស័ព្ទ iPhone 16 មួយគ្រឿង និងកាតសាំងចំនួន $100 ដោយគ្រាន់តែកក់ទិញរថយន្ត MG GT ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែកក្កដា ឆ្នាំ2025។

ប្រម៉ូសិនពិសេសនេះបង្ហាញពីភាពជឿជាក់របស់ក្រុមហ៊ុន MG លើស្ថេរភាពនៃការដឹកជញ្ជូន និងការនាំចូលរថយន្តស្តុកទុកក្នុងស្រុកយ៉ាងច្រើនគ្រឿង ដែលធានាថារថយន្តមានសម្រាប់អតិថិជនទិញភ្លាមយកភ្លាមដោយមិនអាស្រ័យលើការនាំចូលតាមរយៈប្រទេសជិតខាងដែលកំពុងមានការពន្យារពេលនៃការនាំចូលនោះទេ។ ក្រុមហ៊ុនសូមជម្រាបជូនថាប្រម៉ូសិននេះនឹងបន្តផ្តល់ជូនរហូតដល់រហូតដល់ស្តុកអស់ដែលបានកំណត់។ ដូច្នេះសូមអតិថិជនប្រញាប់រួសរាន់ឡើង!

រថយន្ត MG GT ស៊េរីឆ្នាំ2025 មានតម្លៃចាប់ពី $31,999 ដែលជាតម្លៃមួយលើសពីសមរម្យបើប្រៀបធៀបជាមួយនឹងការរចនាបែបស្ព័រ ប្រព័ន្ធសុវត្ថិភាពខ្ពស់ និងបច្ចេកវិទ្យាទំនើបដែលពោរពេញដោយមុខងារប្រើប្រាស់ទាន់សម័យ។ ឥឡូវនេះ MG GT ក៏ផ្តល់ជូនប្រម៉ូសិនថែម iPhone 16 ថ្មីស្រឡាង និងកាតសាំង $100 ដែលធ្វើឱ្យ MG កំពុងទទួលបានការគាំទ្រកាន់តែខ្លាំង ហើយអ្វីដែលសំខាន់គឺរថយន្តមានក្នុងស្តុកស្រាប់ទិញភ្លាមបានភ្លាម។

រថយន្ត MG GT បានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ 1.5L (Turbocharge) អមដោយប្រអប់លេខអូតូ CVT ៧វគ្គ ដែលផ្តល់នូវបទពិសោធន៍បើកបរយ៉ាងរលូន និងមានថាមពលខ្លាំងដោយផ្តល់កម្លាំងរហូតដល់ 173 hp និងកម្លាំងរមួល 250 Nm ដែលល្អបំផុតនិងសមស្របសម្រាប់ផ្លូវក្នុងទីក្រុងនិងលើផ្លូវហាយវេក្នុងប្រទេសកម្ពុជា។

ចូលមកដល់ផ្នែកខាងក្នុងរថយន្តវិញ គឺមានការរចនាផ្នែកខាងក្នុងយ៉ាងប្រណីតជាមួយកៅអីពូកស្បែកពីរពណ៌ខ្មៅលាយក្រហម ដែលបង្ហាញពីភាពទាន់សម័យ។ បន្ថែមពីនេះទៀត រថយន្ត MG GT ក៏បានបំពាក់ដោយ តាប់ឡូឌីជីថល, អេក្រង់កម្សាន្តទំហំ 10 អ៊ីញដែលអាចភ្លាមជាមួយ Apple CarPlay និង Android Auto, កៅអីខាងមុខប្រភេទអេឡិចត្រូនិច, និងមានដំបូលកញ្ចក់ខាងលើ Panoramic Sunroof ដែលផ្តល់នូវប្រណិតភាព និង សមត្ថភាពនៃបច្ចេកវិទ្យាយ៉ាងសំបូរបែបសម្រាប់អ្នកបើកបរ។

ប្រម៉ូសិនពិសេសសម្រាប់រថយន្ត MG GT ក្នុងខែកក្កដានេះរួមមានដូចជា៖
– ទូរស័ព្ទ iPhone 16 មួយគ្រឿង
– កាតសាំង $100 ដើម្បីចាប់ផ្តើមនៃការធ្វើដំណើរជាមួយរថយន្តថ្មី MG
– កម្រាលជើងប្រណិត
– ហ្វ្រីបិទ UV ការពារកម្តៅ
– ហ្វ្រីសេវាស្លាកលេខវែង។

សរុបមក ស្ថេរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់រថយន្ត គឺជាគុណសម្បត្តិដ៏សំខាន់សម្រាប់ក្រុមហ៊ុន MG ដែលខុសពីម៉ាកយីហោរថយន្តជាច្រើនផ្សេងទៀតដែលកំពុងប្រឈមនឹងការពន្យារពេលនាំចូលដោយសារបញ្ហាព្រំដែន។ ខណៈដែល MG បានរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់យ៉ាងរឹងមាំ ដើម្បីធានាពីគុណភាពនៃការនាំចូលរថយន្ត MG គ្រប់ម៉ូឌែលមកកាន់ទីផ្សារប្រទេសកម្ពុជា។ លក្ខណៈពិសេសនេះ បានជម្រុញឱ្យក្រុមហ៊ុនសម្រេចចិត្តផ្តល់ជូនប្រម៉ូសិនដ៏អស្ចារ្យដើម្បីផ្តល់ជម្រើសកាន់តែល្អដល់អ្នកគាំទ្ររថយន្ត MG ដោយមិនបារម្ភអំពីបញ្ហាស្តុករថយន្តទេ។

បន្ថែមលើសពីនេះ យើងក៏សម្គាល់ឃើញដែរថា មានតារាល្បីៗជាច្រើននៅកម្ពុជាដែលបានជ្រើសរើសរថយន្ត MG GT រួមមាន៖ លោក ម៉ម ពេជ្ររឹទ្ធ, កញ្ញា សារ៉ា, កញ្ញា Koy Anna, លោក សួរ វិចិត្រ និងតារាងផ្សេងៗជាច្រើនទៀត៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ