រងាងូតទឹកក្តៅស្រួលខ្លួន តែស្ត្រីពពោះអាចគ្រោះថ្នាក់ ប៉ះពាល់ទារកក្នុងផ្ទៃ និង ប្រឈមហានិភ័យខ្ពស់

Share This

អាកាសធាតុចុះត្រជាក់ ការងូតទឹកក្តៅអាចជួយសម្រួលអារម្មណ៍ ធ្វើឱ្យអារម្មណ៍សម្រាក កាត់បន្ថយស្ត្រេស សម្រួលអាការចុកចាប់ ជាពិសេស វាមានប្រយោជន៍ជំរុញដល់ប្រព័ន្ធការពាររាងកាយ រួមទាំងស្បែកផងដែរ។ អ្នកធម្មតាខ្លួនមួយមិនជាថ្វី តែបើសម្រាប់ស្ត្រីពពោះ អ្នកជំនាញថាការងូតទឹកក្តៅ អាចបង្កគ្រោះថ្នាក់ទាំងខ្លួនឯងផង និង កូនក្នុងផ្ទៃផងដែរ។

ជាធម្មតាអំឡុងពពោះ អ័រម៉ូន Progesterone របស់ស្ត្រីនឹងឡើងខ្ពស់ បង្កឱ្យរាងកាយឡើងកម្តៅ ហើយបែកញើសជាងធម្មតា។ ទឹកក្តៅអាចបង្កឱ្យស្ត្រេស និង រុញកម្តៅរាងកាយឡើងដល់ ៣៩ អង្សា ដែលវាអាចគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។ អ្នកសិក្សាស្រាវជ្រាវបានរកឃើញថា កាលណាកម្តៅឡើងខ្ពស់ ជាពិសេស ពពោះនៅអំឡុងត្រីមាសទី ១ អាចបង្កជាករណីពិការភាពបំពង់សរសៃប្រសាទ ប៉ះពាល់ដល់ការអភិវឌ្ឍន៍ខួរក្បាល និង ឆ្អឹងខ្នងរបស់ទារក។ នៅពេលងូតទឹកក្តៅខ្លាំង វាអាចធ្វើស្ត្រីមានអារម្មណ៍ចង់សន្លប់ ឬមិនស្រួលខ្លួន នេះក៏ព្រោះតែកម្តៅអាចបញ្ចុះសម្ពាធឈាមជាងធម្មតា។ ករណីនេះ វានឹងប៉ះពាល់បន្តចំពោះលំហូរឈាមទៅកាន់ទារក អាចជាហានិភ័យគ្រប់ដំណាក់កាលត្រីមាស។

ស្ត្រីដែលឧស្សាហ៍ស្ត្រេសឬមានជំងឺថប់បារម្ភនៅអំឡុងពពោះ អាចប្រឈមការសម្រាលកូនមុនខែឬកូនកើតមកមិនគ្រប់ទម្ងន់។ ដើម្បីកាត់បន្ថយស្ត្រេសតាមរយៈការងូតទឹក ស្ត្រីអាចងាកមកធ្វើលំហាត់ប្រាណដូចជា ហែលទឹកឬហាត់យូហ្គា រួមទាំងកាត់បន្ថយរយៈពេលងូតទឹកកុំឱ្យយូរពេក។ បើទោះការធ្វើលំហាត់ប្រាណដើរ អាចជួយបន្ថយអ័រម៉ូនស្ត្រេស cortisol និង បង្កើនអ័រម៉ូនរីករាយ endorphin គ្រូពេទ្យជំនាញ និង អ្នកវិទ្យាសាស្ត្របានសិក្សាទៅលើការធ្វើសមាធិ និង លំហាត់ប្រាណដកដង្ហើម ដោយរកឃើញថា វាអាចជួយបានយ៉ាងច្រើនចំពោះសុខភាពស្ត្រីពពោះ និង ការបង្កកំណើតកូនក្នុងផ្ទៃ។ តិចនិចបន្ថយស្ត្រេសដ៏ល្អមួយទៀតនោះគឺ ទទួលយកការម៉ាស្សាសម្រាប់ស្ត្រីពពោះ។ ការម៉ាស្សានេះ ជួយកាត់បន្ថយភាពតានតឹង ហើមដៃជើង អាការឈឺចុកចាប់សាច់ដុំ និង សន្លាក់ រួមទាំងជួយឱ្យគេងលក់ស្រួលផងដែរ។ មុនទទួលយកការម៉ាស្សា ស្ត្រីតម្រូវប្រឹក្សាជាមួយគ្រូពេទ្យជាចម្បង។

ចំពោះកម្រិតងូតទឹកក្តៅ អាចថាវាអាស្រ័យទៅលើការសម្រេចចិត្តរបស់បុគ្គល ប៉ុន្តែអ្វីដែលស្ត្រីគួរចាំទុកនៅពេលងូតទឹក គឺគប្បីងូតទឹកកម្តៅល្មមខ្លួនឯងទទួលយកបាន។ បើកម្តៅទឹកធ្វើឱ្យស្បែកឡើងក្រហមឬបែកញើស វាកំពុងប្រាប់ថា កម្តៅទឹកគឺក្តៅខ្លាំង។ ឬពុំដូច្នោះ ស្ត្រីមិនត្រូវងូតទឹកកម្តៅលើសពី ៣៧,៨ អង្សាឡើយ។ បើអាចគួរតេស្តទឹកក្តៅជាមុនសិន សឹមងូតពេញមួយតួខ្លួនឬចូលត្រាំ។ អ្នកជំនាញក៏ផ្តល់ដំបូន្មានដល់ស្ត្រី គួរបញ្ឈប់ការប្រើប្រេងសម្អាតខ្លួននៅអំឡុងពពោះសិន ព្រោះវាអាចបង្កហានិភ័យផ្សេងៗដូចជា ប្រតិកម្មស្បែក សម្រាលកូនមុនខែ ឬអាចប្រឈមរលូតទៀតផង៕

ប្រភព៖ MERLYN 

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

កុំថាតែអ្នកគាំទ្រ សូម្បីអ្នកផលិតមាតិកាដូចគ្នា ក៏សង្ស័យទំនាក់ទំនងបុរសសង្ហា Xing និង ស្រីស្អាត Jasmine ដែរ

សាយ ត្រូវបានតែងតាំងក្លាយជាគណៈប្រតិភូដឹកនាំសិស្សប្អូនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី ៤៩

(វីដេអូ) ស្រឡាញ់កូនថ្នមម្ដាយ! ឧកញ៉ា ខេមរៈ សិរីមន្ត ជាកូនប្រសាដ៏កតញ្ញូ ឆ្លៀតពេលមើលថែឪពុកម្ដាយក្មេកយ៉ាងល្អ

សមសួនឥតបី! លោក អ៊ឹង ស៊ីវឈន់ និង គូដណ្តឹងជាសែរាជវង្ស ដកស្រង់ឈុតបុរាណគ្រងថតថ្មីសម្រាប់ថ្ងៃមង្គល ផ្ទុះការសរសើរ

ជួបជុំបងប្អូនធ្វើបុណ្យ! «កឋិនទាន» ឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី ៨ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥

ព័ត៌មានបន្ថែម

ងាយៗទេម៉ាក់ៗ! សាកល្បងល្បិច ៥ យ៉ាងនេះ ធានាថាកូននឹងចូលចិត្តញុំាទឹកដោះគោជាងមុន

កុំមើលរំលង! កូនៗណាដែលស្ត្រេសរុំារ៉ៃ ភ័យខ្លាច រងអំពើហិង្សា អាចបណ្តាលឱ្យលែងលូតកម្ពស់

ម៉ាក់ៗដឹងទេ? កើតមួយជាតិ ឱកាសជួយពន្លូតកម្ពស់របស់កូនៗមានតែ ៣ ដងប៉ុណ្ណោះ

ម៉ាក់ៗកំពុងពពោះពេលចេញក្រៅអត់ដឹងតែងខ្លួនបែបម៉េច សាកល្បង ៥ ស្ទាយ៌នេះ ដឹងតែស៊ីវិល័យចូលចុះគ្រប់កម្មវិធី

ការសិក្សាបង្ហាញថា ទារកកើតចំរដូវត្រជាក់មានហានិភ័យខ្ពស់ប្រឈមជំងឺប្រតិកម្មស្បែក និង អាចបង្កផលលំបាកពេញមួយជីវិត

ពពោះចំខែបុណ្យខែទាន បើចង់អបអរសប្បាយនឹងគេ ណែនាំម៉ាក់ៗគួរធ្វើលៃលកធ្វើ ៥ យ៉ាងនេះ

ត្រជាក់ធ្លាក់ខ្យល់ ស្ត្រីពពោះងាយណាស់ធ្លាក់ខ្លួនឈឺ នេះជាគន្លឹះងាយៗដើម្បីថែទាំខ្លួន និង រក្សាភាពកក់ក្តៅ

គុណភាព! ការគេងនៅត្រីមាសទី ៣ ពិតជាសំខាន់ ជួយទាំងពេលពពោះ និង ក្រោយពេលសម្រាល ម៉ាក់ៗគេងពុំលក់ឆាប់ចុចមើលភ្លាម!  

ស្វែងរកព័ត៌មាន​ ឬវីដេអូ