ស្ត្រីកាលីហ្វ័រញ៉ាម្នាក់និយាយថា នាងបានរក្សាព្រហ្មចារី ដោយសូម្បីតែស្នាមថើបដំបូងនាងក៏មិនបានស្គាល់រសជាតិ រហូតដល់នាងរៀបការនៅអាយុ ៣០ ឆ្នាំ។ អ្វីកាន់តែហួសចិត្ត ក្រោយពេលរៀបការ ប្តីរបស់នាងបានស្គាល់ត្រឹមតែស្នាមថើបដំបូង ដោយត្រូវរង់ចាំ ៣ ឆ្នាំទៀត ទើបអាចសម្ពោធព្រហ្មចារីបាន។
នារីម្នាក់នេះមានឈ្មោះថា Esther Gualtieri នាងបានធ្វើវីដេអូនិយាយអំពីការសម្រេចចិត្ត ដែលមិនស្តាយក្រោយចំពោះរឿងនេះ។ នាងបាននិយាយថា៖ «ខ្ញុំដឹងថាវាស្តាប់ទៅហាក់ដូចជាឆ្កួត ប៉ុន្តែខ្ញុំពិតជាទើបបានស្នាមថើបដំបូងពីប្តីនៅអាយុ ៣០ ឆ្នាំពិតមែន។ វាមិនដោយសារតែខ្ញុំគ្មានជម្រើសនោះទេ ខ្ញុំគ្រាន់តែមិនចង់ថើបបុរសណាម្នាក់ ដែលមិនចង់ថើបខ្ញុំ»។
កាល Gualtieri នៅវ័យក្មេង នាងបានចុះហត្ថលេខាលើប័ណ្ណរក្សាភាពបរិសុទ្ធ ដោយប្តេជ្ញារង់ចាំរហូតដល់ថ្ងៃរៀបការទើបរួមភេទ។ នាងជឿជាក់ថា វាគឺជាវិធីដ៏ល្អបំផុតសម្រាប់ការរក្សាខ្លួនប្រាណ ទុកប្រគល់ឱ្យបុរសតែម្នាក់គត់។ មកដល់ពេលនេះ នាងក៏មិនមានអារម្មណ៍មានសម្ពាធនៅពេលឃើញអ្នកជុំវិញខ្លួន គេចាប់ផ្តើមសម្ពោធខ្លួនប្រាណមុននាងជាបន្តបន្ទាប់។
ជាសំណាងល្អ ទោះមិនបានរួមភេទភ្លាមៗនៅថ្ងៃរៀបការ ប៉ុន្តែប្តីរបស់នាងយល់ពីតម្លៃដែលនាងចង់ធ្វើ ហើយសុខចិត្តរង់ចាំដល់ ៣ ឆ្នាំបន្ទាប់ទៀតទើបសម្ពោធ។ ចំពោះហេតុផលការធ្វើដូចនេះ នាងយល់ដូច្នេះថា គឺដើម្បីសុខភាពល្អ និង មិនជួបបញ្ហាលែងលះ ដូចអ្នកដែលប្រញាប់រួមភេទ។
នាងបន្ថែមទៀតថា ទោះបីជាមានការរិះគន់ និង ការវិនិច្ឆយពីអ្នកជុំវិញខ្លួនច្រើនក៏ដោយ នាងនៅតែសប្បាយចិត្តនឹងការសម្រេចចិត្តក្នុងជីវិតរបស់នាង។ ហើយការរង់ចាំដល់នាងអាយុ ៣៣ ឆ្នាំ ទើបរួមភេទជាមួយប្តី វាមានឥទ្ធិពលវិជ្ជមានទៅលើចំណង និង ទំនាក់របស់ពួកគេ ពោលធ្វើឱ្យទំនាក់ទំនងជ្រាលជ្រៅយូរអង្វែង៕
ប្រភព៖ New York Post