រករឿងចោទខ្មែរទៀតហើយ! ថៃចោទខ្មែរថាបានរួមដៃជាមួយនឹងកូរ៉េខាងជើង ប្រើប្រាស់ Hacker មកវាយប្រហារប្រទេសថៃ

Share This

ថ្មីៗនេះ លោកស្រី Wasana Nanuam ដែលជាអ្នកសារព័ត៌មានខាងយោធារបស់ថៃ បានទម្លាយរបាយការណ៍ពីភ្នាក់ងារសន្តិសុខជាតិថា កម្ពុជាបានរួមដៃគ្នាជាមួយពួក Hacker នៅកូរ៉េខាងជើង ដើម្បីមកវាយប្រហារប្រទេសថៃតាមប្រព័ន្ធ Cyber ក្រោយពីមានករណីជម្លោះនៅតាមព្រំដែន។

លោកស្រី Wasana Nanuam បានឱ្យដឹងថា នៅមិនទាន់ច្បាស់នៅឡើយទេថាការរួមដៃរវាង Hacker ទាំងពីរប្រទេសនេះ អាចមាននរណាជាអ្នកជួលនៅពីក្រោយខ្នង ឬក៏ខាងរដ្ឋបានប្រើទំនាក់ទំនងរវាងប្រទេសដើម្បីធ្វើសកម្មភាពនេះ។ ទាក់ទងនឹងនេះ លោកឧត្តមសេនីយឯក Chatchai Chaikasem មេបញ្ជាការយោធា Cyber បានលើកឡើងដល់គណៈកម្មាធិការថវិកាសភាកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ អំពីផែនការប្រើប្រាស់ថវិកាចំ​នួន ៩៧ លានបាត ដើម្បីអភិវឌ្ឍកងបញ្ជាការ Cyber ​​4 ដែលទើបតែបង្កើតឡើងកាលពីខែតុលា ឆ្នាំ ២០២៤ កន្លងទៅ ដោយអះអាងថា ប្រព័ន្ធ Cyber គឺជាប្រយុទ្ធបែប IT ប្រព័ន្ធកុំព្យូទ័រ ទាំងការប្រើអ៊ីនធឺណេត និង មិនប្រើអ៊ីនធឺណេត។

កងបញ្ជាការទាហាន Cyber ត្រូវបានបង្កើតឡើងដើម្បធ្វើការប្រយុទ្ធ និង ធ្វើការរួមគ្នាលើបណ្តាញអ៊ិនធឺណេតរបស់យោធា និង ប៉ូលិស Cyber ក៏ដូចជាអង្គភាពសន្តិសុខផ្សេងទៀត។ កងបញ្ជាការនេះបានអះអាងថាខ្លួនធ្វើការរាល់ថ្ងៃទាក់ទងនឹងជម្លោះព្រំដែន ហើយក៏ជួយប្រទេសបានយ៉ាងច្រើន ហើយថែមទាំងអះអាងទៀតថា រាល់ថ្ងៃនេះប្រទេសថៃ និង ជនស៊ីវិលក្នុងប្រទេសត្រូវបានគេវាយប្រហារច្រើនណាស់តាមរយៈអ៊ិនធឺណេត។ ខ្លួនគឺជាអង្គភាពមួយដ៏សំខាន់សម្រាប់ប្រទេស ទាំងក្នុង និង ក្រៅវិស័យយោធា។

ថវិកាទាំង ៩៧ លានបាតនេះ នឹងយកទៅប្រើប្រាស់សម្រាប់ការពារវេបសាយដែលងាយនឹងរងគ្រោះបំផុត បើមានប្រព័ន្ធណាមួយត្រូវបានវាយប្រហារ នោះកងបញ្ជាការយោធានឹងចូលទៅដោះស្រាយឱ្យភ្លាមៗ រួចនឹងប្រមូលភស្តុតាង ស្វែងរកអ្នកវាយប្រហារ ហើយនឹងបញ្ជូនទៅប៉ូលិស ដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់។

លោក Chatchai Chaikasem បានបញ្ជាក់ផងដែរថា ថវិកានេះមិនត្រូវបានប្រើប្រាស់សម្រាប់ IO ទេ ដោយសារអ្នកប្រយុទ្ធគឺជាវិស្វករ អ្នកសរសេរកម្មវិធី និង អ្នកជំនាញសន្តិសុខ OT ។ ចំណែក IO គឺជាការបង្កើត ដែលធ្វើឱ្យកើតភាគីប្រទេសថៃ ភាគីប្រឆាំង ភាគីកណ្តាល ជាពិសេសអ្នកដែលមានអំណាចសម្រេចចិត្តលើបញ្ហា កើតអារម្មណ៍អ្វីមួយ ហើយរឿងនេះសូម្បីតែសិស្សវិទ្យាល័យក៏ធ្វើបានដែរ ដូច្នេះគ្រប់គ្នាគួរតែមានមោទនភាពដែលប្រទេសថៃមានអង្គភាពនេះ៕

ប្រភព៖ PPTVHD36

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

រង់ចាំច្រើនខែ! ភ្លេចៗត្រចៀក អ្នកនាង ខ្ញុង ត្រៀមខ្លួនសម្រាលកូនស្រីពៅហើយ

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ព័ត៌មានបន្ថែម

ចែកគ្នាដឹង! ករណីអត្តសញ្ញាណប័ណ្ណរបក ឬខូចខាត អាចទៅដាក់ពាក្យស្នើរប្ដូរថ្មីបាន អត់ចាំបាច់ភ្ជាប់ឯកសារបន្ថែមទេ

នៅពោធិ៍សាត់ព្រឹកមិញ មានករណីក្រឡាប់រថភ្លើងដឹកប្រេង បណ្ដាលឱ្យធ្លាក់ទូប្រេងអស់ ៣ ដោយសារបញ្ហាផ្លូវស្រុត

ផ្ទុះឆេះរោងចក្រផលិតប្រេងអង្ករដ៏ធំមួយនៅថៃ ផ្ទុកពោរពេញដោយសារធាតុគីមីអុកស៊ីតកម្ម

ពលរដ្ឋថៃនាំគ្នាភ័យ ព្រោះក្រុងបុរាណដ៏ល្បីជាកន្លែងថតរឿងការ៉ាកេត ជិតត្រូវទឹកជំនន់ពន្លិចហើយ

ចរិតមួយដំបនឹងសៀម! អាណិតនារី CO ខ្លោចចិត្ត ត្រូវជនបង្កប្រើល្បិចឱ្យចូលក្នុងផ្ទះ រួចចា/-ប់ខ្ទប់មុខបំពា-នរាងកាយ ទើបផ្ដ-ា/-ច់ជីវិតយកទៅកប់ដីចោល

ដាក់អាវភ្លៀងតាមខ្លួនផង! ភ្នំពេញ និង បណ្ដាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៩

ព្រឹកនេះ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចូលសួរសុខទុក្ខស្ត្រីពលករខ្មែរ ធ្វើការនៅថៃ ដែលត្រូវទាហានឈុតខ្មៅថៃ បំពា-នរាងកាយ

ឥតមេត្តាគ្នាសោះ! ជនសង្ស័យ សម្លា-/ ប់ CO ស្រីនៅកំពង់ធំ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅប៉ៃលិន និង បានឆ្លើយសារភាពពីដើមរឿងទាំងអស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ