នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹងឱ្យបានដឹងថា របបខ្យល់មូសុងឦសានមានឥទ្ធិពលខ្លាំង ហើយបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និង លើព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានលក្ខណៈដូចតទៅ ៖
១. តំបន់វាលទំនាប
ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និង រាជធានីភ្នំពេញ អាចមានធាតុអាកាសចុះត្រជាក់ និង មានសីតុណ្ហភាពមធ្យមអប្បបរមា ២០°C និង សីតុណ្ហភាពមធ្យមអតិបរមា ២៩°C ហើយខ្យល់បក់មកពីទិសឦសាន និង ទិសបូព៌ ក្នុងល្បឿនមធ្យម ៥ ម៉ែត្រ/វិនាទី។
២. តំបន់ខ្ពង់រាប
ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី អាចមានធាតុអាកាស ចុះត្រជាក់ និង មានសីតុណ្ហភាពមធ្យមអប្បបរមា ១៨°C និង សីតុណ្ហភាពមធ្យមអតិបរមា ២៨°C ហើយខ្យល់បក់មកពីទិសឦសាន និង ទិសបូព៌ ក្នុងល្បឿនមធ្យម ៤ ម៉ែត្រ/វិនាទី។
៣.តំបន់មាត់សមុទ្រ
ខេត្តកោះកុង ព្រះសីហនុ កំពត និង កែប អាចមានធាតុអាកាសចុះត្រជាក់ និង មានសីតុណ្ហភាពមធ្យម អប្បបរមា ២១°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣១°C ហើយខ្យល់បក់មកពីទិសនិរតី និង ទិសអាគ្នេយ៍ក្នុងល្បឿនមធ្យម ៤ ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ។
ដោយឡែកតំបន់ជួរភ្នំដងរែក ជួរភ្នំក្រវាញ និង ជួរភ្នំបូកគោ អាចមានធាតុអាកាសចុះត្រជាក់ និង មានសីតុណ្ហភាពមធ្យមអប្បបរមា ១៦°C និង សីតុណ្ហភាពមធ្យមអតិបរមា ២៧°C ហើយខ្យល់បក់មកពីទិសឦសាន និង ទិសបូព៌ ក្នុងល្បឿនមធ្យម ៦ ម៉ែត្រ/វិនាទី៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖
