រកផ្លូវវាង! ខានស្អែកនេះ នៅភ្នំពេញ នឹងបញ្ចៀសចរាចរណ៍យានយន្តគ្រប់ប្រភេទ តាមតម្រាយផ្លូវទាំងនេះ ចាប់ពីម៉ោង ៥ ព្រឹក

Share This

នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងឱ្យបានដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអបអរសាទរ «ទិវាមហារីកសុដន់ស្ត្រី» នៅសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ០៥:០០ នាទីព្រឹក។

ក្នុងនោះ ដើម្បីឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរនឹងធ្វើការបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ដែលធ្វើដំណើរតាម តម្រាយផ្លូវរត់ប្រណាំង ចាប់ពីសួនច្បារមុខវត្តបទុមវតី តាមមហាវិថីសម្តេចសុធារស បត់ឆ្វេងតាមផ្លូវលេខ ២៤០ បត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅរង្វង់មូលវត្តភ្នំ បន្តតាមផ្លូវលេខ៤៧ ឆ្ពោះទៅរង្វង់មូលគួចកាណុង បត់ស្តាំតាមផ្លូវជាតិលេខ៥ បត់ស្តាំតាមតិរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត បន្តមកវិថីរដ្ឋសភា រួចបត់ស្តាំតាមស្ថានទូតរុស្ស៊ី បត់ស្តាំមកមហាវិថីសម្តេចសុធារស រហូតដល់ទីផ្តាច់ព្រ័ត្រ នៅសួនច្បារមុខវត្តបទុមវតីវិញ។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវរត់ប្រណាំងខាងលើ មេត្តាយោគយល់អធ្យាស្រ័យ និង បញ្ចៀសការធ្វើដំណើរដោយអនុគ្រោះ ចាប់ពីវេលាម៉ោង ០៥:០០ នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី ខណៈក្រោយបញ្ចប់ព្រឹត្តិការណ៍នេះ អាជ្ញាធរមានសមត្ថកិច្ច នឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ៕

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

សម្រស់រូបចម្លាក់បងប្អូនតូចទាំង ៣ នៅខ្លោងទ្វារខ្មោច និង នៅប្រាសាទបាលិលេយ្យ មានស្លែដុះពីលើ ស្អាតខ្លាំងក្នុងរដូវរស្សា

អ្នកគាំទ្រភ្ញាក់ផ្អើល! លី លានជា ទម្លាយថាលោកកើតមានជំងឺផ្លូវចិត្ត និង សង្ស័យថាខ្លួនកើតអូទីហ្សឹមទៀត

ព្រះអើយ! តារាម៉ូដែលស្រស់សោភាម្នាក់ ត្រូវមិត្តប្រុសសំ-/ឡេះក្នុងស្ថានភាពគួរឱ្យអាសូរបំផុត នៅវ័យ ២៩ ឆ្នាំ

សពសិល្បករបុរាណ ណាឃីម នឹងដឹកបញ្ជូនទៅស្រុកកំណើត​ ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី

សង្រ្គាមស៊ីវិលនៅជាយដែនមីយ៉ាន់ម៉ា បង្កឱ្យមានគ្រា/ប់ខ្ទាតចំផ្ទះប្រជាជនថៃជាច្រើនខ្នង អ្នកភូមិនាំគ្នារត់ភៀសខ្លួនចោលផ្ទះ

ព័ត៌មានបន្ថែម

សម្រស់រូបចម្លាក់បងប្អូនតូចទាំង ៣ នៅខ្លោងទ្វារខ្មោច និង នៅប្រាសាទបាលិលេយ្យ មានស្លែដុះពីលើ ស្អាតខ្លាំងក្នុងរដូវរស្សា

សង្រ្គាមស៊ីវិលនៅជាយដែនមីយ៉ាន់ម៉ា បង្កឱ្យមានគ្រា/ប់ខ្ទាតចំផ្ទះប្រជាជនថៃជាច្រើនខ្នង អ្នកភូមិនាំគ្នារត់ភៀសខ្លួនចោលផ្ទះ

នារីជនបរទេសម្នាក់ ត្រូវគេល្បួងថាទៅធ្វើជាម៉ូឌែលនៅថៃ បែរជានាំទៅលក់នៅមីយ៉ាន់ម៉ា ចុងក្រោយបានស្លា./ ប់ ដោយគ្រឿងក្នុងត្រូវគេយកទៅលក់អស់

មន្ត្រីរាជការចូលនិវត្តន៍ កុំទាន់បោះប័ណ្ណ ប.ស.ស ចោល ព្រោះនៅប្រើបានធម្មតា ឱ្យតែភ្ជាប់ឯកសារ ២ មុខនេះ

ព្រឺសម្បុរ! បុគ្គលិកពេទ្យម្នាក់នៅម៉ាឡេស៊ី ត្រូវខ្មោចស្ត្រីកើតមហារីកលងរាល់ថ្ងៃ ទម្រាំដឹងមូលហេតុលង ភ័យប៉ះសក់ជិត ២ ខែ

ហ្វីលីពីន កំពុងប្រទះគ្រោះរញ្ជួយដីម្តងទៀត ក្នុងកម្រិត ៦.១ វ៉ិចទ័រ បង្កផលប៉ះពាល់ដល់អគារ សាលារៀន និង មន្ទីរពេទ្យមួយចំនួន

គួរឱ្យខ្លាច! ពេទ្យផ្លូវចិត្តម្នាក់ បែកគំនិតពិភាក្សាជាមួយ Chat GPT រកថ្នាំបំពុល លាយដាក់ក្នុងភេសជ្ជឱ្យប្តីផឹក

ភូមិមួយនៅកំពង់ស្ពឺ! រកឃើញក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់កើតជំងឺផ្ដាសាយបក្សី H5N1 បន្ទាប់ពីនៅផ្ទះ និងផ្ទះអ្នកជិតខាង មានមាន់ទាឈឺងា-ប់បន្តបន្ទាប់

ស្វែងរកព័ត៌មាន​ ឬវីដេអូ