យូរៗបង្ហាញមុខម្ដង! សុខ ស្រីនាង តុបតែងខ្លួនស្អាតភ្លឹងៗ សាច់ឈាមនៅតែក្មេងខ្ចីល្វក់មិនប្រួលប្រែ

Share This

ពិតណាស់ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាង សុខ ស្រីនាង ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា អ្នកនាងបានបាត់មុខឈឹងពីក្នុងវិស័យសិល្បៈ ដោយគេមិនដែលឃើញអ្នកនាងបង្ហាញមុខ ទាំងការបញ្ចេញបទចម្រៀងថ្មីៗ និង ឡើងច្រៀងលើឆាកប្រគំតន្រ្តីតូចធំផ្សេងៗទៀតឡើយ បន្ទាប់ពីប្រកាសថាលាឈប់ពីវិស័យមួយនេះ។

ស្របពេលតារាចម្រៀងស្រីរូបនេះ បាត់មុខពីវិស័យសិល្បៈដែរ ក្រឡេកទៅមើលបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាងវិញ ឃើញថាកំពុងតែប្រើជីវិតឯកជនយ៉ាងស្ងប់ស្ងាត់មួយឆ្ងាយពីអ្នកគាំទ្រ ដោយយូរៗម្ដងប៉ុណ្ណោះ ដែលអ្នកនាងបង្ហាញពីសកម្មភាពដំណើរកម្សាន្តលម្ហែកាយទាំងក្នុង និង ក្រៅប្រទេស។

យ៉ាងណាមិញ មួយរយៈក្រោយនេះ តារាចម្រៀងស្រី សុខ ស្រីនាង កាន់តែស្ងប់ស្ងាត់ទៅៗ ដោយយូរៗទើបបង្ហាញមុខម្ដងលើបណ្ដាញសង្គម ដែលធ្វើឱ្យមហាជនអ្នកគាំទ្ររបស់នាងបង្ហាញក្ដីនឹករឭកដល់នាងយ៉ាងខ្លាំង។ ដ្បិតតែយូរៗទើបបញ្ចេញរូបភាពលើបណ្ដាញសង្គមម្ដងមែន តែតារាស្រីរូបនេះ នៅតែឆក់បានការចាប់អារម្មណ៍ និង ការលើកសរសើរពីសម្រស់របស់នាងមិនផ្លាស់ប្ដូរ ថែមទាំងកាន់តែស្រស់ស្អាតសាច់ឈាមក្មេងល្វក់ទៀតផង។

ជាក់ស្ដែង ក្រោយខានឃើញបង្ហាញមុខជាងកន្លះឆ្នាំលើបណ្ដាញសង្គម ថ្មីៗនេះ អ្នកនាង សុខ ស្រីនាង ក៏បានបង្ហោះរូបភាពថ្មីប៉ុន្មានសន្លឹកក្នុងឈុតបែបប្រពៃណីខ្មែរចូលរួមពិធីមង្គល ហើយបើក្រឡេកទៅមើលរូបសម្រស់វិញ ក៏នៅស្រស់ស្អាត មុខមាត់ក្មេងផូរផង់គន់មិនជិនណាយដដែល៕

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ស្គាល់ហើយមិនចង់ឃ្លាត! មន្តស្នេហ៍វីឡាឯកជនថ្មី រះលើទឹកដីសៀមរាប មានមួយកំប្លេ ឯស្ថាបត្យកម្មស្អាតប្រណីតបញ្ចូលគ្នារវាងវប្បធម៌ខ្មែរ និង អារ៉ាប់

កំពុងផ្អើលនៅចិន! ចោរសម័យថ្មី ស៊ើបមើលទីតាំងរកផ្ទះណាមានមង្គលការ រៀបគម្រោងលួចចំណងដៃបានរាប់ម៉ឺនដុល្លារ

ដឹងតម្លៃហើយទន់ជង្គង់ស្រ៊ឹប! កាបូប Hermes របស់ភរិយាមហាសេដ្ឋីឥណ្ឌា កាន់ចូលរួមពិធីជប់លៀងមួយ ដាំពេជ្រស្អេកស្កះជាង ៣ ពាន់គ្រាប់

ចាស់ទុំកំណត់ពេលាល្អរួច! ខេមរា នាំអនាគតកូនក្រមុំរាងតូចច្រឡឹង ថត Pre-Wedding ក្នុងឈុតបុរាណសមឥតទាស់

ទារិកាទើបកើតម្នាក់ កំពុងផ្ទុះការចាប់អារម្មណ៍លើហ្វេសប៊ុក ដោយសារមានឈ្មោះកំណើតវែងថា «តូម៉ុនីគន្ធ កុសមៈនារីរ័ត្នឥន្រ្ទវត្តីសិរីទេវី»

ព័ត៌មានបន្ថែម

ចាស់ទុំកំណត់ពេលាល្អរួច! ខេមរា នាំអនាគតកូនក្រមុំរាងតូចច្រឡឹង ថត Pre-Wedding ក្នុងឈុតបុរាណសមឥតទាស់

នៅតូចៗសោះ កូនប្រុសស្រីជំទាវ លីឈី ឆ្លាតមានដុងចេះធ្វើទីផ្សារ ជួយរបររកស៊ីឱ្យប៉ាម៉ាក់បានហើយ

សាយ លើក ១ ចំណុចសំខាន់ ក្រោយឃើញមានយុវជនខ្មែរធ្វើដំណើរថ្មើរជើង ដើម្បីសង្គមបន្តបន្ទាប់

ទើបមកពីធ្វើមូលនិធិនៅកូរ៉េ! ប៉ាច គីមមួយ បន្តទៅម៉ាឡេស៊ី តំណាងកម្ពុជាសម្ដែងក្នុងព្រឹត្តិការណ៍ ASEAN Friendship Concert 2025

បង្ហាញជីវិតឯកជន អតីតតារាស្រី វ៉ាន់ ម៉ូនិច ក្រោយរៀបការជាមួយស្វាមីជាឧកញ៉ា

សល់ជាង ១ ខែទៀតទៅឆាកអន្តរជាតិ! ផន ស្រីពី ត្រៀមខ្លួនកាន់តែឆ្វាច ទៅកែកុនសម្រស់ ថែមថយចំណុចខ្លះបន្ថែមភាពជឿជាក់

(វីដេអូ) កុយ អេនណា បង្ហាញចំនួនថវិកាមូលនិធិសរុបជាង ១២ ម៉ឺនដុល្លារ ទទួលបានពីការធ្វើដំណើរថ្មើរជើង

លេចឮចចាមអារ៉ាមថ្មីមួយទៀតហើយ ថាម្ដាយរបស់តារាប្រុស Yu Menglong ទទួលមរណ.ភាពដោយបញ្ច./ ប់បុណ្យខ្លួនឯង

ស្វែងរកព័ត៌មាន​ ឬវីដេអូ