បង្កើតឡើងនៅឆ្នាំ ២០១៣ គីរីរម្យ ហ្វ៊ូត ប្រដាក់សិន ជាក្រុមហ៊ុនកែច្នៃផ្លែឈើទៅជាផ្លែឈើសម្ងួត ជាពិសេស ផ្តោតទៅលើផ្លែស្វាយកែវរមៀត។ ក្រុមហ៊ុននេះ មានរោងចក្រ និង មានកសិដ្ឋានដាំដុះដោយខ្លួនឯង ក្រាលលីផ្ទៃដីរាប់ម៉ឺនហិកតា មានទីតាំងនៅតំបន់គិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ។
ផលិតផលតំណាប់ផ្លែឈើសម្ងួតរបស់ក្រុមហ៊ុននេះ ក្រៅពី ស្វាយកែវរមៀតជាផលិតផលចម្បង ក្នុងនោះក៏មានតំណាប់ផ្លែឈើសម្ងួតផ្សេងទៀត ដូចជា ល្ហុង ម្ចាស់ និង ខ្នុរ ជាដើម។
ជាក្រុមហ៊ុនមានម្ចាស់ជាខ្មែរសុទ្ធសាធ ផ្លែឈើត្រូវបានដាំដុះដោយធម្មជាតិ ផលិតដោយគុណភាពខ្ពស់ ព្រមជាមួយបេសកកម្មកាត់បន្ថយសំណល់អាហារ និង បង្កើនជីវភាពរស់នៅរបស់កសិករ។
កន្លងមក ផលិតផលរបស់ក្រុមហ៊ុននេះ មិនត្រឹមតែលក់ដាច់ក្នុងស្រុកប៉ុណ្ណោះទេ តែថែមទាំងបាននាំចេញទៅក្រៅប្រទេសផងដែរ៕
ប្រភព៖ Kirirom