យុទ្ធនាការ «ចែករំលែកកូកា-កូឡា» ត្រឡប់មកវិញហើយ… កាន់តែពិសេស និង ទាន់សម័យ

Share This

ភ្នំពេញ ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥– នៅចាំអារម្មណ៍ពេលឃើញឈ្មោះខ្លួនឯងនៅលើកំប៉ុងកូកា-កូឡាដែរទេ? ឥឡូវនេះ កូកា-កូឡាកំពុងនាំយកអារម្មណ៍ពិសេសនោះត្រលប់មកកម្ពុជាម្តងទៀតហើយ បន្ទាប់ពីឃ្លាតអស់១០ឆ្នាំ! ក្រុមហ៊ុនខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) នាំយកយុទ្ធនាការ «ចែករំលែកកូកា-កូឡា» ដ៏មានប្រជាប្រិយភាព ត្រលប់មកវិញ និងនាំមកនូវបទពិសោធន៍ កាន់តែប្លែក ថ្មីៗជាច្រើនទៀត ដើម្បីឱ្យអតិថិជនអ្នកញ៉ាំកាន់តែជិតស្និទ្ធ និងរីករាយជាមួយនឹងមិត្តភក្តិ។ កូកា-កូឡាបង្កើតបរិយាកាសផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ មិនត្រឹមតែអនឡាញមួយភ្លែតៗទេ តែចង់បង្កើតភាពរីករាយដ៏ពិតប្រាកដដែលយុវជនជំនាន់ថ្មីអាចចងចាំទុកជាអនុស្សារីយ៍។

គួររំលឹកផងដែរថា កាលពីឆ្នាំ 2011 កូកា-កូឡាបានបើកយុទ្ធនាការ «ចែករំលែកកូកា-កូឡា» ដំបូងគេបង្អស់ ដោយប្តូរឡូហ្គោដ៏ល្បីរបស់ខ្លួនទៅជាឈ្មោះបុគ្គល ហើយនោះជាលើកដំបូងក្នុងឧស្សាហកម្មភេសជ្ជៈចំពោះការបង្កើតឱ្យមានភាពផ្ទាល់ខ្លួនបែបនេះ។ យុទ្ធនាការ «ចែករំលែកកូកា-កូឡា» នឹងផ្លាស់ប្តូរបទពិសោធន៍នៃការទទួលទានភេសជ្ជៈកូកា-កូឡាដែលគេនិយមចូលចិត្ត។ យុទ្ធនាការនេះ នឹងផ្តល់នូវបទពិសោធន៍ថ្មីកាន់តែសម្បូរបែប ដោយជួយជំរុញការប្រាស្រ័យទាក់ទង និងបង្កើតការចែករំលែកក្តីស្រឡាញ់ជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ មិត្តរួមការងារ ឬសំណព្វចិត្តកាន់តែអ៊េមជាងមុន។

កាលពី ១០ ឆ្នាំមុន យុទ្ធនាការ «ចែករំលែកកូកា-កូឡា» ធ្លាប់ធ្វើឱ្យអ្នកលេងអនឡាញនៅកម្ពុជា ផ្ទុះការគាំទ្រម្ដងរួចមកហើយ។ ពេលនោះ អ្នកណាៗក៏ចូលចិត្ត និងស្វែងរកឈ្មោះខ្លួននៅលើកំប៉ុងកូកា-កូឡា ហើយនាំគ្នាបង្ហោះហៅឈ្មោះគ្នាមើលពេញបណ្ដាញសង្គម ជាមួយអ្នកផ្ទះ និងមិត្តភក្តិ។ នៅឆ្នាំ ២០២៥ នេះវិញ យុទ្ធនាការនេះត្រលប់មកវិញជាមួយនឹងការកែប្រែឱ្យស៊ីចង្វាក់នឹងវប្បធម៌ខ្មែរយើង ជាពិសេសបទពិសោធន៍ថ្មីៗសម្រាប់យុវជនសម័យថ្មី Gen Z តែម្តង។

ដើម្បីអបអរ យុទ្ធនាការ «ចែករំលែកកូកា-កូឡា» ក្រុមហ៊ុន កូកា-កូឡា នឹងបោះពុម្ពពាក្យទំនាក់ទំនងពេញនិយមចំនួន ៩ ដូចជា អ្នកមានគុណ សំណព្វចិត្ត បេះដូងខ្ញុំ មិត្តរួមថ្នាក់ ពួកម៉ាក អ្នកជិតខាង មិត្តសម្លាញ់ Besties និង Babe នៅលើកំប៉ុង និងដបភេសជ្ជៈកូកា-កូឡា។ ដបកំប៉ុងមានពាក្យពិសេសនេះនឹងអាចឱ្យអ្នកញ៉ាំបង្ហាញពីអារម្មណ៍ចំពោះអ្នកជុំវិញខ្លួន ដូចជា ឪពុកម្តាយ មិត្តរួមថ្នាក់ មិត្តភក្តិជិតដិត និងមិត្តរួមការងារជាដើម។ លើសពីនេះទៅទៀត យុទ្ធនាការនេះ ក៏មានដាក់ឈ្មោះខ្មែរជាង ៤០ ឈ្មោះនៅលើកំប៉ុង និងដបភេសជ្ជៈកូកា-កូឡា ដោយអាចឱ្យអតិថិជនចែករំលែកកូកា-កូឡាជាការកសាងការប្រាស្រ័យទាក់ទង និងចាយពេលជុំគ្នាសប្បាយរីករាយនៅផ្ទះ កន្លែងធ្វើការ និងដៃគូជាដើម។

ក្នុងយុទ្ធនាការនេះ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ក៏សហការជាមួយ លោក ម៉ាន់ វណ្ណដា កំពូលតារាចម្រៀងរ៉េបដ៏ល្បី និងតារាលើបណ្តាញ់សង្គមមួយចំនួនដូចជា សុភ័ក្រ្ត កុសុម៉ា, Sinora Roath, Raven Blaze, Ti Mengly, Sopheak Wen, JTT, Mongkul Ly, Hong$ Hui, Thida, Jasmine, Siki Pak និងតារាជាច្រើននាក់ទៀត។

ក្រោយពីស្វែងយល់ពីការប្រាស្រ័យទាក់ទងរបស់យុវជនសម័យថ្មី Gen Z យុទ្ធនាការ «ចែករំលែកកូកា-កូឡា» នឹងផ្តល់វិធីសាមញ្ញបំផុតក្នុងការទាក់ទងគ្នា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងក្តីស្រលាញ់របស់គេចំពោះអ្នកជុំវិញខ្លួន តាមថ្នាលឌីជីថល និងទីតាំងបោះពុម្ភតាមទីកន្លែងនានាដែលអាចឱ្យអតិថិជនកម្មង់ដាក់ឈ្មោះផ្ទាល់ខ្លួននៅលើកំប៉ុងភេសជ្ជៈកូកា-កូឡាបាន។

លោក ប៉ាវឡូ ហ្គាសស្ប៉ា អឌ្រីហ្គេស (Paulo Gaspar Rodrigues) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) មានប្រសាសន៍ថា “ក្នុងសង្គមឌីជីថលកម្ពុជាដ៏ទាន់សម័យរបស់យុវជនសម័យថ្មី Gen Z ពួកគេតែងចូលចិត្តអ្វីរស់រវើក ដូចជាបង្កើតឱ្យមានអី្វពិសេសៗជាមួយមិត្ត មិនថាពេលសម្រាករៀនសម្រាកការងារ ពេលជុំគ្រួសារ ពេលឆក់ចំណាប់អារម្មណ៍ក្នុងពិធីមង្គលការជាដើម និយាយរួម ត្រូវតែប្លែកពិសេស។ Share a Coke នឹងជួយឱ្យបរិយាកាសកាន់តែពិសេស ដោយធ្វើឱ្យពេលញ៉ាំអី ជាពេលរីករាយស្និទ្ធស្នាល។ ជាមួយនឹងភេសជ្ជៈត្រជាក់ស្រឹប ឆ្ងាញ់មានជាតិ ហើយមានឈ្មោះខ្លួនឯងទៀតនោះ កូកា-កូឡាកំពុងបង្កើតភាពរីករាយ និងបង្កើតបរិយាកាសជួបជុំឱ្យកាន់តែរីករាយពិតប្រាកដ មិនថាពួកគេនៅទីណា ទោះនៅតាមហាងអាហារពេលយប់ ឬក៏ពេលថ្ងៃនៅម្តុំៗសាលាក៏ដោយ។ Gen Z តែងចូលចិត្តផុសគ្រប់យ៉ាងពីខ្លួនគេក្នុងបណ្តាញសង្គម ហើយអោយតែថ្មីប្លែក គឺដឹងតែចែករំលែកគ្រប់រឿង ជាពិសេសពេលជុំគ្នាសប្បាយៗ។ ទាំងអស់នោះសុទ្ធតែជាអនុស្សាវរីយ៍ ការចងចាំដែលដក់ជាប់ក្នុងចិត្តយើង និងជាប់ហ្វីតក្នុងបណ្តាញសង្គមយើង។

តស់! សូមចូលរួមរីករាយជាមួយយុទ្ធនាការដ៏រំភើបរីករាយនេះ ដាក់ឈ្មោះអ្នក ឬក៏ឈ្មោះអ្នកជាទីស្រលាញ់របស់អ្នក នៅលើកំប៉ុង និងដបភេសជ្ជៈកូកា-កូឡា ដើម្បីទទួលបានបទពិសោធន៍ពិសេសថ្មីពីកូកា-កូឡា។

ចាប់ពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ ដល់ថ្ងៃទី៣១ ខែកក្តា ២០២៥ យុទ្ធនាការ “ចែករំលែកកូកា-កូឡា” នឹងផ្តល់នូវភាពរំជើបរំជួលដ៏អស្ចារ្យទូទាំងប្រទេសកម្ពុជា អមដោយសកម្មភាពកម្សាន្តសប្បាយជាច្រើនបន្តបន្ទាប់។ លោកអ្នកអាចស្វែងរកទីតាំង និងដាក់ឈ្មោះលើកំប៉ុងភេសជ្ជៈកូកា-កូឡា បាននៅតាមទីតាំងសំខាន់ៗមួយចំនួន ដោយចូលទៅកាន់គេហទំព័រ រួចធ្វើការបញ្ជារទិញភេសជ្ជៈកូកា-កូឡាដែលបានដាក់ឈ្មោះនោះបានតាមរយៈថ្នាលឌីជីថលរបស់យើង៖ www.coca-cola.com.kh/kh ។ តស់! មិនថាចង់ដាក់ឈ្មោះខ្លួនឯង ឬដាក់ឈ្មោះអ្នកជាទីស្រលាញ់អ្នកនៅលើកំប៉ុងភេសជ្ជៈកូកា-កូឡានៅទេ លោកអ្នកអាចធ្វើបានឥឡូវនេះ។

លោកអ្នកអាចតាមដានយើងលើបណ្តាញសង្គមហេ្វសប៊ុក៖ www.facebook.com/CocaColaKH ឬចូលទៅកាន់គេហទំព័រ៖ www.coca-cola.com.kh/kh ដើម្បីទទួលបានព័ត៌មានថ្មីៗ និងសូមចូលរួមចែករំលែកដោយប្រើហាសថេក៖ #ShareACoke ។

###
អំពីក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា)
ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡាកម្ពុជា) ជាក្រុមហ៊ុនផលិតនិងចែកចាយភេសជ្ជៈគ្មានជាតិស្រវឹងឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរការក្នុងឆ្នាំ2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា លីមីធីត ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ថៃ ឡាវ ចិនដីគោក និងប៉ែកខាងលិចនៃសហរដ្ឋអាមេរិក។ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ផលិតភេសជ្ជៈចំនួន 14 មុខ មាន 8 ម៉ាកផលិតផល (8 Brands)៖ កូកា-កូឡា ស្រ្ពៃ ហ្វាន់តា ស្វេប ដាសានី ហ្វ្យូសធី អាឃ្វ័ររៀស និងសាំម៉ូរ៉ៃ (Coca-Cola, Sprite, Fanta, Schweppes, Dasani, Fuze Tea, Aquarius, and Samurai) ដែលក្នុងនោះចែកចេញជា 5ប្រភេទ រួមមាន ភេសជ្ជៈមានជាតិហ្គាស (Sparkling)តែ (Tea) ភេសជ្ជៈបង្កើនថាមពល (Energy Drinks) ទឹក(Water) និងភេសជ្ជៈបំពេញជាតិទឹក (Isotonic) ដែលកំពុងផ្គត់ផ្គង់ដល់អតិថិជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កូកា-កូឡាកម្ពុជា មានបុគ្គលិកប្រមាណជាង 820នាក់ កំពុងបំពេញការងារដោយផ្ទាល់ និងប្រមាណជាង 8,000នាក់ទៀតបំពេញការងារដោយប្រយោល នៅទូទាំងប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd
សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល smunyvorleak@coca-cola.com.kh

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប្រពន្ធចូលចិត្តថត selfie បង្ហោះលើហ្វេសប៊ុកពេក ប្ដីហាមមិនស្ដាប់ ប្រទាញប្រទង់គ្នារហូតកើតជារឿងធំ

ថ្ងៃហាឡូវីន នឹកឃើញអីទៅតែងខ្លួនជាអ្នកទោសចូលអង្គុយផឹកស៊ីនៅហាង មានអីត្រូវប៉ូលិសឃាត់ខ្លួនមែនទែន

ដេញប្រកិតសៀមរាប! ខេត្តជាប់សមុទ្រមួយនេះ សង្ស័យជាប់ Top2 ខណៈមានភ្ញៀវសម្រុកទៅលេងជាង ៣២ ម៉ឺននាក់ រយៈពេលអុំទូក ៣ ថ្ងៃនេះ

រាយមន្តស្នេហ៍ដាក់អ្នកគាំទ្រសុខៗ! ស្រីស្អាត Stella បើកបង្ហាញចំណងស្នេហ៍ជាមួយបុរសរូបសង្ហាក្រៅសិល្បៈម្នាក់

អាល្លឺម៉ង់ ដាក់ទោសគិលានុបដ្ឋាកយិកាម្នាក់ ឱ្យជាប់គុកមួយជីវិត ករណីចាក់ថ្នាំសម្លា./ ប់អ្នកជំងឺអស់ ១០ នាក់ ព្រោះខ្ជិលមើលថែ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ