កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ កម្មវិធី Sea Games លើកទី ៣៣ ឆ្នាំ ២០២៥ ដែលប្រទេសថៃជាម្ចាស់ផ្ទះ បានផ្ទុះប្រធានបទការរិះគន់មួយជាថ្មីទៀតហើយ នោះគឺការបើកឱ្យក្រុមល្បែងភ្នាល់អនឡាញ ចូលទៅប្រម៉ូតដល់ក្នុងទីលានប្រកួត។

តាមព័ត៌មានបានឱ្យដឹងថា កាលពីអំឡុងកាលប្រកួតបាល់ទាត់ក្រុមឡាវប៉ះវៀតណាម គេសង្កេតឃើញមានស្រីៗស្អាតមួយក្រុមបានអង្គុយនៅក្នុងទីលានមើលទៅដូចជាអ្នកគាំទ្រ ប៉ុន្តែខណៈកាមេរ៉ាចាប់មកចំ ពួកនាងក៏បានលើកក្រណាត់ដែលមានអត្ថន័យប្រម៉ូតល្បែងអនឡាញទៅវិញ ហើយពួកនាងនៅធ្វើបែបនេះរហូតដល់ចប់ការប្រកួត។

យ៉ាងណាមិញ សកម្មភាពនេះបានធ្វើឱ្យអ្នកគាំទ្រមួយចំនួនមិនសុខចិត្ត ហើយក៏បាននាំគ្នារិះគន់យ៉ាងខ្លាំងទៅកាន់អ្នករៀបចំដែលបណ្តោយឱ្យក្រុមល្បែងអនឡាញចូលមកផ្សព្វផ្សាយដល់ក្នុងទីលានប្រកួតកីឡាស៊ីហ្គេមបែបនេះ ដែលមើលទៅពិតជាគួរឱ្យខ្មាសគេណាស់៕


ប្រភព៖ Kapook