ជារឿងដ៏គួរឱ្យសោកសង្រេង និង នឹកស្មានមិនដល់ នៅវេលាម៉ោងជាង ៩ យប់ ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៥ មានករណី ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ បានទៅជិះកន្ត្រកវិល ត្រូវបានឆក់ខ្សែភ្លើងបណ្ដាលឱ្យបាត់បង់ជីវិត។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ មានអាយុ ១៣ ឆ្នាំ និង

មិត្តភក្តិ បានទៅជិះកន្ត្រកវិល នៅចំណុចស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែឆក់ខ្សែភ្លើងនៅទីតាំងកន្ត្រកវិលនោះ និង បណ្ដាលឱ្យបាត់បង់ជីវិតបន្ទាប់ពីបញ្ជូនមកកាន់មន្ទីរពេទ្យ បណ្ដាលឱ្យអ្នកម្តាយយំទួញសោក ស្តាយកូនប្រុសជាទីស្រឡាញ់។
ក្រោយកើតហេតុ និង បង្កការភ្ញាក់ផ្អើលនៅទីតាំងខាងលើ បងប្អូនប្រជាពលរដ្ឋបានសម្ដែងក្ដីសោកស្ដាយ និង ចូលរួមរំលែកទុក្ខទៅកាន់គ្រួសារសព ដែលបានបាត់បង់កូនប្រុសជាទីស្រឡាញ់ ក្នុងហេតុការណ៍នឹកស្មានមិនដល់មួយនេះ ខណៈករណីនេះគឺជាមេរៀនសម្រាប់បងប្អូនបង្កើនការប្រុងប្រយ័ត្នចំពោះកូនៗ ពិសេសខាងម្ចាស់អាជីវកម្មកន្ត្រកវិល គប្បីពិនិត្យគ្រប់ជ្រុងជ្រោយដើម្បីរក្សាសុវត្ថិភាពអ្នកជិះកន្ត្រកកម្សាន្តប្រភេទនេះ៕