សារព័ត៌មានបរទេស បានរាយការណ៍ពីករណីដ៏គួរឱ្យហួសចិត្តរបស់ក្មេងប្រុសវ័យ ៧ ឆ្នាំម្នាក់ ដែលបាននាំប្អួនស្រីអាយុ ៥ ឆ្នាំ លួចឡានម្តាយបើកទៅទិញប៊ឺហ្គឺខ្លួនឯង រហូតដល់ផ្អើលគេផ្អើលឯងពេញផ្លូវ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅរដ្ឋ Utah សហរដ្ឋអាមេរិក ដោយនៅថ្ងៃកើតហេតុ ក្មេងប្រុសរូបនេះកើតការឃ្លានប៊ឺហ្គឺនៅឯហាង Mcdonald ទើបសម្រេចចិត្តនាំប្អូនស្រីអាយុ ៥ ឆ្នាំទៅទិញ ដោយបានលួចឡាន របស់ម្តាយបើកទៅហាងដោយខ្លួនឯង ដែលមានចម្ងាយ ១៤ គីឡូម៉ែត្រពីផ្ទះ។
យ៉ាងណាមិញ មានមហាជននៅតាមផ្លូវបានរាយការណ៍ទៅប៉ូលិស ក្រោយពីគេបានឃើញឡានដែលក្មេងបានបើកដូចជាមិនធម្មតា។ នៅពេលប៉ូលិសចុះទៅដល់ ក៏ឃើញថាក្មេងបានបើកជ្រុលទៅបុកកន្លែងចតឡានមួយកន្លែង ដែលធ្វើឱ្យឡានមានការខូចខាត តែក្មេងទាំង ២ នាក់មិនបានរងរបួសនោះទេ។ ដោយឡែក ស្រ្តីជាម្តាយពិតជាហួសចិត្តយ៉ាងខ្លាំង ដោយមិននឹកស្មានថាកូនប្រុសអាចបើកឡានបាន ហើយក៏សន្យាថានឹងអប់រំមើលថែកូនទៅតាមកំហុសផងដែរ៕
ប្រភព៖ Khaosod