កាលពីថ្មីនេះ សារព័ត៌មាន Sinchew បានរាយការណ៍ពីករណីរបស់គ្រួសារជនជាតិចិនមួយ ដែលបានទៅដើរលេងនៅប្រទេសជប៉ុន និង ស្នាក់នៅសណ្ឋាគារមួយកន្លែង ហើយបាននាំគ្នាបត់ជើងធំដាក់អាងត្រាំទឹកក្នុងបន្ទប់ទឹក ធ្វើឱ្យម្ចាស់សណ្ឋាគារគ្រវីក្បាលដោយការហួសចិត្ត។
តាមរយៈបុគ្គលិកសណ្ឋាគារបានឱ្យដឹងថា មានក្រុមគ្រួសារជនជាតិចិនមួយគ្រួសារបានចូលមកស្នាក់នៅសណ្ឋាគាររបស់ខ្លួន តែនៅពេលដែលពួកគេចេញទៅវិញ ខាងបុគ្គលិកបានទៅសម្អាតបន្ទប់ដែលពួកគេស្នាក់នៅ ក៏ឃើញមានលាមកនៅក្នុងអាងត្រាំទឹកនៅក្នុងបន្ទប់ បង្កជាការស្ទះដល់អាងនោះទៀតផង។
យ៉ាងណាមិញ ខាងបុគ្គលិកពិតជាមានការហួសចិត្តខ្លាំងណាស់ ព្រោះបន្ទប់ទឹកមានបង្គន់សម្រាប់ឱ្យបត់ជើងត្រឹមត្រូវ ហេតុអ្វីត្រូវមកបត់ជើងដាក់អាងទឹកបែបនេះ។ ដោយឡែក ទោះបីជាធ្វើការសម្អាតស្អាតទៅហើយក្តី តែខាងសណ្ឋាគារបានបិទសេវាកម្មរហូតដល់ទៅ ២ ថ្ងៃពេញ ហើយបានហៅអ្នកជំនាញមកបាញ់សម្អាតសម្លាប់មេរោគម្តងទៀតផងដែរ៕
ប្រភព៖ Kapook