ពិតណាស់ ស្របពេលបវរកញ្ញាកម្ពុជា ហ្វីយ៉ាតា កំពុងស្ថិតក្នុងដំណើរការប្រកួតកម្មវិធីអន្តរជាតិ Miss Universe 2025 យ៉ាងសកម្មមោះមុត។ ងាកមើលមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ក៏ដូចជាសិល្បករកម្ពុជា និង បុគ្គលល្បីៗលើបណ្ដាញសង្គមជាច្រើនរូបវិញ ក៏កំពុងខ្នះខ្នែងខ្លាំងទាក់ទងនឹងដំណើរការបោះឆ្នោតឱ្យអ្នកនាង ហ្វីយ៉ាតា ខណៈកម្មវិធី Miss Universe មានការបើកឱ្យបោះឆ្នោតគាំទ្រចំពោះបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗ ដើម្បីអាចឈានចូល Top ណាមួយនៃកម្មវិធីប្រកួត។


ជាក់ស្ដែង ក្រឡេកមើលការបង្ហោះលើហ្វេសប៊ុកផេករបស់អ្នកជំនួញអនឡាញល្បីៗប៉ុន្មានរូប និង អ្នកសិល្បៈប៉ុន្មានរូប បានចំណាយថវិកាផ្ទាល់ខ្លួនខ្ទង់ពាន់ដុល្លារ ជួយ Vote ឱ្យបវរកញ្ញា ហ្វីយ៉ាតា ក្នុងដំណើការប្រកួតលើឆាកអន្តរជាតិនេះ ដែលជាចំណែកមួយផ្ដល់កម្លាំងចិត្តដ៏ធំសម្រាប់នាងផងដែរ។

១. លោកស្រី ឡាយ ស៊ូយៀក ចូលរួមជួយ Vote ជាថវិកាចំនួន ៥០០០ ដុល្លារ
«៥០០០$ សម្រាប់ការ Vote វគ្គទី ១ ពី (Miss Sunflower ) ពួកយើង មិនចោលអ្នកទេ Fiyata – ហ្វីយ៉ាតា ប្រឹងឡើងក្នុងនាមជាជនរួមជាតិ សូមចូលរួមលើកទឹកចិត្តពីចម្ងាយ មិនដឹងទេថា Queen ជួបរឿងអ្វីខ្លះកំឡុងពេលប្រកួត តែស៊ូជម្នះវាឱ្យបាន ពួកយើងនៅចាំមើល និង ជាកម្លាំងចិត្តពីក្រោយ We love you ប្រទេសយើងតូច តែបេះដូងពួកយើងធំទូលាយណាស់»។


២. លោកស្រី Oung Zellinich ចូលរួមជួយ Vote ជាថវិកាចំនួន ៥០០០ ដុល្លារ
«នេះជាអ្វីដែលនាងខ្ញុំចង់ឃើញ ការរួបរួមគ្នា Support បវរកញ្ញាកម្ពុជា Fiyata – ហ្វីយ៉ាតា កំពុងតែឈរជើងលើឆាកអន្តរជាតិ បង្ហាញពីឥទ្ធិពល សម្រស់ Energy និង ភាពរឹងមាំរបស់នារីខ្មែរទៅលើឆាកអន្តរជាតិ សង្ឃឹមថាបងប្អូនខ្មែរទាំងអស់គ្នា ចូលរួម Support និង ឱ្យតម្លៃដល់បវរកញ្ញារបស់យើង»។


៣. លោកស្រី ឡុង បេឡា ចូលរួមជួយ Vote ជាថវិកាចំនួន ៥០០០ ដុល្លារ
«៥០០០ដុល្លារ សម្រាប់មុខមាត់ប្រទេសជាតិយើង Love U កូនស្រី Mommy Fiyata – ហ្វីយ៉ាតា Fi Yata Miss Universe Cambodia»។


៤. ឧកញ៉ា ម៉ែរួម ចូលរួមជួយ Vote ជាថវិកាចំនួន ១០០០ ដុល្លារ
«តោះបងប្អូនជួយគ្នាម្នាក់បន្តិច ដើម្បី Queen យើង និង ដើម្បីជាតិយើង»។


៥. អ្នកនាង ទេព បូព្រឹក្ស ចូលរួមជួយ Vote ជាថវិកាចំនួន ១០០០ ដុល្លារ
«ពួកម៉ាក់ពិតជាក្លាហាន រឹងមាំណាស់ សម្រាប់ខ្ញុំអ្នកពិតជាអស្ចារ្យ ស្អាត ឆ្លាត ពូកែ ក្លាហាន ទោះជាជួបព្យុះភ្លៀងយ៉ាងណា ក៏អ្នករឹងមាំ អ្នកស័ក្ដិសមខ្លាំងបំផុតសម្រាប់មកុដនេះ love you queen Fiyata – ហ្វីយ៉ាតា»។


៦. លោកស្រី Nimol Felix ចូលរួមជួយ Vote ជាថវិកាចំនួន ១០០០ ដុល្លារ
«សូមចូលរួមចំណែកសម្រាប់ បវរកញ្ញាកម្ពុជាយើង ដែលកំពុងបង្ហាញពីឥទ្ធិពលដ៏អស្ចារ្យរបស់នារីខ្មែរទៅលើឆាកអន្តរជាតិ ចូលរួមទាំងអស់គ្នាបងប្អូន ជាបវរកញ្ញាស្អាត ឆ្លាត ក្លាហាន ទោះជួបព្យុះភ្លៀងយ៉ាងណាក៏រឹងមាំ បងសាកសមខ្លាំងបំផុតសម្រាប់នេះ Fi Yata»៕

