ម្ចាស់គណនីមួយឈ្មោះ Pichkola Ang បង្ហោះសារសុំយុត្តិធម៌ ក្រោយជួបគ្រោះថ្នាក់រងរបួសដល់ ២ នាក់ តែជនបង្កគ្មានដំណោះស្រាយសមស្រប ឯរឿងត្រូវរុញទៅរុញមកទៀត

Share This

នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ មានគណនីហ្វេសប៊ុកបុរសម្នាក់បានបង្ហោះសារស្នើសុំយុត្តិធម៌ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយរូបលោកគឺជាជនរងគ្រោះក្នុងហេតុការណ៍នោះ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះបានបញ្ជាក់ថា តាំងពីលោកជួបគ្រោះថ្នាក់ រហូតដល់ការព្យាបាលជាសះស្បើយមកដល់ពេលនេះ គឺនៅតែដោះស្រាយរឿងហេតុមិនទាន់ចេញនៅឡើយ។

បើតាមការឱ្យដឹងពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Pichkola Ang ដែលអះអាងជាជនរងគ្រោះ បានបង្ហោះសាររៀបរាប់នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ឱ្យបានដឹងថា ៖ «សូមបងប្អូនជួយគិតពិចារណារឿងដ៏អយុត្តិធម៌ ជនបង្កមិនព្រមសងសំណងតាមហេតុការណ៍ដែលគាត់បានបង្កសោះ មិនមានការទទួលខុសត្រូវ ហើយការដោះស្រាយនៅខណ្ឌពោធិ៍សែនជ័យ យូរទៅកាន់តែយូរដោយសារគ្មានការយល់ពីគ្នាជាជនរងគ្រោះសោះ ខាងខ្ញុំបាទដេកពេទ្យពីរនាក់មើលតាំងពីឈឺរហូតដល់មើលខ្លួនជា ហើយនៅតែរឿងដោះស្រាយមិនចេញ»

តាមប្រភពពីម្ចាស់គណនីខាងលើបានបន្តបញ្ជាក់ថា គ្រោះថ្នាក់នោះបានកើតឡើងតាំងពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ដោយលោកបានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍មួយនេះ បង្កដោយសាររថយន្តមួយពាក់ស្លាកលេខ កំពង់ឆ្នាំង 2C-4456 បានបើកបត់បញ្រ្ចាសខ្វះការប្រុងប្រយ័ត្ន (មិនមើលផ្លូវអាទិភាព) បណ្ដាលឱ្យលោកដែលជាអ្នកធ្វើដំណើរផ្លូវត្រង់មានគ្រោះថ្នាក់ភ្លាមៗ បន្ទាប់មកទើបសមត្ថកិច្ចនៅអធិការខណ្ឌពោធិ៍សែនជ័យ ទទួលផែនចរាចរណ៍ផ្លូវគោកបានវាស់វែង និង ដោះស្រាយជាមួយភាគី។

ក្នុងនោះម្ចាស់គណនីដែលជាជនរងគ្រោះបានឱ្យដឹងទៀតថា ៖ «ការដោះស្រាយជាមួយគូភាគី ៥-៦ លើក ដោយភាគីខាងរថយន្តសងសំណងត្រឹម ៤០០$ ដែលជាសំណងមួយពុំអាចទទួលយកបាន ចំណែកប៉ូលិសតែងតែនិយាយកាន់ជើងភាគីរថយន្តរហូត ទើបខ្ញុំស្នើឱ្យសមត្ថកិច្ចបញ្ជូនសំណុំរឿងទៅតុលាការ។ ប៉ុន្តែអស់រយៈពេលជាយូរហើយអធិការខណ្ឌពោធិ៍សែនជ័យ មិនបញ្ជូនទៅតុលាការទេ បែរជាបញ្ជូនទៅស្នងការក្រុងភ្នំពេញទៅវិញ។ តើការបញ្ជូនសំណុំរឿងទៅស្នងការ មិនព្រមបញ្ជូនសំណុំរឿងទៅតុលាការនេះត្រូវនិតិវិធីច្បាប់ដែរ ឬ ទេ?»

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

(វីដេអូ) ស្រងេះស្រងោចបំផុត! ទិដ្ឋភាពអ្នកសិល្បៈចូលរួមដង្ហែសពជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

រកភួយសាច់បាននៅ? កម្ពុជានឹងចុះត្រជាក់ដល់ដាច់ខែ ខណៈខេត្ត ៨ នេះ អាចចុះដល់ ១៨ អង្សារ

សោកស្ដាយកម្ពុជាពុំអាចចូល Top MU លើកទី ៧៤ ប៉ុន្តែអ្នកគាំទ្រនៅតែមានមោទកភាពចំពោះ ហ្វីយ៉ាតា ដែលក្លាហានទៅប្រកួតម្នាក់ឯងលើទឹកដីថៃ

(វីដេអូ) ព្រឹកនេះ សឿន វីតា ស្លៀកស្បង់ចីពរបួសមុខភ្លើងជូនដំណើរលោក អ៊ុន សិទ្ធា លើកចុងក្រោយ

ព័ត៌មានបន្ថែម

ឆេះទាំងព្រលឹម! អគារ ៤ ជាន់មួយកន្លែងនៅកណ្ដាលក្រុងបាងកក ត្រូវភ្លើងឆេះជះផ្សែងខ្មៅពេញមេឃ

រកភួយសាច់បាននៅ? កម្ពុជានឹងចុះត្រជាក់ដល់ដាច់ខែ ខណៈខេត្ត ៨ នេះ អាចចុះដល់ ១៨ អង្សារ

ត្រៀមទប់ឱ្យជាប់! អ្នកឆ្នាំ «ជូត» ចូលឆ្នាំថ្មី ២០២៦ អាចប្រឈមបញ្ហាច្រើនត្រូវដោះស្រាយ ពាក់ព័ន្ធសាច់ញាតិចាស់ទុំ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ទាន់ហេតុការណ៍! មុននេះ ធ្លាយទូកដឹកអ្នកដំណើរមួយគ្រឿងនៅកណ្តាលសមុទ្រ ប្រទេសថៃ អ្នកដំណើរជិត ៩០ នាក់ភ័យស្លន់មិនដឹងទៅខាងណា

នៅពោធិ៍សែនជ័យ! ម៉ែធម៌ លង់ស្នេហ៍កូនធម៌វ័យ ២០ ឆ្នាំរហូតមានផ្ទៃពោះ ៨ ខែ ឆ្លៀតពេលម៉ែធម៌ទម្ងន់ កូនធម៌បបួលមិត្តភក្តិម៉ែធម៌ ឡើងផ្ទះសំណាក់

សាឡាងដឹកមនុស្ស ២៦៧ នាក់នៅកូរ៉េ ជួបឧបទ្ទវហេតុជាប់កឿងនឹងកោះដាច់ស្រយាលមួយ ងងឹតស្ងាត់ជ្រងំ

កំណប់មហាសាល! ចិន ជីកបានកំណប់រ៉ែមាសជាង ១ ពាន់តោន ខ្នាតធំបំផុតមិនធ្លាប់មានក្នុងប្រទេស គិតជាលុយរាប់សូន្យសឹងមិនចង់អស់

ស្វែងរកព័ត៌មាន​ ឬវីដេអូ