ម៉ាក់ៗដឹងទេ? កើតមួយជាតិ ឱកាសជួយពន្លូតកម្ពស់របស់កូនៗមានតែ ៣ ដងប៉ុណ្ណោះ

Share This

តាមធម្មតា ដំណើរនៃការលូតកម្ពស់របស់មនុស្ស ចាប់ផ្តើមតំាងពីនៅក្នុងផ្ទៃរហូតបន្តដល់វ័យជំទង់។ ក្នុងដំណើរលូតកម្ពស់ អ្នកវិទ្យាសាស្ត្របានបែងចែកឱកាសលូតជា ៣ ដំណាក់កាល និង ឱ្យឈ្មោះថា «ឱកាសមាស» ឬ «Golden Stages »  ដែលជាឱកាសអាចជំរុញការលូតកម្ពស់មានប្រសិទ្ធភាពបំផុត។ ករណីនេះ បើអ្នកម្តាយយល់ច្បាស់ពីដំណាក់កាលនីមួយៗ ហើយផ្តោតជំរុញផ្តល់សារធាតុចិញ្ចឹម ការធ្វើលំហាត់ប្រាណ និង ឱ្យកូនគេងបានគ្រប់គ្រាន់ នោះគម្រោងជួយពន្លូតកម្ពស់កូនអាចនឹងមានលទ្ធភាពលូតបានកម្រិតខ្ពស់បំផុត។

ដំណាក់កាលទី ១ ៖ អំឡុងពពោះ​

អំឡុងពេលពពោះ ប្រវែងខ្លួនរបស់ទារកអាចលូតលាស់បានល្អ គឺអាស្រ័យទៅលើសារធាតុចិញ្ចឹម និងស្ថានភាពផ្លូវអារម្មណ៍របស់អ្នកម្តាយ។ នៅពេលគភ៌អាយុ ៤ ខែ ប្រព័ន្ធគ្រោងឆ្អឹងរបស់ទារកនឹងចាប់ផ្តើមផ្គុំឡើង ហើយលូតលាស់យ៉ាងឆាប់រហ័ស។ អំឡុងពេលនេះ ទារកមានតម្រូវការទទួលយកសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាពិសេស កាល់ស្យូម ដែលជួយដល់ការលូតលាស់ឆ្អឹង។ ដើម្បីបំពេញដល់កូនផង និង ខ្លួនឯងផង អ្នកម្តាយតម្រូវទទួលទានអាហារណាដែលសម្បូរទៅដោយកាល់ស្យូម។ កាល់ស្យូមអាចជួយពន្លូតប្រវែងកូនក្នុងផ្ទៃ និង មានប្រយោជន៍ជួយដល់ការលូតកម្ពស់នៅពេលកូនធំឡើងផងដែរ។ ជាទូទៅ សម្រាប់អ្នកម្តាយមានរបបអាហារត្រឹមត្រូវ សុខភាពផ្លូវចិត្តល្អ សម្រាកបានគ្រប់គ្រាន់ និង ទម្ងន់ឡើងពី ៨-១៥ គីឡូ នោះកូននឹងមានប្រវែងស្តង់ដា ៥០ ស.ម។

ដំណាក់កាលទី ២ ៖ ទារកអាយុ ០-៣ ឆ្នាំ

អំឡុងកើតបាន ១២ ខែដំបូង បើផ្តល់សារធាតុចិញ្ចឹមដល់ទារកបានល្អ ទារកអាចលូតប្រមាណ ២០ ស.ម ហើយនៅ ២ ឆ្នាំបន្ទាប់ អាចលូត ១០ ស.ម ទៀត។ នៅអាយុ ៣ ឆ្នាំ ទារកអាចលូតរហូតដល់ទៅ ៤៥ ស.ម។ ដូចនេះ ដើម្បីជំរុញឱ្យកូនលូតលាស់បានល្អ អ្នកម្តាយត្រូវផ្តោតយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ចម្បងពីរគឺ ការផ្តល់សារធាតុចិញ្ចឹម និង ការថែរក្សាសុខភាព។

ចំពោះការផ្តល់សារធាតុចិញ្ចឹម ទារកគួរតែបំបៅដោះពេញលេញនៅរយៈពេល ៦ ខែដំបូង ដោយមិនបន្ថែមសារធាតុចិញ្ចឹមពីខាងក្រៅ។ ក្រោយ ៦ ខែ អ្នកម្តាយអាចផ្តល់ឱ្យកូននូវទឹកដោះគោកំប៉ុង បបរ និងអាហារផ្សេងៗដែលសម្បូរសារធាតុចិញ្ចឹម។ ដោយឡែកចំពោះការថែទាំសុខភាពវិញ ទារកគួរតែចាក់វ៉ាក់សាំងឱ្យទាន់ពេលដើម្បីការពារពីជំងឺនានា។ លើសពីនេះ ទារកក៏តម្រូវឱ្យហាលថ្ងៃជាប្រចាំរយៈពេល ១៥ ទៅ ៣០ នាទី នៅមុនម៉ោង ៨ ព្រឹក និង បន្ទាប់ពីម៉ោង ៤ល្ងាច ដើម្បីឱ្យរាងកាយស្រូបយកវីតាមីន D។ ការស្រូបយកវីតាមីន D អាចជួយដល់ការលូតលាស់ឆ្អឹង និង សន្លាក់។ មួយវិញទៀតការឱ្យទារកគេងគ្រប់គ្រាន់ក៏ជួយដល់ការលូតកម្ពស់ផងដែរ។

ដំណាក់កាលទី ៣ ៖ វ័យជំទង់

នេះជាដំណាក់កាលចុងក្រោយដែលអាចជំរុញដល់ការលូតកម្ពស់របស់កូន។ តាមធម្មតា សម្រាប់មនុស្សស្រីស្ថិតនៅចន្លោះអាយុពី ១០-១៦ ឆ្នាំ រីឯបុរសស្ថិតនៅអាយុពី ១២-១៨ ឆ្នាំ។ ចំពោះកូនដែលយកចិត្តទុកដាក់ជំរុញបានត្រឹមត្រូវ អាចមានឱកាសលូតពី ៨-១២ ស.ម ក្នុងមួយឆ្នាំ។ ហើយកម្ពស់របស់ពួកគេនឹងឈប់លូតបន្ទាប់ពីអាយុ ២០ ឆ្នាំ។ ដើម្បីជួយជំរុញដល់ការលូតកម្ពស់របស់កូន អ្នកអាចផ្តោតជំរុញទៅលើ ៣ ចំណុចរួមមាន៖ ផ្តល់របបអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសម្រាប់ការលូតលាស់, ផ្តល់វីតាមីន D និង កាល់ស្យូមសម្រាប់សុខភាពឆ្អឹង និង ប្រូតេអ៊ីន​សម្រាប់ការអភិវឌ្ឍន៍សាច់ដុំ៕

ប្រភព៖ nubest

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

កុំថាតែអ្នកគាំទ្រ សូម្បីអ្នកផលិតមាតិកាដូចគ្នា ក៏សង្ស័យទំនាក់ទំនងបុរសសង្ហា Xing និង ស្រីស្អាត Jasmine ដែរ

សាយ ត្រូវបានតែងតាំងក្លាយជាគណៈប្រតិភូដឹកនាំសិស្សប្អូនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និង ជប៉ុនលើកទី ៤៩

(វីដេអូ) ស្រឡាញ់កូនថ្នមម្ដាយ! ឧកញ៉ា ខេមរៈ សិរីមន្ត ជាកូនប្រសាដ៏កតញ្ញូ ឆ្លៀតពេលមើលថែឪពុកម្ដាយក្មេកយ៉ាងល្អ

សមសួនឥតបី! លោក អ៊ឹង ស៊ីវឈន់ និង គូដណ្តឹងជាសែរាជវង្ស ដកស្រង់ឈុតបុរាណគ្រងថតថ្មីសម្រាប់ថ្ងៃមង្គល ផ្ទុះការសរសើរ

ជួបជុំបងប្អូនធ្វើបុណ្យ! «កឋិនទាន» ឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី ៨ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥

ព័ត៌មានបន្ថែម

ងាយៗទេម៉ាក់ៗ! សាកល្បងល្បិច ៥ យ៉ាងនេះ ធានាថាកូននឹងចូលចិត្តញុំាទឹកដោះគោជាងមុន

កុំមើលរំលង! កូនៗណាដែលស្ត្រេសរុំារ៉ៃ ភ័យខ្លាច រងអំពើហិង្សា អាចបណ្តាលឱ្យលែងលូតកម្ពស់

ម៉ាក់ៗកំពុងពពោះពេលចេញក្រៅអត់ដឹងតែងខ្លួនបែបម៉េច សាកល្បង ៥ ស្ទាយ៌នេះ ដឹងតែស៊ីវិល័យចូលចុះគ្រប់កម្មវិធី

រងាងូតទឹកក្តៅស្រួលខ្លួន តែស្ត្រីពពោះអាចគ្រោះថ្នាក់ ប៉ះពាល់ទារកក្នុងផ្ទៃ និង ប្រឈមហានិភ័យខ្ពស់

ការសិក្សាបង្ហាញថា ទារកកើតចំរដូវត្រជាក់មានហានិភ័យខ្ពស់ប្រឈមជំងឺប្រតិកម្មស្បែក និង អាចបង្កផលលំបាកពេញមួយជីវិត

ពពោះចំខែបុណ្យខែទាន បើចង់អបអរសប្បាយនឹងគេ ណែនាំម៉ាក់ៗគួរធ្វើលៃលកធ្វើ ៥ យ៉ាងនេះ

ត្រជាក់ធ្លាក់ខ្យល់ ស្ត្រីពពោះងាយណាស់ធ្លាក់ខ្លួនឈឺ នេះជាគន្លឹះងាយៗដើម្បីថែទាំខ្លួន និង រក្សាភាពកក់ក្តៅ

គុណភាព! ការគេងនៅត្រីមាសទី ៣ ពិតជាសំខាន់ ជួយទាំងពេលពពោះ និង ក្រោយពេលសម្រាល ម៉ាក់ៗគេងពុំលក់ឆាប់ចុចមើលភ្លាម!  

ស្វែងរកព័ត៌មាន​ ឬវីដេអូ