ម៉ាក់ៗកំពុងពពោះពេលចេញក្រៅអត់ដឹងតែងខ្លួនបែបម៉េច សាកល្បង ៥ ស្ទាយ៌នេះ ដឹងតែស៊ីវិល័យចូលចុះគ្រប់កម្មវិធី

Share This

ការតុបតែងខ្លួននៅអំឡុងពពោះ អាចជួយជំរុញឱ្យម៉ាក់ៗមានអារម្មណ៍ល្អ ស្រស់ស្រាយ និង សកម្ម។ ជាពិសេស អាចថតរូបជាមួយគភ៌ដ៏ឃ្យូត ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។ បើម៉ាក់ៗមិនដឹងធ្វើខ្លួនបែបណាសម «ប្រជាប្រិយ» សូមណែនាំរបៀបតុបតែងខ្លួនងាយៗ ៥ ស្ទាយ៌ មានជាស្ទាយ៌លេងខ្លួនប្រចាំថ្ងៃ រហូតដល់ចូលរួមកម្មវិធី។

១. ឈុតរ៉ូប

ជ្រើសរើសរ៉ូបវែងពណ៌សឬពណ៌ស្រាលស្រទន់ ប្រភេទសាច់ក្រណាត់ប៉ាក់ ក្រណាត់រលោង ឬក្រណាត់ចាក់ភ្លឺផ្លេក គឺជាជម្រើសស័ក្តិសមបំផុតសម្រាប់ស្ត្រីមានគភ៌ក្នុងការស្លៀកពាក់ចូលរួមកម្មវិធីរាត្រីសមោសនានា។ អាចបន្ថែមពាក់គ្រឿងលម្អកាយដូចជា​ ក្រវិល ខ្សែក ចិញ្ចៀន ឬកងដៃ ម៉ូដបែបលាតៗ តូចៗ ដោយមានរំលេចត្បូងចែងចាំងឬគជ់។ អាចបន្ថែមកាន់កាបូបដៃតូចមួយជាការស្រេច។

២. សាមញ្ញ តែឡូយប្រចាំថ្ងៃ

ស្ត្រីដែលចាប់ផ្តើមរីកទំហំគភ៌កាន់តែធំ អាចបន្ថែមភាពទាន់សម័យស្លៀកជារ៉ូបក៏បាន ឬជាអាវយឺតឬអាវសាច់ក្រណាត់ ទុយនុយជាមួយសំពត់វែងរឹបរាងលើកចង្កេះផុតក្បាលពោះ។ ឈុននេះ ក៏សមសម្រាប់ពាក់ធ្វើការនៅការិយាល័យឬណាត់ជួបដៃគូជំនួញជាដើម។ គ្រឿងលម្អប្រើតែនាឡិកាដៃតូចមួយ និង កាបូបយួរទំហំសមល្មមគឺគ្រប់គ្រាន់។

៣.​ លេងពណ៌ស្រស់ស្រាយ

ហ្វេហ្សិនដ៏ទាក់ចិត្តនៅអំឡុងពពោះ គឺសេរីភាពនៃការពាក់ខោអាវរលុងៗ និង ពណ៌លេចៗដូចជាពណ៌ក្រហម ផ្កាឈូក ផ្ទៃមេឃ​ លឿង ឬមានរូបផ្កាចម្រុះពណ៌។ អាចបន្ថែមភាពទាក់ទាញ ដោយពាក់គ្រឿងលម្អជាអង្កាំតូចៗ ពាក់ស្បែកជើងឃ្លុប ពិសេសស្បែកជើងសង្រែករឹតតែស៊ីមេទ្រី។

៤. ហ្វេហ្សិនពណ៌ខ្មៅ

ផ្ទុយពីពណ៌លេចៗ ពណ៌ខ្មៅគឺជាពណ៌ហ្វេហ្សិនពេញនិយមមិនចេះសាបសូន្យ ដែលបង្ហាញពីភាពអង់អាច ហ្មត់ចត់ ​និង ច្បាស់លាស់ សំខាន់ពណ៌ខ្មៅអាចជួយបិទបាំងរាងរៅបានមួយកម្រិត។ បើចង់ពាក់គ្រឿងលម្អកាយ អាចជាត្បូងតូចធំភ្លឺផ្លេកជាដើម។

៥. ប្រើអាវធំឱ្យស៊ីវិល័យ

រយនិយមទាន់សម័យមួយបែបទៀត ដែលស្ត្រីមានគភ៌គ្រប់រូបមិនគួររំលេង គឺការស្លៀកពាក់ជារ៉ូបឬឈុតអាវទុយនុយខោ ដែលមានបន្ថែមពាក់អាវក្រៅពីលើ។ អាវក្រៅអាចជាប្រភេទអាវធំដៃវែងឬខ្លីតាមម៉ូដចូលចិត្ត ប៉ុន្តែបើសម្រុងកាន់តែវែង ហើយទំហំអាវធំជាងខ្លួនទៀតនោះ នឹងមើលមកហ្វេហ្សិន។ ម្យ៉ាងវាក៏ជាផ្នែកមួយជួយបិទបាំងទំហំពោះ និង សាច់ផ្នែកផ្សេងៗនៃដើមដៃ ក៏ដូចជារាងរៅផងដែរ។  អាចបន្ថែមពាក់នាឡិកាបែបស្ព័រ និង ពាក់ស្បែកជើងឃ្លុប ជាស្ទីលមួយបែបកំពុងពេញនិយម ​មើលមកក្មេងវ័យ៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

សង្ស័យមើលកុនច្រើនពេក! សំ./ឡេះគេអស់ ២ នាក់ដល់ក្នុងផ្ទះ ដល់ប៉ូលិសវាយខ្នោះសារភាពថា ស្ដាប់តាមសារសម្ងាត់របស់សត្វកន្លាតបញ្ជា

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ព័ត៌មានបន្ថែម

ចាយជីវិតអភិជនទាំងវ័យក្មេង! Kon Ant ពាក់នាឡិកាដៃថ្មី ម៉ាកលំដាប់ខ្ពស់ តម្លៃជិត ១០ ម៉ឺនដុល្លារ

ទិញប្រើម្នាក់មួយទៅ! កាបូបដាក់ទូរស័ព្ទ iPhone ទើបចេញក្ដៅៗ មានច្រើនពណ៌ តម្លៃសមរម្យពីជាង ១០០ ដុល្លារដល់ជាង ២០០ ដុល្លារ

ផលិតផលក្នុងស្រុកយើងតើ! ផលិតផលធម្មជាតិដោយដៃស្ត្រីខ្មែរ គុណភាពមិនចាញ់ប្រ៊េនល្បីៗ ទីតាំងសិប្បកម្មនៅខេត្តសៀមរាប

ផ្អើលជាថ្មី! កាបូប LV ម៉ូដយន្តហោះតម្លៃក្បែរ ៤ ម៉ឺនដុល្លារ កំពុងផ្ទុះទីផ្សារអីវ៉ាន់មួយទឹក ជាសា្នដៃចុងក្រោយមុនអ្នកច្នៃម៉ូដលាចាកលោក

ស្នាដៃកូនខ្មែរកាន់តែល្បី! អ្នកច្នៃម៉ូដ Tifanny ត្រូវបានទស្សនាវដ្តី Vogue ហ្វីលីពីន ចុះផ្សាយក្នុងចំណោមអ្នកច្នៃម៉ូដ ៧ នាក់នៅអាស៊ីអាគ្នេយ៍

មួយឈុតៗ លេចធ្លោលើឆាកអន្តរជាតិ! ឈុតរបស់ ហ្វីយ៉ាតា ពាក់ប្រកួត MU សុទ្ធតែធ្វើឡើងដោយអ្នកច្នៃម៉ូដក្នុងស្រុក

មើលទុកទៅ! ស្ទីលផាត់មុខបរទេស ៥ បែប ឡូយបំផុតសម្រាប់បង្អួតសម្រស់ ត្រូវម៉ាច់ក្នុងស្រទាប់យុវវ័យ និង វ័យកណ្ដាល

មើលទុកទៅ! នេះជាម៉ូដសក់ថ្មី ឆ្នាំ ២០២៦ នារីៗអាចប្រើជាមួយការលេងខ្លួនបានសម្រាប់ឆ្នាំក្រោយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ