កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា អ្នកនាង ស្រួង ភាវី បានធ្វើឱ្យប្រជាជនកម្ពុជាមានមោទកភាពជាថ្មី ខណៈអ្នកនាងបានដណ្តើមឈ្នះពានរង្វាន់ LPBA Championship 2025-2026 នៅឯប្រទេសកូរ៉េ។
តាមរយៈការឱ្យដឹងពី កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា អ្នកនាង ស្រួង ភាវី បានជម្រាបលើបណ្តាញសង្គមហ្វេសប៊ុកថា អ្នកនាងបានឆ្លងកាត់ការប្រកួតអស់រយៈពេលប្រមាណ ៥០០ ថ្ងៃមកហើយ ទើបឈានមកដល់វគ្គផ្តាច់ព្រ័ត្រ និង ដណ្តើមបានពានរង្វាន់យ៉ាងមោទកភាពក្នុងនាមជាស្រ្តីកម្ពុជា។
ក្នុងនោះដែរ មិនថាអ្នកគាំទ្រជាតិ និង អន្តរជាតិ បានចូលរួមអបអរសាទរ និង ស្ងើចសរសើរឆន្ទៈដ៏មុតមាំរបស់កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា អ្នកនាង ស្រួង ភាវី បើទោះជានៅដល់ទីណាក៏ដោយ ក៏នាងតស៊ូ ដើម្បីមុខមាត់របស់ប្រទេសកម្ពុជាជានិច្ច៕