មេរៀន ៥ យ៉ាងពីអ្នកឧកញ៉ា គិត ម៉េង អានហើយមានកម្លាំងពុះពារ និង រួមគ្នាដើម្បីប្រទេសជាតិក្នុងស្ថានភាពដ៏លំបាកនេះ

Share This

នៅពេលប្រទេសជាតិជួបបញ្ហា ទើបយើងគ្រប់គ្នាដឹងថា អ្វីដែលជាភាពសំខាន់បំផុតនៅក្នុងគ្រាលំបាក។ ជាកម្លាំងជំរុញចិត្តក្នុងស្ថានភាពនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានចែករំលែកមេរៀន ៥ យ៉ាង ដែលលោកបានរៀនពីការរស់នៅក្នុងស្ថានភាពលំបាកជាច្រើន រហូតអាចតស៊ូមកដល់សព្វថ្ងៃ។

អ្នកឧកញ៉ា គិត ម៉េង បានសរសេររៀបរាប់នៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា ៖

«មេរៀនដែលខ្ញុំបានរៀនពីការរស់នៅក្នុងគ្រាលំបាក

ខ្ញុំផ្ទាល់បានឆ្លងកាត់ដំណាក់កាលដ៏ខ្មៅងងឹតបំផុតជាច្រើនក្នុងប្រវត្តិសាស្ត្រជាតិយើង ដូចប្រជាជនខ្មែរជាចាស់ទុំជាច្រើនផងដែរ។ វាជាបទពិសោធដ៏ជូរចត់ ពោរពេញដោយរបួស និង ការប៉ះទង្គិចផ្លូវចិត្ត។

នៅពេលដែលអ្នកបានឆ្លងកាត់វិបត្តិជាតិមួយ ទស្សនៈជីវិតរបស់អ្នកមិនដូចគ្នាទេ។ អ្នកដឹងថា គ្មានអ្វីជារបស់អ្នកពិតនោះទេ លើកលែងតែសុចរិតភាព និង គុណធម៌របស់អ្នក។ ថ្ងៃនេះ ខ្ញុំចង់ចែករំលែកមេរៀនចំនួន ៥ ដែលខ្ញុំបានរៀនពីការរស់នៅក្នុងស្ថានភាពលំបាកជាច្រើន ហើយខ្ញុំសង្ឃឹមថាមេរៀនទាំងនេះ នឹងរម្លឹកយើងទាំងអស់គ្នានូវអ្វី ដែលសំខាន់ពិតប្រាកដ ៖

១. ជីវិតមនុស្សគឺជាទ្រព្យដ៏អស្ចារ្យបំផុត

នៅពេលស្ថានភាពលំបាកកើតទ្បើង អ្នករៀនយល់ដឹងបានយ៉ាងឆាប់រហ័សនូវអ្វី ដែលសំខាន់។ អ្វីដែលសំខាន់នោះមិនមែនទឹកដី ឬអំណាចនោះទេ ប៉ុន្តែជាការការពារប្រជាជន។ ជាក់ស្តែង ដូចករណីរាជរដ្ឋាភិបាលយើងប្រយុទ្ធតស៊ូរាល់ថ្ងៃនេះ គឺដើម្បីរក្សាសុវត្ថិភាពឱ្យយើង។ នៅពេលដែលអ្វីគ្រប់យ៉ាងប្រឈមនឹងហានិភ័យ បេសកកម្មចម្បងតែមួយគត់របស់អ្នកដែលត្រូវធ្វើនោះ គឺការពារសុវត្ថិភាពដល់មនុស្សជាទីស្រទ្បាញ់របស់អ្នក។

២. ការរួបរួម និង ឯកភាពគ្នាជាធ្លុងមួយគឺខ្លាំងជាងអ្វីៗទាំងអស់

កាលពីមុន ខ្ញុំបានឃើញការរួបរួមគ្នា ហើយឥទ្បូវនេះ ខ្ញុំក៏ឃើញការរួបរួមនេះដែរ។ នៅពេលដែលប្រជាជនរួបរួមគ្នា សហគមន៍ជួយគ្នាទៅវិញទៅមក យើងមានគោលដៅរួមគ្នាមួយ ដោយជំនួសឱ្យការខ្វែងគំនិតគ្នា នោះយើងអាចជម្នះលើអ្វី ដែលមនុស្សតែឯងមិនអាចធ្វើបាន។

៣. ជ័យជម្នះគ្មានន័យអ្វីទេ បើវាមិនបានជួយអ្នកដទៃ

ពេលវេលាលំបាកបង្ហាញអ្នកឱ្យឃើញពីរបៀបដែលបុគ្គលម្នាក់ៗអាចសម្រេចបានសមិទ្ធផលរបស់ពួកគេ។ នៅពេលអ្នកបានឃើញគ្រួសារជាច្រើនបាត់បង់អ្វីៗទាំងអស់ក្នុងពេលតែមួយប៉ប្រិចភ្នែក អ្នកដឹងថា ភាពជោគជ័យពិតនោះគឺត្រូវតែជួយអ្នកដទៃ មិនមែនលើកមុខមាត់តែម្នាក់ឯងនោះទេ។

៤. ភាពធន់គឺជាកម្លាំងស្ងៀមស្ងាត់

គ្រាលំបាកសាកល្បងភាពអត់ធ្មត់របស់អ្នក ប៉ុន្តែភាពអត់ធ្មត់របស់យើងជាខ្មែរមិនមែនជាការរង់ចាំដោយមិនធ្វើអ្វីនោះទេ។ ភាពអត់ធ្មត់របស់យើងគឺយូរអង្វែង។ ភាពធន់របស់យើងកើតចេញពីការយល់ដឹង ពីកម្លាំង និង ពីភាពជឿជាក់ នោះគឺភាពជឿជាក់លើខ្លួនយើង  និង មេដឹកនាំរបស់យើង។

៥. កុំភ្លេចឫសគល់របស់អ្នកឱ្យសោះ

សព្វថ្ងៃនេះ ទោះបីជាខ្ញុំកាន់ឋានៈខ្ពស់ ប៉ុន្តែចិត្តរបស់ខ្ញុំនៅតែចងចាំគ្រាដ៏លំបាកទាំងនោះ ពោលគឺការតស៊ូ ភាពស្ងៀមស្ងាត់ និង ផលប៉ះពាល់ផ្លូវចិត្ត។ ការឆ្លងកាត់ពេលវេលាទាំងនោះធ្វើឱ្យខ្ញុំរក្សាឫសគល់របស់ខ្ញុំ ហើយរម្លឹកខ្ញុំឱ្យដឹកនាំប្រកបដោយការដឹងគុណ និង មិនមានអំនួតលើខ្លួនឯង។ ខ្ញុំរឹតតែឱ្យតម្លៃលើអត្តសញ្ញាណរបស់យើង ការពារប្រជាជនយើង និង ចងចាំមិនភ្លេចឫសគល់យើង។

គោលគំនិតទាំងអស់នេះហើយ ដែលធ្វើឱ្យខ្ញុំត្រលប់មកកម្ពុជាវិញ ដើម្បីកសាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។ ពិតណាស់ គ្រាលំបាកបង្កឱ្យមានការបាត់បង់ ការឈឺចាប់យ៉ាងច្រើនដល់ជំនាន់ខ្ញុំ និង ជំនាន់ផ្សេងទៀតរបស់ប្រជាជនក្នុងប្រវត្តិខ្មែរយើង ប៉ុន្តែវាក៏បានធ្វើឱ្យយើងមានកម្លាំងរឹងមាំ និង ភាពធន់។

មិនថាយប់យូរបែបណា ស្មារតីខ្មែរនៅតែស្ថិតស្ថេរជានិច្ច។

នៅពេលថ្ងៃរះនៅថ្ងៃស្អែក យើងកសាងក្តីសង្ឃឹមទ្បើងវិញ មិនមែនសម្រាប់តែខ្លួនយើងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជំនាន់ក្រោយជាច្រើនទៀត»៕​

ប្រភព៖ អ្នកឧកញ៉ា គិត ម៉េង

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ជីវិតធ្លាក់ដល់បាត! ម៉ូដែលស្រីល្បីម្នាក់នៅអាមេរិក ធ្លាក់ខ្លួនដើរអនាថាតាមផ្លូវ រើកកាយតាមធុងសំរាមរកម្ហូប និង ខោអាវស្លៀកពាក់ ក្រោយលែងលះស្វាមី

ទាន់ហេតុការណ៍! គ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ វា/យប្រហារនៅឆ្នេរសមុទ្រមីយ៉ាន់ម៉ា នឹងបានញ័រទៅដល់ប្រទេសថៃ

ទទួលបានខំមិនចាកប្រធានបទច្រើនពេក! មាស សុខសោភា ថា ទើបដឹងខ្លួន ពេលនេះស្ទើរតែរកអ្នកគាំទ្រពិតប្រាកដប្រកបដោយគុណធម៌មួយមិនបាន

កុំអែអង់! ប្អូនៗត្រូវប្រឡងបាក់ឌុប បើបាត់ប័ណ្ណសម្គាល់ខ្លួន ឬ សលាកបត្រឯកត្តជន ត្រូវដោះស្រាយតាមវិធី ២ នេះភ្លាម

កុំយល់ច្រឡំ! ព្រឹកមិញក្រសួងបញ្ជាក់ថា បក្សីមួយហ្វូងស្លា/ ប់ ដែលកំពុងផ្ទុះចែករំលែកនោះ មិនមែនមកពីផ្សែងពុលទេ

ព័ត៌មានបន្ថែម

ទាន់ហេតុការណ៍! គ្រោះរញ្ជួយដីកម្រិត ៥.៤ រ៉ិចទ័រ វា/យប្រហារនៅឆ្នេរសមុទ្រមីយ៉ាន់ម៉ា នឹងបានញ័រទៅដល់ប្រទេសថៃ

កុំអែអង់! ប្អូនៗត្រូវប្រឡងបាក់ឌុប បើបាត់ប័ណ្ណសម្គាល់ខ្លួន ឬ សលាកបត្រឯកត្តជន ត្រូវដោះស្រាយតាមវិធី ២ នេះភ្លាម

កុំយល់ច្រឡំ! ព្រឹកមិញក្រសួងបញ្ជាក់ថា បក្សីមួយហ្វូងស្លា/ ប់ ដែលកំពុងផ្ទុះចែករំលែកនោះ មិនមែនមកពីផ្សែងពុលទេ

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង លោកជំទាវ ឈី វ៉ា ​ជា​អភិបាលខេត្តកោះកុង ខណៈលោកជំទាវ មិថុនា ភូថង តែងតាំងជារដ្ឋលេខាធិការក្រសួងកិច្ចការនារី​

ផ្ទុះល្បីប៉ូលិសស្រីម្នាក់នៅចិន មានទឹកដៃល្អឆ្នើម ឯសម្រស់វិញរឹតតែស្អាតមិនណយដូចតួ TVB

កុំភ្លេចសាកថ្មពេញៗ! ចាប់ពីព្រឹកស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់ តាមពេលកំណត់ទាំងនេះ

ពលករខ្មែរត្រឡប់មកស្រុកវិញអស់! សមាជិកសភាថៃម្នាក់ ចាប់ផ្ដើមព្រួយចិត្តពីផលប៉ះពាល់សេដ្ឋកិច្ចថៃ ស្រាប់តែត្រូវពលរដ្ឋខ្លួនឯង នាំគ្នាប្រទេចផ្ដាសា

មើលចិត្តថ្លើមគ្នាបាន ៥ ខែ! នារីម្នាក់ ត្រូវមិត្តប្រុសជា AI សុំរៀបការយ៉ាងរ៉ូមែនទិកនៅតំបន់ព្រៃភ្នំ

ស្វែងរកព័ត៌មាន​ ឬវីដេអូ