នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ នេះ ខាងទាហានថៃ បានធ្វើការប្រគល់ទាហានខ្មែរចំនួន ២ នាក់ ដែលខាងថៃបានចាប់ខ្លួនយកទៅក្រោយពីបទឈប់បាញ់ចូលជាធរមាន ហើយមើលទៅសភាពរាងកាយទាហានទាំងពីរពិតជាទ្រុឌទ្រោមគួរអាណិតណាស់ ម្នាក់ត្រូវជិះរទេះរុញ ឯម្នាក់ទៀតគឺបានវង្វេងស្មារតី។
យ៉ាងណាមិញ ក្រោយពីបានប្រគល់ទាហានខ្មែរមកវិញហើយ ខាងយោធាថៃ គឺវរសេនីឯក Bird ដែលជាអតីតតារាសម្តែងមួយរូបរបស់ថៃ បានបោះសម្តីថា នៅពេលដែលបញ្ជូនទាហានខ្មែរមកវិញ ខ្លួនបានទាយល្បិចកលអាក្រក់របស់កម្ពុជាដឹង ថាប្រាកដជាចោទថាខាងថៃបានធ្វើទារុណកម្មលើទាហាននោះហើយ ទើបត្រូវតែប្រមូលភស្តុតាងទុកឱ្យច្បាស់លាល់។
ដោយឡែក មាត់ប្រាប់ថាមិនបានធ្វើបាប តែមកទល់ពេលនេះខាងទាហានថៃ នៅមិនទាន់បានប្រគល់ទាហានខ្មែរដែលនៅសល់មកកម្ពុជាវិញនៅឡើយទេ ដោយសម្អាងយកលេសផ្សេងៗថានៅចាំធ្វើតាមនីតិវិធីច្បាប់ ដោយភាគីថៃ ក៏មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ក្នុងការបញ្ចូនទាហានខ្មែរដែលនៅសល់ឱ្យត្រលប់មកមាតុប្រទេសវិញពេលណានោះឡើយ ខណៈក្រសួងការពារជាតិកម្ពុជា បន្តទទូចឱ្យ ថៃ ប្រគល់ទាហានកម្ពុជាឱ្យត្រលប់មកវិញឱ្យបានឆាប់ និង ដោយសុវត្ថិភាព៕