ក្រោយពីប្រកាសថាលែងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងប្រទេសកម្ពុជា ឥឡូវនេះមេបញ្ជាការកងទ័ពអាកាសរបស់ថៃ បានចុះទៅត្រួតពិនិត្យយន្តហោះ F-16 ដោយផ្ទាល់ និងអះអាងថាត្រៀមរួចរាល់ ២៤ ម៉ោង សម្រាប់ការប្រយុទ្ធ។

នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ឧត្តមសេនីយ៍ឯក Rawin Thanomsingh មេបញ្ជាការកងទ័ពអាកាស នៃបញ្ជាការប្រតិបត្តិការអាកាស (ACOC) បានធ្វើដំណើរចុះទៅត្រួតពិនិត្យយន្តហោះ F-16 ដែលបានចតនៅកងពលលេខ ១ ក្នុងខេត្តនគររាជសីមាដោយផ្ទាល់ ដើម្បីរៀបចំ និងត្រៀម ២៤ ម៉ោង ដោយអះអាងថាដើម្បីការពារអធិបតេយ្យភាពជាតិ និងសុវត្ថិភាពសាធារណៈ។

យ៉ាងណាមិញ មកទល់ពេលនេះ ភាគីខាងថៃ ទាំងរដ្ឋាភិបាល និងយោធាហាក់កំពុងស្រុះស្រួលគ្នាណាស់ ក្នុងការដុតភ្លើងសង្រ្គាមជាថ្មី ដោយនាយករដ្ឋមន្រ្តីថៃ បានប្រកាសលុបកិច្ចព្រមព្រៀងសន្តិភាពចោល រីឯយោធាក៏អះអាងថាលែងអនុវត្តកិច្ចព្រមព្រៀងទៀតដែរ៕




ប្រភព៖ Khaosod