មេធាវីម្នាក់ បញ្ចេញយោបល់ជុំវិញការឃាត់ខ្លួនតារាចម្រៀង Noudy បន្ទាប់ពីឃើញមហាជនមួយចំនួនហាក់ដាក់បន្ទុកលើអាជ្ញាធរ

Share This

មហាជននិយមតាមដានសង្គមហ្វេសប៊ុក ជាពិសេស រឿងរ៉ាវពាក់ព័ន្ធតារាភេទទី ៣ Noudy Singer ច្បាស់ជាបានជ្រាបហើយពីករណីគ្រោះថ្នាក់ចរាចរណ៍របស់សិល្បកររូបនេះ កាលពីរាត្រីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៣០ នាទីយប់។

ក្នុងនោះដែរ តាមរយៈការឱ្យដឹងពីក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៥ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ Honda PCX ពណ៌ប្រផេះផ្លាកលេខ ភ្នំពេញ 1IO-4137 ជាមួយម៉ូតូ Honda C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KO-1318 បណ្តាលឱ្យអ្នកបើកបរម៉ូតូ Honda C125 ចំនួន ០១ នាក់ស្លាប់ នៅកន្លែងកើតហេតុ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ២៣ និង ៣៩ នាទី។

តាមប្រភពបានឱ្យដឹងថា មូលហេតុគ្រោះថ្នាក់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបានសន្និដ្ឋានថា ៖
– អ្នកបើកម៉ូតូ Honda PCX បើកចេញពីផ្លូវបាត់សិទ្ធិ (ផ្លូវអក្សT)
– អ្នកបេីកម៉ូតូ Honda C125 បើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន
ក្រោយជ្រាបករណីនេះ លោក ស៊ិន រក្សា ព្រះរាជអាជ្ញារង ប្រចាំខណ្ឌជ្រោយចង្វារ ឱ្យឃាត់អ្នកបើកម៉ូតូ PCX ឈ្មោះ នាង សុភ័ក្រ្តបញ្ញា ហៅ Noudy ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ០៨ និង ០០ នាទី។

បន្ទាប់មក កម្លាំងជំនាញរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បញ្ជូនសំណុំរឿង វត្ថុតាង និង អ្នកបេីកម៉ូតូម៉ាក Honda PCX ឈ្មោះ នាង សុភ័ក្រ្តបញ្ញា ហៅ Noudy ភេទប្រុស អាយុ ៣០ ឆ្នាំ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៤ និង ៣៣ នាទីដើម្បីចាត់ការតាមនីតិវិធី។ ស្នងការបានបញ្ជាក់ថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឱ្យមានអ្នកស្លាប់ សមត្ថកិច្ចត្រូវបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែកជុំវិញការឃាត់ខ្លួន Noudy បានធ្វើឱ្យមហាជនរងការប្រតិកម្មយ៉ាងខ្លាំង ខណៈភាគច្រើនបានលើកឡើងថា គេមកបុកបណ្តាលឱ្យស្លាប់ខ្លួនឯង តែបែរត្រូវបានគេឃាត់ខ្លួនទៅវិញ។

ជុំវិញការបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គេបានឃើញគណនីហ្វេសប៊ុករបស់មេធាវីមួយរូបឈ្មោះ សាន សុផា ក៏បានចូលទៅបញ្ចេញមតិ លើកហេតុផលមួយចំនួន បន្ទាប់ពីមានការខំមិនបញ្ចេញយោបល់ហាក់ដាក់បន្ទុកលើអាជ្ញាធរច្រើនថា ៖ «ហើយនាំគ្នារិះគន់តែប៉ូលីសៗ ធ្វើតាមតែបញ្ជារបស់ស្ថាប័នអយ្យកា ដូចបញ្ជាក់ក្នុងសណេរខាងលើ។ ប៉ូលីសគ្មានសិទ្ធិដោះលែងដោយចិត្តខ្លួនឯងនោះទេ បើគ្មានការអនុញ្ញាតពីតំណាងអយ្យកា។ ខ្ញុំគិតថាអ្នកច្បាប់ ដែលមានសមត្ថកិច្ចកំពុងសិក្សាករណីនេះហើយ ថាតើអ្នកមរណភាពខុសកម្រិតណា ហើយអ្នកបើកម៉ូតូ PCXខុសកម្រិតណា អាចសមល្មមនឹងការចោទប្រកាន់ ឬតម្កល់រឿងទុកឥតចាត់ការ (សម្រេចថាមិនមានបទល្មើស)។ តាមសំណេរប៉ូលីសបញ្ជាក់ថា អ្នកបើកម៉ូតូ Honda PCX គឺបើកចេញពីផ្លូវបាត់សិទ្ធិ (ផ្លូវអក្សរ T) អាចមានន័យថា PCX បើកបរលើផ្លូវ ដែលអត់មានសិទ្ធិ។ បើផ្អែកតាមការបង្ហាញអង្គហេតុ (បឋម) នេះ អាចសន្និដ្ឋានបានថា អាចមានតម្រុយពិរុទ្ធភាពហើយ នោះគឺការមិនគោរពបទបញ្ជា ឬស្លាកសញ្ញាចរាចរណ៍។ល។ តែសំខាន់ថា បន្ទុកនៃកំហុសនោះ (បើកលើផ្លូវបាត់សិទ្ធិរបស់ម៉ូតូ PCX) សមល្មមនឹងគ្រប់ធាតុផ្សំនៃបទល្មើសដែរឬទេ ព្រោះថាអ្នករងគ្រោះ C125 បើកក្នុងស្ថានភាពលឿនលើសល្បឿនកំណត់ដែរ។ ហើយជាឧទារហរណ៍ថា បើគ្រប់គ្រាន់ អាចចោទប្រកាន់ជាបទល្មេីសបាន នោះនឹងបញ្ចូនបន្តទៅចៅក្រមស៉េីបសួរ ថាតេីគួរសម្រេចឱ្យមានការឃុំខ្លួន ឬអត់ បើពិនិត្យលើភាពចាំបាច់នៃការឃុំខ្លួនបណ្តោះអាសន្ន»

មេធាវី សាន សុផា បានបន្តថា៖ «ខ្ញុំជឿថា ការរិះគន់ ឬជេរដៀល របស់អ្នកមួយចំនួន គឺកើតតចេញពីជំងឺយុត្តិធម៌ ដែលជាជំងឺសង្គមនៃការមិនទុកចិត្ត ដូច្នេះហើយទើបត្រូវ ឬខុស ឋិតលើការសន្និដ្ឋានខ្លួនឯង ជឿលលើខ្លួនឯង ហើយមិនជឿលើការអនុវត្តច្បាប់។ ខ្ញុំក៏ជឿផងដែរថា អាចនឹងជេរ ឬរិះគន់លើការបកស្រាយរបស់ខ្ញុំដែរ។ ខ្ញុំគាំទ្រ និង ពេញចិត្តចំពោះការប្រើសេរីភាពបញ្ចេញមតិ និង ការយកចិត្តទុកដាក់របស់ប្រជាជន ដែលតាមដានការអនុវត្តច្បាប់ ព្រោះជាទង្វើត្រឹមត្រូវ ជាទង្វើធ្វើឱ្យសង្គមខ្មែរល្អ និង ជាគ្រឹះការពារយុត្តិធម៌សង្គម។ ទោះយ៉ាងណា ក៏គួរស្វែងរកប្រភពព័ត៌មានត្រឹមត្រូវ ឬអ្នកច្បាប់គួរជឿទុកចិត្ត ដើម្បីស្តាប់ការបកស្រាយ ហើយអាចជៀសបាននូវបញ្ហាត្រឡប់លើខ្លួនវិញ ជាពិសេសកុំឱ្យអ្នកអនុវត្តច្បាប់ដើរតាមមហាជន (ករណីដែលភាន់ច្រឡំ) ដាក់សម្ពាធ នាំឱ្យមិនហ៊ានធ្វើតាមច្បាប់។ ប៉ូលីសបង្ហាញជាសាធារណៈហើយ ថាធ្វើតាមច្បាប់ ហើយខ្ញុំក៏មើលឃើញថាករណីនេះ ប៉ូលីសអនុវត្តតាមនីតិវិធី តែមហាជនមួយចំនួននៅតែមិនជឿទុកចិត្ត»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ឆ្លាតណាស់! អូនស្មាយ កូនស្រី ឌី សូនិត្តា ដើរថតបង្ហាញពីព្រលានថ្មី អបអរថ្ងៃបើកដំណើរការជាផ្លូវការ គួរឱ្យស្រឡាញ់ខ្លាំង

ឆ្នាំងណាគ្របហ្នឹង! មន្រ្តីរាជការម្នាក់នៅថៃ សំងំជក់គ្រឿងញៀនជាមួយប្រពន្ធក្នុងផ្ទះ ចុងក្រោយត្រូវប៉ូលិសក្របួចជាប់

(វីដេអូ) អាយុជិត ២ ខែ កូនប្រុសបណ្ដូលចិត្ត ហ៊ិន ច័ន្ទនីរ័ត្ន កាន់តែទ្រលុកទ្រលន់ភ្នែកឡើងក្រឡង់ៗគួរឱ្យក្នាញ់

គ្រោះថ្នាក់ឥតស្រាកស្រាន្ត! ឡានដឹកសិស្សសាលានៅថៃ តៃកុងងងុយបិទភ្នែកមួយភ្លឹប ក៏ភ្លាត់ក្រ.ឡា-ប់ឡានតាមផ្លូវ របួសសិស្សអស់ ១១ នាក់

ផ្ទុះវែកញែករឿងទារសំណង ១ ម៉ឺន ដុល្លារពេក គ្រួសារស-ពជួបគ្រោះថ្នា./ក់នឹង Noudy ចេញមុខបញ្ជាក់ច្បាស់ៗបែបនេះ

ព័ត៌មានបន្ថែម

ឆ្នាំងណាគ្របហ្នឹង! មន្រ្តីរាជការម្នាក់នៅថៃ សំងំជក់គ្រឿងញៀនជាមួយប្រពន្ធក្នុងផ្ទះ ចុងក្រោយត្រូវប៉ូលិសក្របួចជាប់

គ្រោះថ្នាក់ឥតស្រាកស្រាន្ត! ឡានដឹកសិស្សសាលានៅថៃ តៃកុងងងុយបិទភ្នែកមួយភ្លឹប ក៏ភ្លាត់ក្រ.ឡា-ប់ឡានតាមផ្លូវ របួសសិស្សអស់ ១១ នាក់

ផ្ទុះវែកញែករឿងទារសំណង ១ ម៉ឺន ដុល្លារពេក គ្រួសារស-ពជួបគ្រោះថ្នា./ក់នឹង Noudy ចេញមុខបញ្ជាក់ច្បាស់ៗបែបនេះ

ច្បាស់ៗ! នាយករដ្ឋមន្ត្រីកម្ពុជា ឆ្លើយតប ៤ ចំណុចពាក់ព័ន្ធនឹងការលើកឡើងថា រដ្ឋាភិបាលស្ងៀមស្ងាត់

ដល់-ក! លោកយាយវ័យ ៧០ ឆ្នាំម្នាក់ ចូលចិត្តប្រមូលសំរាមដាក់ផ្ទះគរឱ្យដូចភ្នំ ហើយឆ្លៀតជួលបន្ទប់តម្លៃ ៦០០ ដុល្លារ/១ខែ ដើម្បីដាក់សំរាមទៀត

(វីដេអូ) មិនមែនចៃដន្យទេ! ព្រលានយន្តហោះអន្តរជាតិតេជោ ប្រើលេខហុងស៊ុយល្អខ្លាំង គ្រប់យ៉ាងក្នុងព្រលានគឺលេខ ៩ ទាំងអស់

អាជ្ញាធរថៃ រឹបអូសបានសាច់គោ និងសាច់ក្របីខុសច្បាប់ ១៩០ តោននៅខេត្តអយុធ្យា សង្ស័យអាចប៉ះពាល់សុខភាពអ្នកបរិភោគ

ភ្លៀងមួយមេធំ ទឹកលិចពេញក្រុងបាងកក ព្រោះមានពស់ថ្លាន់ធំមួយក្បាល និង សំរាមជាច្រើន គាំងជាប់នៅម៉ាស៊ីនបូមទឹក

ស្វែងរកព័ត៌មាន​ ឬវីដេអូ