មេទ័ពកម្ពុជា នៅកងពលធំអន្តរាគមន៍លេខ៣ ផ្ដល់សញ្ញាបៃតងជុំវិញបញ្ហាព្រំដែន ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

Share This

នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ នេះ កងពលធំអន្តរាគមន៍លេខ៣ ក្រោមការដឹកនាំពីមេទ័ព ស្រី ឌឹក នៃកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានចេញញត្តគាំទ្រ សេចក្ដីថ្លែងការរួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ។

តាមរយៈលិខិតបានបញ្ជាក់ថា ៖ «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និង ពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ សូមចូលរួមអបអរសាទរយ៉ាងមហោឡារិក ចំពោះរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អានុទីន ចាន់វារៈគុល នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដែលបានចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ” ដែលមានឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានប្តូរវេនអាស៊ាន ជាពិសេសតួនាទីមិនអាចខ្វះបានរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជាអ្នកផ្តួចផ្តើម និង សម្របសម្រួលនូវដំណើរការចរចារក សន្តិភាពរហូតឈានដល់ការចុះហត្ថលេខានាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី»

ក្នុងនោះ កងពលធំអន្តរាគមន៍លេខ៣ ចាត់ទុកកិច្ចព្រមព្រៀង ខាងលើជាជំហានវិជ្ជមានមួយដ៏សំខាន់ ដើម្បីឈាន ទៅរកប្រក្រតីភាព នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និង ប្រែក្លាយតំបន់ព្រំដែន ដែលមានជម្លោះទៅជាតំបន់ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង អភិវឌ្ឍន៍រួមគ្នា។

កងពលធំអន្តរាគមន៍លេខ៣ សូមសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា សន្តិភាព គឺជាទ្រព្យដ៏ពិសិដ្ឋ មិនអាចកាត់ ថ្លៃបាន ដែលជាបំណងប្រាថ្នាតែមួយគត់ របស់ប្រជាពលរដ្ឋគ្រប់រូប និងជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមការពារថែរក្សាឱ្យបានគង់វង្ស។ កម្ពុជា និង ថៃ ជាអ្នកជិតខាង អយចិន្ត្រៃយ៍ ដែលចាំបាច់ខិតខំប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាព សុខដុមរមនា និងការអភិវឌ្ឍរួមដោយឈរលើមូលដ្ឋាន នៃការគោរពគ្នា និង ការឱ្យតម្លៃគ្នាទៅវិញទៅមក ការយោគយល់គ្នា ការជឿទុកចិត្តគ្នា ដើម្បីផលប្រយោជន៍រួម ដោយផ្អែកលើស្មារតីនៃអ្នកជិតខាងល្អ តាមរយៈការប្រកាន់ខ្ជាប់នូវ វប្បធម៌សន្ទនាការទូត និង ការគោរពច្បាប់អន្តរជាតិ៕

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

លើសពីទំនាក់ទនងគ្រូ-សិស្ស! OG Golden នឹករឭក RuthKo គោរពស្រឡាញ់ដូចសាច់ញាតិ

ខ្លាំងមែន! ពីស្ត្រីខ្លួនមួយ គ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅខេត្តសៀមរាប

គួរឱ្យសរសើរ! បញ្ចប់ការសិក្សាពីសិង្ហបុរី ស្ត្រីខ្មែររូបនេះ បើកដេគ័រផ្កាកម្មវិធីលំដាប់ខ្ពស់ ភ្ញៀវត្រូវចិត្តសុទ្ធតែអភិជន

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកម្ដងៗ ជិះសុទ្ធតែឧទ្ធម្ភាគចក្រ

ព័ត៌មានបឋម! ខណៈនេះ មានករណីឆាបឆេះធ្លាយអាម៉ូញ៉ាក់ នៅផ្សារស្ទឹងមានជ័យថ្មី

ព័ត៌មានបន្ថែម

ខ្លាំងមែន! ពីស្ត្រីខ្លួនមួយ គ្មានលុយមួយរៀល ដើររើសគ្រាប់ឈើចាក់ធ្វើខ្សែ-ក រហូតបើកអាជីវកម្មគ្រឿងអលង្ការ មានវីឡាស្នាក់ប្រណីតនៅខេត្តសៀមរាប

ដល់-ក! អ្នកភូមិមួយនៅអង់គ្លេស ថ្លង់រកដេកពួនមិនបាន ដោយសារអ្នកមានៗទៅបាយព្រឹកម្ដងៗ ជិះសុទ្ធតែឧទ្ធម្ភាគចក្រ

ព័ត៌មានបឋម! ខណៈនេះ មានករណីឆាបឆេះធ្លាយអាម៉ូញ៉ាក់ នៅផ្សារស្ទឹងមានជ័យថ្មី

ភ្លើងឆេះអគារល្បី Marina Bay Sands របស់សិង្ហបុរី នៅជាន់លើបង្អស់ បង្កឱ្យមានការជ្រួលច្របល់ខ្លាំង

គ្រួសារខាងប្រុសចេះតែរករឿងដៀលត្មះលើរ៉ូបមង្គលការពេក កូនក្រមុំតូចចិត្តរហូតគិតខ្លី ក្រោយរៀបការបានប៉ុន្មានថ្ងៃ

សាកថ្មឱ្យពេញៗ! EDC ជូនដំណឹង ចាប់ពីស្អែក ខណ្ឌមួយចំនួននៅភ្នំពេញ អាចដាច់ភ្លើងប្រើប្រាស់តាមពេលកំណត់នេះ

អត់ទាន់ផុតគ្រោះ! ឆេះវត្តល្បីមួយនៅថៃ ទាំងកណ្តាលថ្ងៃ ឆេះអស់សាលាឆាន់មួយទាំងស្រុង

ផ្អើលទាំងព្រឹក! នៅប៉ោយប៉ែត មានករណីស្ត្រីជនជាតិថៃម្នាក់ ធ្ល-ា/ក់ពីលើអគារជាន់ទី៣ លាន់ដូចបាវខ្សាច់

ស្វែងរកព័ត៌មាន​ ឬវីដេអូ