កំពូលរុក្ខជាតិ ៥ ប្រភេទ ដាក់ដាំក្នុងផ្ទះមិនត្រឹមលើកសោភណ្ឌភាពផ្ទះទេ តែនៅអាចការពារអ្នកផ្ទះពីជំងឺមួយនេះទៀត

Share This

អ្នកប្រហែលជាអស់សំណើចនៅពេលឮថារុក្ខជាតិរស់ក្នុងផ្ទះអាចប្រឆាំងនឹងមេរោគផ្តាសាយ តែធាតុពិតជាក់ស្តែងវាពិតជាដូច្នោះមែន សូម្បីអ្នកជំនាញនៅអង្គការ NASA ក៏យល់ស្របដូចគ្នា។ មែនទែនទៅ រុក្ខជាតិលម្អក្នុងផ្ទះ ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញយូរមកហើយថាវាពិតជាអាចប្រឆាំងនឹងមេរោគផ្តាសាយ។ វាមានថាមពលពីធម្មជាតិក្នុងការបន្សុទ្ធខ្យល់ និង ជួយសម្អាតជាតិពុលនៅក្នុងបរិយាកាស។ ជាពិសេសវាអាចជួយសម្អាតខ្យល់ដែលប្រឆាំងទាំងមេរោគផ្តាសាយធម្មតា និង មេរោគផ្តាសាយធំនៅអំឡុងខែភ្លៀងឬអាកាសធាតុត្រជាក់។ ចំណោមរុក្ខជាតិលម្អក្នុងផ្ទះ វាសុទ្ធតែមានសមត្ថភាពបន្សុទ្ធខ្យល់ទៅតាមមុខងារអំណោយផលពីធម្មជាតិរបស់វា។ ដូច្នេះ ប្រសិនបើចង់បានអាវុធការពារក្បែរខ្លួនបន្ថែម អ្នកអាចពិចារណាកំពូលរុក្ខជាតិបន្សុទ្ធខ្យល់ទាំង ៥ នេះ។

១. ប្រទាលពីងពាង (Spider Plant)

បរទេសគេឱ្យឈ្មោះថាប្រទាលពីងពាង ឯយើងច្រើនហៅថា ប្រទាលសារិកា។ វាងាយស្រួលដាំបំផុត ហើយត្រូវបានគេស្គាល់ថាជារុក្ខជាតិផលិតអុកស៊ីហ្សែន ខណៈដែលវានឹងកម្ចាត់ចោលនូវរាល់ជាតិពុលក្នុងបរិយាកាសដូចជា ឧស្ម័នហ្វ័រម៉ាដហៃដ៍ (formaldehyde) ឧស្ម័នកាបូនម៉ូណូស៊ីត (carbon monoxide) និង ឧស្ម័នគីមី xylene។ រុក្ខជាតិតូចទាប តែថែទាំបរិយាកាសបានកម្រិតខ្ពស់នេះ មានសុវត្ថិភាពចំពោះសត្វចិញ្ចឹម និង កុមារ ដូច្នេះយើងអាចតាំងលម្អខ្ពស់ទាបតាមចំណូលចិត្តដោយមិនបាច់ភ័យខ្លាចប៉ះពាល់ពុលឡើយ។

២. វល្លិអង់គ្លេស (English Ivy)

វល្លិនេះយើងអាចរកវាបាននៅតាមកន្លែងលក់រុក្ខជាតិតាំងលម្អ ដែលភាគច្រើនសុទ្ធសឹងនាំចូលពីក្រៅប្រទេស។ វល្លិអង់គ្លេស មិនត្រឹមតែមានសមត្ថភាពពីធម្មជាតិក្នុងការកាត់បន្ថយផ្សិតនៅក្នុងផ្ទះប៉ុណ្ណោះទេ តែវាក៏ប្រយុទ្ធប្រឆាំងនឹងជាតិពុលក្នុងបរិយាកាសដែលបង្កជំងឺមហារីកស្បែក ដូចជាឧស្ម័នពុលបង់ហ្សែន (benzene) ឧស្ម័នពុលមានក្លិនស្អុយ ហ្វ័រម៉ាដហៃដ៍ (Formaldehyde) និងឧស្ម័ន trichloroethylene។ វានឹងជួយឱ្យខ្យល់អាកាសស្រស់ថ្លាឡើងវិញ ខណៈដែលជាតិពុល VOCs ទាំងឡាយត្រូវបានបន្សុទ្ធ។

៣. ប្រទាលក្រពើ (Aloe Vera)

លើសពីការយកមកទទួលទាន និង ប្រើដើម្បីសម្រស់ ប្រទាលក្រពើក៏ជារុក្ខជាតិតាំងលម្អមួយដែលបង្កើនសម្រស់ដល់ផ្ទះ និង អាចជាអាវុធប្រឆាំងនឹងមេរោគក្នុងបរិយាកាសផងដែរ។ ដោយសារប្រទាលក្រពើមានផ្ទុកថាមពលសារធាតុប្រឆាំងការរលាកពីធម្មជាតិ ដូច្នេះវាមានសមត្ថភាពកម្ចាត់ជាតិពុលនៅក្នុងបរិយាកាសបានយ៉ាងល្អដូចជា ឧស្ម័នបង់ហ្សែន (benzene) និងឧស្ម័នពុលមានក្លិនស្អុយហ្វ័រម៉ាដហៃដ៍ (Formaldehyde)។ ជាពិសេស វាជួយសម្អាតខ្យល់នៅកន្លែងបិទជិតដែលយើងតែងសម្រាករយៈពេលយូរ ដូចជាក្នុងបន្ទប់គេង ជាដើម។

៤. កូនដូងតាំង (Areca Palm)

បើជាដើមតូចអាចដាក់តាំងលើតុឬធ្នើរ តែបើធំអាចដាក់ជាផើងលម្អអមនឹងសង្ហារិមបង្កើនសោភ័ណភាពមើលទៅទាន់សម័យ ជាពិសេសបន្ទប់ទទួលភ្ញៀវ និង បន្ទប់គេងតែម្តង។ កូនដូងជាដើមឈើដ៏មានថាមពលនៅក្នុងរដូវត្រជាក់ ដោយសារវាជួយបង្កើនអុកស៊ីហ្សែន និង សំណើមនៅក្នុងខ្យល់។ វាមានសមត្ថភាពបន្សុទ្ធខ្យល់ដោយជម្រុះចេញនូវជាតិពុល ព្រមទាំងផ្តល់សំណើម ដែលជាដំណោះស្រាយល្អបំផុតក្នុងការការពារមេរោគធ្វើឱ្យកើតជំងឺផ្សេងៗនៅរដូវត្រជាក់។ ​

៥. ដើមកៅស៊ូខ្មៅ (Rubber Plant)

ដើមនេះមើលទៅសាមញ្ញ តែតាំងលម្អមានលក្ខណៈប្រណីត ឯតម្លៃក៏មធ្យមសមគួរទៅតាមតូចធំ។ វារស់ក្នុងម្លប់សំយោគពន្លឺដោយប្រយោល អាចស្រោចទឹកត្រឹមតែ ១ អាទិត្យម្តងគ្រប់គ្រាន់។ វាស័ក្តិសមបំផុតសម្រាប់ដាក់តាំងលម្អនៅក្នុងបន្ទប់ ព្រោះវានឹងព្យាយាមកម្ចាត់ជាតិពុលពីបរិយាកាសដូចជា ឧស្ម័នហ្វ័រម៉ាដហៃដ៍ (Formaldehyde) និង សារធាតុបង្កជំងឺមហារីកដែលភាយចេញពីពពួកគ្រឿងស្រោបសង្ហារិមផ្សេងៗ សង្ហារិមឈើ រួមនឹងផលិតផលសម្រស់ដូចជា ថ្នាំក្រចក ទឹកជូតសម្អាតមុខ និង គ្រឿងមួយចំនួនទៀតដែលមានក្លិនក្រអូប៕

ប្រភព៖ amodrn

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យអត់ការងារធ្វើ តែបើអ្នកពូកែតែទ្រឹស្ដីអាចលំបាកហើយ

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

កម្រណាស់! ប្រទះឃើញសត្វល្មូនមួយប្រភេទ មានជើង ៤ ខ្លួនវែងដូចពស់ ក្បាលដូចថ្លែន ចាស់ៗហៅថាសត្វម្ករ មាននៅកម្ពុជា

ព័ត៌មានបន្ថែម

អ្នកគ្រូ ណាលី ថាយុគ ៩ នេះ អ្នកចេះ អ្នកពូកែ មានភាពស្មោះត្រង់ កុំភ័យអត់ការងារធ្វើ តែបើអ្នកពូកែតែទ្រឹស្ដីអាចលំបាកហើយ

កម្រណាស់! ប្រទះឃើញសត្វល្មូនមួយប្រភេទ មានជើង ៤ ខ្លួនវែងដូចពស់ ក្បាលដូចថ្លែន ចាស់ៗហៅថាសត្វម្ករ មាននៅកម្ពុជា

ល្បីដល់អង់គ្លេស! ចុងភៅ ណាក់ ត្រូវបានទស្សនាវដ្តីដ៏ល្បី Foodism ចុះផ្សាយពីបេសកកម្មអភិរក្ស និង ផ្សព្វផ្សាយម្ហូបខ្មែរ

ត្រៀមខ្លួនឱ្យស្រេច! តាមជើងលេខហុងស៊ុយ ឆ្នាំ ២០២៦ ជាឆ្នាំធាតុភ្លើង គួរត្រៀមខ្លួនលើរឿងធំៗ ៣ នេះ

កំពុងល្បីលំហាត់ប្រាណ Pilates ធ្វើឱ្យរាងស្អាត ឥលូវមកស្គាល់ស្ថាបនិកបើកកន្លែងហ្វឹកហាត់នេះ ស្អាតពូកែចំណេះដឹងមិនធម្មតា

ឥណ្ឌាកំពុងពុលនឹងសំឡេងស៊ីផ្លេខ្លាំង ប៉ូលិសចរាចរណ៍ទប់ទល់លែងជាប់ ខ្លះពុលដល់ក្អួត ខ្លះប៉ះពាល់ដល់ស្ដាប់លែងឮ

ចង់ធ្វើលិខិតឆ្លងដែន អាចធ្វើនៅទីតាំងទាំង ៦ នេះបាន នៅភ្នំពេញមាន ២ កន្លែង និង តាមខេត្តមាន ៤ កន្លែង

មើលទុកឱ្យហើយ! ឆ្នាំ ២០២៦ មន្ត្រីរាជការ និយោជិត កម្មករ មានថ្ងៃឈប់សម្រាកប្រចាំឆ្នាំ សរុប ២១ ថ្ងៃ

ស្វែងរកព័ត៌មាន​ ឬវីដេអូ